Trending now

ទីក្រុងហូជីមិញ​ (ប្រទេសវៀតណាម)៖ មនុស្សជិត១ម៉ឺននាក់ចូលរួមដើរដង្ហែរៃអង្គាសមូលនិធិថែទាំទាំពលករដែលជួបការលំបាក

09:32 | 09/01/2024 យោងតាមវិទ្យុសំលេងវៀតណាម

ពលករដែលចូលរួមកម្មវិធី ត្រូវបានផ្តល់អំណោយ ទឹកដោះគោ ការពិគ្រោះ យោបល់អំពីសុខភាព ការទិញបញ្ចុះតម្លៃ។ល។

ទីក្រុងហូជីមិញ៖ ជំនួបសំណេះសំណាលអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះក្នុងការការពារព្រំដែននិរតី និងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាយកឈ្នះលើរបបប្រល ទីក្រុងហូជីមិញ៖ ជំនួបសំណេះសំណាលអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះក្នុងការការពារព្រំដែននិរតី និងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាយកឈ្នះលើរបបប្រល
ទីក្រុងហូជីមិញ (វៀតណាម)៖ កិច្ចប្រជុំលើកទី ៦ រវាងក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុ ទីក្រុងហូជីមិញ (វៀតណាម)៖ កិច្ចប្រជុំលើកទី ៦ រវាងក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុ
ទីក្រុងហូជីមិញ​ (ប្រទេសវៀតណាម)៖ មនុស្សជិត១ម៉ឺននាក់ចូលរួមដើរដង្ហែរៃអង្គាសមូលនិធិថែទាំទាំពលករដែលជួបការលំបាក
ទីក្រុងហូជីមិញ​ (ប្រទេសវៀតណាម)៖ មនុស្សជិត១ម៉ឺននាក់ចូលរួមដើរដង្ហែរៃអង្គាសមូលនិធិថែទាំទាំពលករដែលជួបការលំបាក

កាលពីថ្ងៃទី ៧ មករា មនុស្សជិត ១ ម៉ឺននាក់នៅទីក្រុងហូជីមិញបានចូលរួម កម្មវិធីដើរដង្ហែ “ដើម្បីសុខភាពពលករ”។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ មជ្ឈមណ្ឌលការងារសង្គមកិច្ចសហជីព (ក្រោមសហព័ន្ធពលកម្មទីក្រុងហូជីមិញ) សម្រប សម្រួលជាមួយសហព័ន្ធពលកម្មទីក្រុង Thu Duc។

ពលករដែលចូលរួមកម្មវិធី ត្រូវបានផ្តល់អំណោយ ទឹកដោះគោ ការពិគ្រោះ យោបល់អំពីសុខភាព ការទិញបញ្ចុះតម្លៃ។ល។ វេជ្ជបណ្ឌិត Mai Thanh Viet អគ្គនាយករងនៃ Nutifood ដែលចូលរួមដើរដង្ហែនិងឧបត្ថម្ភកម្មវិធី បានចែករំលែកថា៖ “នេះគឺជាសកម្មភាពដ៏មានអត្ថន័យណាស់។ មនុស្សទាំងអស់បានចូលរួមយ៉ាង សកម្ម និងសប្បាយរីករាយ ហើយប្រការនេះអាចក្លាយទៅជាចលនាហាត់ប្រាណ ចលនាដើរដង្ហែសម្រាប់សមាជិកសហជីព ដើម្បីធ្វើយ៉ាងណាលើកកម្ពស់សុខភាព របស់ពលករនិយាយដោយឡែក និងប្រជាពលរដ្ឋទូទាំងប្រទេសនិយាយរួម”។

គណៈកម្មការរៀបចំបានទទួលប្រាក់ជិត ៣ ពាន់លានដុង (ប្រហែល ១២៩ ពាន់ដុល្លារអាមេរិក) ដើម្បីថែទាំសមាជិកសហជីព និងពលករដែលជួបការលំបាក; ទន្ទឹមនឹងនោះក៏ផ្តល់អាហារូបករណ៍ដល់កូនៗរបស់ពលករដែលជួបការលំបាក ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា
អុជធូបសម្តែងការដឹងគុណចំពោះគុណូបការៈរបស់លោកប្រធានហូជីមិញនៅកម្ពុជា
ទីក្រុងហូជីមិញពង្រឹងការតភ្ជាប់ក្រុមគ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា
បំពាក់បំប៉ន​ចំណេះដឹង​ព័ត៌មានកិច្ចការ​បរទេស​សម្រាប់​កងកម្លាំង​ដែល​ចូលរួម​សកម្មភាព​នៅតាម​តំបន់​ព្រំដែន
បង្កើតជំហានលោតផ្លោះក្នុងការអភិវឌ្ឍន៍វប្បធម៌របស់វៀតណាម