Trending now

គណៈប្រតិភូអនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា អនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម បានបំពេញទស្សនកិច្ចការងារនៅបណ្ឌ

16:49 | 07/03/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី៥ ខែមីនា នៅបណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម គណៈប្រតិភូអនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា អនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម បានបំពេញទស្សនកិច្ចការងារនៅបណ្ឌិតសភា។

«សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ជាស្ពានភ្ជាប់ទំនាក់ទំនងមិត្តភាព» «សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ជាស្ពានភ្ជាប់ទំនាក់ទំនងមិត្តភាព»
អនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម ទៅបំពេញទស្សនកិច្ចការងារនៅសាលាមធ្យមសិក្សាការពារព្រំដែនលេខ២ អនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម ទៅបំពេញទស្សនកិច្ចការងារនៅសាលាមធ្យមសិក្សាការពារព្រំដែនលេខ២
ថ្នាក់ដឹកនាំបណ្ឌិតសភាកងទ័ពជើងទឹកទទួលគណៈប្រតិភូអនុព័ន្ធយោធាកម្ពុជា
ថ្នាក់ដឹកនាំបណ្ឌិតសភាកងទ័ពជើងទឹកទទួលគណៈប្រតិភូអនុព័ន្ធយោធាកម្ពុជា

ក្នុងជំនួប លោកឧត្តមនាវីត្រី Nguyen Van Lam នាយកបណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម បានឧទ្ទេសនាមអំពីប្រពៃណីជិត ៧០ ឆ្នាំនៃការកសាង និងអភិវឌ្ឍរបស់បណ្ឌិតសភា ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រ មានតួនាទី និងកិត្យានុភាពនៅក្នុងប្រព័ន្ធសាលាកងទ័ព និងប្រព័ន្ធអប់រំរបស់វៀតណាម។

តាងនាមថ្នាក់ដឹកនាំបណ្ឌិតសភា លោកឧត្តមនាវីត្រី Nguyen Van Lam បានអបអរសាទរ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាបំពេញទស្សនកិច្ចនៅបណ្ឌិតសភា។ លោកសង្កត់ធ្ងន់ថា ឆ្លងកាត់រយៈពេលជិត ៥៧ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (ថ្ងៃទី២៤ មិថុនា ឆ្នាំ១៩៦៧ / ថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤) ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព និងស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

លោកឧត្តមនាវីត្រី Nguyen Van Lam បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរត្រូវបង្កើនការអប់រំ និងលើកកម្ពស់ការយល់ដឹងរបស់កម្មាភិបាល សិក្ខាកាម យុទ្ធជន និងប្រជាជនអំពីសាមគ្គីភាពពិសេស និងមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជាតិវៀតណាម និងកម្ពុជា ហើយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ការផ្លាស់ប្តូរជំនាញ និងការស្រាវជ្រាវវិទ្យាសាស្ត្រនៃកងទ័ពជើងទឹក។

ថ្លែងក្នុងជំនួប លោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា បានសម្តែងនូវមនោសញ្ចេតនាចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅដែលបណ្ឌិតសភាកងទ័ពជើងទឹកវៀតណាមផ្ដល់ដល់គណៈប្រតិភូ ព្រមទាំង វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងជំនួយក្នុងការបណ្តុះបណ្តាលនាយទាហានដែលបណ្ឌិតសភាកងទ័ពជើងទឹកផ្ដល់ដល់កងទ័ពជើងទឹកកម្ពុជា រួមចំណែកពង្រីកប្រពៃណីដ៏មានតម្លៃរវាងប្រទេសជិតខាងទាំងពីរវៀតណាម-កម្ពុជា។

បន្ទាប់ពីជំនួបជាមួយថ្នាក់ដឹកនាំ និងមេបញ្ជាការនៃបណ្ឌិតសភា គណៈប្រតិភូបានចុះសួរសុខទុក្ខនិស្សិតកម្ពុជាដែលកំពុងសិក្សានៅបណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ