Trending now

អ្នកនឹងមិនធុញទ្រាន់ទេ ព្រោះមានហាងកាហ្វេចំនួន ១០០១ នៅរដ្ឋធានី Ha Noi ដែលមានរចនាបទប្លែកៗជាច្រើន

18:57 | 21/10/2022 ឌីណា

យុគសម័យ - ក្រៅពីហាងកាហ្វេតេរ៉ាស់ ហាងកាហ្វេសៀវភៅ មនុស្សជាច្រើនក៏ទៅហាងកាហ្វេសត្វចិញ្ចឹម និងហាងកាហ្វេសួនច្បារ ដើម្បីបំបាត់ភាពតានតឹងផងដែរ។

បម្រួញទេសភាពហាណូយ (Ha Noi) មកនៅក្នុងកែវកាហ្វេស៊ុត បម្រួញទេសភាពហាណូយ (Ha Noi) មកនៅក្នុងកែវកាហ្វេស៊ុត
បរិភោកម្ហូបឆ្ងាញ់ៗចំនួន ៣ មុខ នៅរដ្ឋធានី ហាណូយ (វៀតណាម) បរិភោកម្ហូបឆ្ងាញ់ៗចំនួន ៣ មុខ នៅរដ្ឋធានី ហាណូយ (វៀតណាម)

ហាង​កាហ្វេ Rooftop

អ្នកនឹងមិនធុញទ្រាន់ទេ ព្រោះមានហាងកាហ្វេចំនួន ១០០១ នៅរដ្ឋធានី Ha Noi ដែលមានរចនាបទប្លែកៗជាច្រើន
Trill Rooftop Coffee, ជាន់ទី ២៦ អគារ Hei Tower, លេខ ១, ផ្លូវ Nguyen Nhu Kon Tum ខណ្ឌ Thanh Xuan ។

ប្រភេទនៃហាងកាហ្វេនៅលើដំបូល (ឬហាងកាហ្វេនៅជាន់​កំពូល​បំផុត) តែងតែក្លាយ​ទៅ​ជា​គោដៅ​ទាក់ទាំញ ដើម្បីមើលឃើញភាពស្រស់ស្អាតនៅថ្ងៃដែលមានខ្យល់បក់ខ្លាំងនៅរដ្ឋធានី Ha Noi។ ហង​កាហ្វេទាំង​នេះ​ជា​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ទៅ​កម្សាន្ត នាពេល​យប់។ នៅពេល​នោះ​ រដ្ឋធានី​បាន​មានពន្លឺឡើង អ្នកនឹងមានអារម្មណ៍ថា ជីវិតពេលយប់ដ៏មមាញឹកនៃរាជធានី។

មួយក្នុងចំណោមហាងកាហ្វេពេញនិយមបំផុតគឺ Trill Rooftop Cafe ។ ហាងនេះត្រូវបានតុបតែងតាម​រចនាបទ vintage ដែលមានទីតាំងនៅជាន់ខ្ពស់បំផុងលើនៃអគារមានកម្ពស់ ២៦ ជាន់គឺជាកន្លែងដ៏ល្អមួយដើម្បីផ្តិតយករូបថត​មានតែមួយគត់។

អ្នកអាចមក​ហាងកាហ្វេមួយ​ចំនួន​ដែល​មានអាសយដ្ឋានដូចខាងក្រោម៖

- Trill Rooftop Coffee, ជាន់ទី ២៦ អគារ Hei Tower, លេខ ១, ផ្លូវ Nguyen Nhu Kon Tum ខណ្ឌ Thanh Xuan ។

- EM Rooftop Coffee ជាន់ទី ៨​ - ៩ លេខ ១២៦ ផ្លូវ Hoang Ngan សង្កាត់ Trung Hoa ខណ្ឌ Cau Giay។

- Sam Rooftop Coffee ជាន់ទី ៩ ផ្លូវលេខ ២១២ ផ្លូវ Nguyen Trai សង្កាត់​ Thuong Dinh ខណ្ឌ Thanh Xuan ។

កាហ្វេសួនច្បារ

អ្នកនឹងមិនធុញទ្រាន់ទេ ព្រោះមានហាងកាហ្វេចំនួន ១០០១ នៅរដ្ឋធានី Ha Noi ដែលមានរចនាបទប្លែកៗជាច្រើន
VUI Garden Coffee & Restaurant

ស័ក្តិសមសម្រាប់អ្នកដែលស្រលាញ់រុក្ខជាតិ និងភាពស្ងប់ស្ងាត់ ហាងកាហ្វេសួនច្បារនាំមកនូវភាពស្និទ្ធស្នាលជាមួយធម្មជាតិ។ លំហរខាងក្រៅអនុញ្ញាតឱ្យយើងមើលឃើញកាំរស្មីនៃពន្លឺធម្មជាតិយ៉ាងពេញលេញ ហើយមានដើមឈើពណ៌បៃតងនៅគ្រប់ទីកន្លែង។ ការ​ពិសា​កាហ្វេ​មួយ​ពែង​ក្រោម​ស្លឹកបប់​ឈើ​ត្រជាក់​នឹង​ធ្វើ​ឱ្យ​ចិត្ត​មនុស្ស​ស្ងប់ចិត្ត​។

ហាងកាហ្វេសួនច្បារពីរដែលត្រូវបានគេសរសើរ​ជាច្រើន​បំផុត៖

- Tiny Signature លេខ ៨១ ច្រក​ផ្លូវ ១៨៩Hoang Hoa Tham ខណ្ឌ Ba Dinh

- S.ii.U Coffee, លេខ ២៥ ច្រក​ផ្លូវ ៣៦ ផ្លូវ​ Dao Tan ខណ្ឌ Ba Dinh.

ហាងកាហ្វេសៀវភៅ

អ្នកនឹងមិនធុញទ្រាន់ទេ ព្រោះមានហាងកាហ្វេចំនួន ១០០១ នៅរដ្ឋធានី Ha Noi ដែលមានរចនាបទប្លែកៗជាច្រើន
Book’n Coffee

នៅកណ្តាលទីក្រុងដ៏អ៊ូអរ ហាងកាហ្វេសៀវភៅ​ជា​ស្ងប់ស្ងាត់ចម្លែក។ មិនត្រឹមតែជាកន្លែងសម្រាប់ពិសាភេសជ្ជៈប៉ុណ្ណោះទេ ថែមទាំងវាក្លាយជាកន្លែងមលំហែកាយ ជួយមនុស្សជាច្រើនអានសៀវភៅល្អៗ ឬស្តាប់តន្ត្រីពិរោះៗ។ ហាងភាគច្រើនដែល​បាន​ប្រើប្រាស់ពណ៌ត្នោត ដូច្នេះវាមានលក្ខណៈសាមញ្ញ និងជិតស្និទ្ធបំផុត។ ប្រសិនបើ អ្នក​ចង់​អាន​សៀវភៅ អ្នក​គួរ​តែ​មក​ហាង​កាហ្វេ Tiny Post Cafe ឬ Grind Cafe Greenhouse គឺជាកន្លែងដ៏ល្អសម្រាប់ធ្វើ​ការ​ពេញ​ចិត្ត​របស់​បុគ្គលិក​ការិយាល័យ​ដែរ។

- ហាង​កាហ្វេ Tiny Post Cafe លេខ ៣០ ច្រក​ផ្លូវ ១៨១ ផ្លូវ Truong Chinh ខណ្ឌ Thanh Xuan

- ហាង Cafe Greenhouse, BT205 តំបន់ La Casta នៃបុរី Van Quan Ha Dong

ហាងកាហ្វេជាមួយ​ទេសភាពបឹង Tay

អ្នកនឹងមិនធុញទ្រាន់ទេ ព្រោះមានហាងកាហ្វេចំនួន ១០០១ នៅរដ្ឋធានី Ha Noi ដែលមានរចនាបទប្លែកៗជាច្រើន
ហាងកាហ្វេគយគន់​ទេសភាពបឹង Tay

អង្គុយ​ក្នុង​ហាង​កាហ្វេ​ជាមួយ​នឹង​ទិដ្ឋភាព​ផ្ទាល់​នៃ​បឹង​ Tay ពិត​ជា​អស្ចារ្យ​ណាស់! កន្លែងទាំងនេះក៏ជាកន្លែងដ៏ល្អសម្រាប់មើលថ្ងៃលិចផងដែរ។ ឬ​ពេល​ភ្លៀង​ធ្លាក់​ឬថ្ងៃក្តៅ​​ខ្លាំង​ដែរ អ្នក​អាច​មក​ហាង​កាហ្វេនេះ ដោយ​លសារ​លំហរ​ធំនិងបរិយាកាសត្រជាក់នៅមាត់បឹង ។

ហាង KOPee Coffee លេខ 87 ផ្លូវ Nguyen Dinh Thi ខណ្ឌTay Ho, Hanoi។

- ហាងកាហ្វេ Tit Coffee លេខ ១០៩ ផ្លូវ Nguyen Dinh Thi ខណ្ឌ Tay Ho។

ហាងកាហ្វេលេង​ហ្គេម

អ្នកនឹងមិនធុញទ្រាន់ទេ ព្រោះមានហាងកាហ្វេចំនួន ១០០១ នៅរដ្ឋធានី Ha Noi ដែលមានរចនាបទប្លែកៗជាច្រើន
DUELO Boardgame Cafe

ចុងសប្តាហ៍មិនដឹងទៅណាមែនទេ? ឈប់​នៅ​ហាងកាហ្វេ cafe board game ​ព្រោះ​នៅទីនេះមិន​ខ្វះហ្គេម​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​សម្រាប់​អ្នក​ទេ។ មិនត្រឹមតែមានលំហរជាច្រើន​ដែល​បាន​តុបតែង​តាម​ប្រធានបទ​ខុសគ្នា ហ្គេម Mobius space ក៏មានហ្គេមក្តារក្តៅៗ ដែលអាចលេងបានពេញមួយថ្ងៃ។ លើសពីហាងកាហ្វេ នេះក៏ជាកន្លែងមួយសម្រាប់អ្នកស្គាល់គ្នា និងលេងហ្គេមគួរឱ្យចាប់អារម្មណ៍ជាមួយគ្នា។

- ហាងកាហ្វេ Mobius - Cafe & Boardgame លេខ ១៣៧ ផ្លូវ Nguyen Chi Thanh ខណ្ឌ Dong Da,

សម្រាប់​អ្នក​ណាចូល​ចិត្ត​សត្វ​ចិញ្ចឹមក្នុង​ផ្ទះ ជម្រើសល្អបំផុត​សម្រាប់គេគឺហាងកាហ្វេ​​ឆ្កែ ឆ្មា។ យោងតាមនារី Nhu - បុគ្គលិកនៃហាងកាហ្វេឆ្មាមួយនៅផ្លូវ To Huu បាននិយាយថា "ចំនួនអតិថិជនដែលមកហាងរបស់ខ្ញុំរៀងរាល់ល្ងាចឬចុងសប្តាហ៍ភាគច្រើនពួកគេធ្វើការក្នុងការិយាល័យ។ ពេលខ្លះពួកគេបញ្ជាទិញទឹកដោយមិនពិសា​​អី​ទេ គ្រាន់​តែ​អង្គុយ​លេង ឬ​មើល​ឆ្មា​ដើរ​លេង​មួយ​ម៉ោង»។

ហាងកាហ្វេក្បែរផ្លូវ​ដែក

អ្នកនឹងមិនធុញទ្រាន់ទេ ព្រោះមានហាងកាហ្វេចំនួន ១០០១ នៅរដ្ឋធានី Ha Noi ដែលមានរចនាបទប្លែកៗជាច្រើន

គំរូ​ហាង​កាហ្វេ​រថភ្លើង​តាំង​ពី​បង្កើត​ឡើង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​បរទេស។ ពួកគេមកទទួលយកអារម្មណ៍នៃការហូបកាហ្វេមួយពែង នៅពេលដែលរថភ្លើងរត់កាត់តំបន់​ផ្លូវចាស់ ដែលមានផ្ទះនៅជិតសងខាង។ អាចនិយាយបានថា នេះជាវិធីប្រថុយប្រថានក្នុងការទៅហាងកាហ្វេ ប៉ុន្តែវាក៏មានលក្ខណៈពិសេស។ មនុស្សជាច្រើនសម្តែងការសោកស្ដាយ នៅពេលដែលតារាម៉ូដែលហាងកាហ្វេរូបនេះ «មិនលក់ទៀត»។

ម៉ូដែលហាងកាហ្វេនីមួយៗមានអ្វីដែលគួរឱ្យចាប់អារម្មណ៍រៀងៗខ្លួន។ ដូច្នេះ តើអ្នកបានជ្រើសរើសកន្លែងដើរលេងនៅសប្តាហ៍នេះឬនៅ? សូមស្លៀកពាក់ដើម្បីរីករាយនឹងបរិយាកាសនៃទីក្រុងហាណូយ ហើយយោងទៅហាងកាហ្វេខាងលើដើម្បីទទួលយកបទពិសោធន៍ និងមានភាពសប្បាយរីករាយ!

ឌីណា

Tags: Cafe Rooftop

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ