Trending now

ទីក្រុងហូជីមិញ (វៀតណាម)៖ ពិធីបើកមហោស្រពវៀតណាម-ជប៉ុនលើកទី៩

16:14 | 12/03/2024 យោងតាមកាសែតកងទ័ពប្រជាជន

មហោស្រពវៀតណាម-ជប៉ុនលើកទី៩ ឆ្នាំនេះប្រព្រឹត្តិទៅពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមីនា នៅសួនឧទ្យាន ២៣ កញ្ញា (ខ័ណ្ឌលេខ១) ដោយមានសកម្មភាពដ៏វិសេសវិសាលជាច្រើន។

ទីក្រុងហូជីមិញ​ (វៀតណាម)៖ ពិធីខួបលើកទី ២៣៥ ជ័យជំនះ Dong Da ទីក្រុងហូជីមិញ​ (វៀតណាម)៖ ពិធីខួបលើកទី ២៣៥ ជ័យជំនះ Dong Da
ទីក្រុងហូជីមិញ​ (ប្រទេសវៀតណាម)៖ មនុស្សជិត១ម៉ឺននាក់ចូលរួមដើរដង្ហែរៃអង្គាសមូលនិធិថែទាំទាំពលករដែលជួបការលំបាក ទីក្រុងហូជីមិញ​ (ប្រទេសវៀតណាម)៖ មនុស្សជិត១ម៉ឺននាក់ចូលរួមដើរដង្ហែរៃអង្គាសមូលនិធិថែទាំទាំពលករដែលជួបការលំបាក
ទីក្រុងហូជីមិញ (វៀតណាម)៖ ពិធីបើកមហោស្រពវៀតណាម-ជប៉ុនលើកទី៩
ទីក្រុងហូជីមិញ (វៀតណាម)៖ ពិធីបើកមហោស្រពវៀតណាម-ជប៉ុនលើកទី៩

នាព្រឹកថ្ងៃទី៩ ខែមីនា មហោស្រពវៀតណាម-ជប៉ុន បានប្រព្រឹត្តទៅជាផ្លូវការនៅទីក្រុងហូជីមិញ។ នៅក្នុងមហោស្រពនេះ សាធារណជន អាចទស្សនារបាំប្រពៃណី Yasako ដោយរីករាយជាមួយការសម្តែង J-pop ដោយក្រុមមកពីប្រទេសជប៉ុន ការសម្តែងរួមគ្នារវាងសិល្បករ សិល្បការិនីវៀតណាម និងជប៉ុន និងសកម្មភាព Cosplay ស្វែងយល់ពីពិភព anime និង manga និងទិញផលិតផលដ៏លេចធ្លោមួយចំនួនរបស់វៀតណាម និងជប៉ុន។

នេះជាមហោស្រពដ៏សំខាន់មួយដែលបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុងហូជីមិញ ដើម្បីពង្រឹងការតភ្ជាប់ ជំរុញការផ្លាស់ប្តូរវប្បធម៌ ពាណិជ្ជកម្ម និងម្ហូបអាហារ រួមចំណែករឹតបន្តឹងថែមទៀតនូវទំនាក់ទំនងល្អរវាងវៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក ជាមួយជប៉ុន។ ទន្ទឹមនឹងនោះជួយអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរស្វែងរក និងលើកកម្ពស់ឱកាសសហប្រតិបត្តិការធ្វើអាជីវកម្ម និងណែនាំពីផលិតផលដែលជាប្រៀបខ្លាំងរបស់ភាគីទាំងពីរ។

លោក Tran Phuoc Anh ប្រធាននាយកដ្ឋានកិច្ចការបរទេសទីក្រុងហូជីមិញបានមានប្រសាសន៍ថា ទីក្រុងនឹងបន្តរៀបចំមហោស្រពជាមួយនឹងទម្រង់ចម្រុះកាន់តែច្រើន និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាច្រើន។ ទីក្រុងហូជីមិញចង់ក្លាយជាមូលដ្ឋានត្រួសត្រាយផ្លូវក្នុងការជំរុញការអនុវត្តទំនាក់ទំនង និងកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងរដ្ឋាភិបាល និងប្រទេសនានា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ