Trending now

វៀតណាម៖ ឆ្នាំទេសចរណ៍ជាតិ ២០២៤ ណែនាំភ្ញៀវទេសចរទៅកាន់ «បទពិសោធន៍គ្មានទីបញ្ចប់»

10:01 | 23/02/2024 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី ២១ ខែកុម្ភៈ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទសារព័ត៌មាន ឧទ្ទេសនាមអំពីឆ្នាំទេសចរណ៍ជាតិ - Dien Bien ២០២៤។

ទំនិញ​កម្ពុជា​នាំ​ចេញ​ទៅ​វៀតណាម​បាន​កើន​ឡើង ១១៦% ក្នុង​ខែ​មករា ឆ្នាំ​២០២៤ ទំនិញ​កម្ពុជា​នាំ​ចេញ​ទៅ​វៀតណាម​បាន​កើន​ឡើង ១១៦% ក្នុង​ខែ​មករា ឆ្នាំ​២០២៤
វៀតណាម៖ ពិធីបុណ្យបរិច្ចាគឈាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៤ វៀតណាម៖ ពិធីបុណ្យបរិច្ចាគឈាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៤
វៀតណាម៖ ឆ្នាំទេសចរណ៍ជាតិ ២០២៤ ណែនាំភ្ញៀវទេសចរទៅកាន់ «បទពិសោធន៍គ្មានទីបញ្ចប់»
វៀតណាម៖ ឆ្នាំទេសចរណ៍ជាតិ ២០២៤ ណែនាំភ្ញៀវទេសចរទៅកាន់ «បទពិសោធន៍គ្មានទីបញ្ចប់»

ក្នុងសន្និសីទសារព័ត៌មាន គណៈកម្មាធិការរៀបចំបានឲ្យដឹងថា៖ ឆ្នាំទេសចរណ៍ជាតិឆ្នាំ ២០២៤ មានប្រធានបទ “សិរីរុងរឿង Dien Bien Phu - បទពិសោធន៍គ្មានទីបញ្ចប់” ដែលភ្ជាប់ជាមួយខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។

ឆ្នាំទេសចរណ៍ជាតិ ២០២៤ មានកម្មវិធី និងព្រឹត្តិការណ៍ជិត ១៧០ នៅថ្នាក់មជ្ឈឹម និងមូលដ្ឋាន។ លោកស្រី Trinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានមានប្រសាសន៍ថា៖ “ទន្ទឹមនឹងប្រពៃណីប្រវត្តិសាស្ត្រ និងវប្បធម៌មក Dien Bien ក៏ជាទឹកដីដែលសម្បូរទៅដោយសក្តានុពលសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ផងដែរ។ ដោយប្រៀបខ្លាំងរបស់ខ្លួន Dien Bien ក៏មានទិសដៅផ្តោតលើការអភិវឌ្ឍទេសចរណ៍ តាមរយៈការបង្កើតទិសដៅអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៥ តម្រង់ទិសដល់ឆ្នាំ ២០៣០ ហើយខេត្ត Dien Bien បានអះអាងយ៉ាងច្បាស់ថា៖ ត្រូវអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តឱ្យក្លាយជាវិស័យសេដ្ឋកិច្ចនាំមុខគេដោយឈរលើមូលដ្ឋានទាញយកសក្តានុពល និងអត្ថប្រយោជន៍ជាមួយនឹងសសរស្តម្ភសំខាន់ៗចំនួន ៣ គឺ៖ ទេសចរណ៍ប្រវត្តិសាស្ត្រខាងវិញ្ញាណ ទេសចរណ៍អត្តសញ្ញាណវប្បធម៌ជាតិ ដើម្បីស្វែងយល់ពីទេសភាពធម្មជាតិ ទេសចរណ៍សម្រាកលំហែកាយ ការកម្សាន្ត និងសេវាទេសចរណ៍ថែទាំសុខភាព”។

តាមរយៈឆ្នាំទេសចរណ៍ជាតិ - Dien Bien ២០២៤ “សិរីរុងរឿង Dien Bien Phu - បទពិសោធន៍គ្មានទីបញ្ចប់” តម្លៃនិងសក្តានុពលនៃទេសចរណ៍ Dien Bien និយាយដោយឡែក តំបន់ភាគពាយ័ព្យ និងវៀតណាមនិយាយរួម នឹងត្រូវបានផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពរួមចំណែក ដើម្បីសម្រេចបាននូវគោលដៅធ្វើឱ្យទេសចរណ៍ ក្លាយជាវិស័យសេដ្ឋកិច្ចដ៏សំខាន់។ ពិធីបើកដែលភ្ជាប់ជាមួយការរៀបចំពិធីបុណ្យផ្កាជើងគោ ក្រោមប្រធានបទ “ត្រឡប់ទៅតំបន់ផ្កាជើងគោ” ដែលប្រព្រឹត្តិទៅនាយប់ថ្ងៃទី ១៦ មិនា នៅទីលាន ៧-៥ ទីក្រុង Dien Bien Phu នឹងក្លាយជាចំណុចលេចធ្លោនៃទេសចរណ៍ជាតិ - Dien Bien ២០២៤៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតបែលហ្ស៊ិកបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់មិត្តភក្តិវៀតណាម
ការពិភាក្សាអំពីបរិយាកាសកិច្ចការបរទេសរបស់វៀតណាម និងសមាហរណកម្មអន្តរជាតិ ការអនុវត្តជាក់ស្តែងនៅខេត្ត Ba Ria-Vung Tau
ការកសាងមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសផ្សេងៗគឺចាំបាច់ និងមានអត្ថន័យ
មួយថ្ងៃពោរពេញដោយសុភមង្គលសម្រាប់អ្នកការទូត និងសារព័ត៌មានបរទេសនៅកោះ Ngoc - Phu Quoc
បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា