Trending now

បរិភោកម្ហូបឆ្ងាញ់ៗចំនួន ៣ មុខ នៅរដ្ឋធានី ហាណូយ (វៀតណាម)

11:19 | 15/10/2022 យោងតាមកាសែតរូបថតវៀតណាម

ថ្មីៗនេះ ទូរទស្សន៍ CNN (សហរដ្ឋអាមេរិក) ទើបតែបានបោះឆ្នោតជ្រើសរើសអាហារឆ្ងាញ់​ៗបំផុត​ទាំង ៥០ មុខ ដែល​លក់នៅ​តាម​ដង​ផ្លូវ នៅតំបន់អាស៊ី ក្នុងបញ្ជីនេះមានមុខម្ហូបអាហារវៀតណាមចំនួន ៣ រួមមាន នំបុ័ង ហ្វើ និងកាហ្វេ។

ខេត្ត Khanh Hoa៖ មុខម្ហូបពិសេសចំនួន ៤មុខត្រូវបានបញ្ចូលក្នុងបញ្ជីមុខម្ហូបទាំង ១០០ មុខ និងកំពូលជាកាដូវៀតណាមទាំង ១០០ មុខ ខេត្ត Khanh Hoa៖ មុខម្ហូបពិសេសចំនួន ៤មុខត្រូវបានបញ្ចូលក្នុងបញ្ជីមុខម្ហូបទាំង ១០០ មុខ និងកំពូលជាកាដូវៀតណាមទាំង ១០០ មុខ
ភាពស្រស់ស្អាត​នៃវសន្តរដូវ នៅ ហាណូយ ភាពស្រស់ស្អាត​នៃវសន្តរដូវ នៅ ហាណូយ
ហ្វើគឺជាមុខម្ហូបដែលធ្លាប់ស្គាល់សម្រាប់ជនជាតិហាណូយ (Ha Noi) តាំងពីបុរាណកាលមក។
ហ្វើគឺជាមុខម្ហូបដែលធ្លាប់ស្គាល់សម្រាប់ជនជាតិហាណូយ (Ha Noi) តាំងពីបុរាណកាលមក។

ធ្វើដំណើរជុំវិញទីក្រុងហាណូយ (Ha Noi) ពីផ្លូវតូចទៅផ្លូវធំ យើងបានជួបមនុស្ស និងអ្នកទេសចរជាច្រើននាក់កំពុងអង្គុយ​និង​ហូបអាហារពេលព្រឹក នៅតាមចិញ្ចើមផ្លូវ។ នៅទីក្រុងហាណូយ (Ha Noi) ហ្វើអាចចាត់ទុកថាជា “ម្ហូបពេញ​និយម​បំផុត”។ ហាងលក់​ហ្វើដែល​មាន​រសជាតិប្រពៃណី ដូចជា ទឹលូន (Tu Lun) ឬ ហ្វើ​ លីគ្វឹក​សឺ ( Ly Quoc Su) ហ្វើ បាតដាន (Bat Dan) ហ្វើ ធីន (Thin)... ជាជម្រើសល្អសម្រាប់យើង ព្រោះហាង​នីមួយៗ មានរសជាតិរៀងៗ ខ្លួន ប៉ុន្តែនៅតែរក្សារសជាតិប្រពៃណីរបស់ប្រជាជនហាណូយ (Ha Noi)។

ហាង​ហ្វើ ធីន (Thin) ដែលមានទីតាំងនៅផ្លូវ ឡូឌូក (Lo Duc) (ហាណូយ) បានបើកដំណើរការនៅឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្នគឺតែងតែមានភ្ញៀវ​ជាច្រើន​នាក់មកនិង​ពិសារ។
ហាង​ហ្វើ ធីន (Thin) ដែលមានទីតាំងនៅផ្លូវ ឡូឌូក (Lo Duc) (ហាណូយ) បានបើកដំណើរការនៅឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្នគឺតែងតែមានភ្ញៀវ​ជាច្រើន​នាក់មកនិង​ពិសារ។

ប្រហែលជាគ្មាននរណាម្នាក់ដឹងថា ហ្វើហាណូយ (Ha Noi) ចាប់ផ្តើមវត្តមាននៅពេលណានោះទេ ប៉ុន្តែយើងដឹងច្បាស់ណាស់ថា ហ្វើមួយចានដ៏ឈ្ងុយឆ្ងាញ់គឺអាស្រ័យច្រើនលើបទពិសោធន៍ និងប្រការអាថ៌កំបាំងនៃចុង​ភៅ ដែលក្នុង​នោះសំខាន់បំផុតគឺឆ្នាំងទឹកស៊ុប។ ទឹកស៊ុបហ្វើបានស្ងោរពីឆ្អឹងសាច់គោ អមដោយគ្រឿងទេសជាច្រើនរួមមាន សំបក​ទេព្វិរូ​ផ្កាយចន្ទ , ក្រវាញ, គ្រាប់វ៉ាន់ស៊ុយ... ដែល​ស្ងោរ​ជាមួយនឹងភ្លើងតូច។ ហ្វើមួយចានមាន​នំហ្វើ (នំនេះបាន​ហាន់ជាសរសៃ តូច) រួម​ផ្សំ​នឹងសាច់គោគ្រប់ប្រភេទដូចជា ឆៅ ឆ្អិន សាច់ទ្រូងគោ ភ្លៅឬសាច់មាន់បាន​ហាន់​ជា​តូចៗ រួចបាន​ចាក់ទឹក​ស៊ុប​ក្តៅៗ ដែលបង្កើត​​ចាន​ហ្វើមានក្លិនឈ្ងុយមួយ​ចាន​។ ភ្ញៀវ​អាច​ហូបហ្វើ​ជាមួយនំចាខ្វៃដែល​បង្តើតរសជាតិពិសេស​នៃ​ហ្វើ ហាណូយ (Ha Noi) គ្មានកន្លែងណាផ្សេងទៀតអាចកែច្នៃបាន។

សាច់​ដែល​ទទួល​ទាន​ជាមួយ​ហ្វើ​គឺ​មាន​ភាព​ចម្រុះ​​ណាស់ ភ្ញៀវ​​ហូប​ហ្វើអាច​ជ្រើសរើស​តាម​ចំណូល​ចិត្ត​របស់​ខ្លួន។
សាច់​ដែល​ទទួល​ទាន​ជាមួយ​ហ្វើ​គឺ​មាន​ភាព​ចម្រុះ​​ណាស់ ភ្ញៀវ​​ហូប​ហ្វើអាច​ជ្រើសរើស​តាម​ចំណូល​ចិត្ត​របស់​ខ្លួន។

បន្ទាប់ពីហូបហ្វើក្តៅមួយចាន ស័ក្តិសមសម្រាប់អាកាសធាតុ​ត្រជាក់នៃរដូវស្លឹកឈើជ្រុះត្រជាក់ យើងជ្រើសរើសទៅហូបកាហ្វេមួយពែង។ វប្បធម៌​និង​ទម្លាប់​ហូប​កាហ្វេ​ នៅរដ្ឋធានី​ហាណូយ (Ha Noi) ​តែង​តែ​តភ្ជាប់នឹង​មិត្តភ័ក្តិ​។ ដូច្នេះ ពេលដើរកាត់ហាងកាហ្វេល្បីៗមួយចំនួន នៅទីក្រុងហាណូយ (Ha Noi) ដូចជា កាហ្វេ យ៉ាង (Giang) កាហ្វេ ឡឹម (Lam) កាហ្វេ ថ (Tho) កាហ្វេ អៀន (Yen) កាហ្វេ ឌីញ (Dinh)... អ្នកអាចមើលឃើញមនុស្សជាច្រើនអង្គុយជាក្រុម ដើម្បី​ជជែកគ្នាផង និង​ហូបកាហ្វេផង។

យើងជ្រើសរើសហាងកាហ្វេ ឌីញ (Dinh) ដែលមានទីតាំងនៅជាន់ទី ២ នៃផ្ទះបារាំងចាស់។ ប្រហែលជាក្រៅពីពែងកាហ្វេដែលមានរសជាតិប្លែក ស្ថាបត្យកម្មបារាំងបុរាណក៏ជាហេតុផលដែលកាហ្វេ ឌីញ (Dinh) ទោះបីជាហាងតូចណាស់ ក៏នៅតែមានមនុស្សជាច្រើនមកពិសាកាហ្វេ។

មានទីតាំងនៅកណ្តាលទីក្រុងហាណូយ (Ha Noi) ហាងកាហ្វេ ឌីញ (Dinh) ត្រូវ​បាន​ភ្ញៀវជាច្រើននាក់ជ្រើសរើស ដោយសារតែភាពស្ងប់ស្ងាត់ និងលក្ខណៈបុរាណនៃទីក្រុងហាណូយ (Ha Noi) ចាស់។
មានទីតាំងនៅកណ្តាលទីក្រុងហាណូយ (Ha Noi) ហាងកាហ្វេ ឌីញ (Dinh) ត្រូវ​បាន​ភ្ញៀវជាច្រើននាក់ជ្រើសរើស ដោយសារតែភាពស្ងប់ស្ងាត់ និងលក្ខណៈបុរាណនៃទីក្រុងហាណូយ (Ha Noi) ចាស់។

កាហ្វេហាណូយ (Ha Noi) បានឆុង​មិន​ខាប់ពេក និងសម្បូរបែបជាមួយនឹងជម្រើសជាច្រើន ដូចជា កាហ្វេចម្រោះ កាហ្វេខ្មៅទឹកកក កាហ្វេទឹកដោះគោទឹកកក កាហ្វេខ្មៅក្តៅ ទឹកដោះគោក្តៅ... ជាពិសេស កាហ្វេស៊ុតត្រូវបានចាត់ទុកថាជាមុខម្ហូបពិសេសនៃរដ្ឋធានីហាណូយ (Ha Noi) ។ វាជាភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ និងប្លែកដែលភ្ញៀវគ្រប់គ្នាគួរតែ​ភ្លក់ម្តង។ ព្រោះវាមិនត្រឹមតែមានរសជាតិឆ្ងាញ់​នៃផ្នែក​ក្រហមនៃស៊ុតប៉ុណ្ណោះទេ ថែមទាំងមានរសជាតិកាហ្វេនិងការតុបតែងក៏ស្រស់ស្អាតខ្លាំងផងដែរ។

មានទីតាំងនៅកណ្តាលទីក្រុងហាណូយ (Ha Noi) ហាងកាហ្វេ ឌីញ (Dinh) ត្រូវ​បាន​ភ្ញៀវជាច្រើននាក់ជ្រើសរើស ដោយសារតែភាពស្ងប់ស្ងាត់ និងលក្ខណៈបុរាណនៃទីក្រុងហាណូយ (Ha Noi) ចាស់។

ពែងកាហ្វេល្បីរបស់ហាណូយ (Ha Noi) ។
ពែងកាហ្វេល្បីរបស់ហាណូយ (Ha Noi) ។

លោកស្រី Malan - ជាភ្ញៀវទេសចរឥណ្ឌាម្នាក់បានចែករំលែកថា៖ “ពេលធ្វើដំណើរនៅទីក្រុងហាណូយ (Ha Noi) ខ្ញុំបានស្វែងយល់នូវវប្បធម៌ហូបកាហ្វេរបស់ប្រជាជននៅទីនេះពិតជាពិសេសណាស់។ មនុស្ស​ម្នា​អាច​អង្គុយ​ហូបកាហ្វេ​​នៅ​ចិញ្ចើម​ផ្លូវ ក្នុង​ច្រកតូច ឬ​ក្នុង​ហាង។ ហើយ​ពេល​ដែល​ខ្ញុំ​ទៅ​ហាង​កាហ្វេ ឌីញ (Dinh) ដើម្បី​ហូបកាហ្វេ​មួយ​ពែង​ដែល​ពោរពេញទៅ​ដោយរសជាតិ​ពិសេសនៃ​ទីក្រុង​ចាស់ ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ខ្លាំង​ណាស់»។

បន្ទាប់ពីនិយាយជាមួយក្រុមភ្ញៀវទេសចរមកពីប្រទេសឥណ្ឌារួចមក នាពេល​នោះជិតថ្ងៃត្រង់ហើយ ពួកយើងក៏សម្រេចចិត្តជ្រើសរើសនំបុ័ងសម្រាប់អាហារថ្ងៃត្រង់។ ពេលខ្ញុំអានតាមអ៊ីនធឺណិត ខ្ញុំឃើញការវាយតម្លៃល្អពីភ្ញៀវជាច្រើន​នាក់​ដែលបានហូបនៅ Banh mi ២៥។

ហាងនំបុ័ងនៅផ្លូវហាងកា (Hang Ca)។
ហាងនំបុ័ងនៅផ្លូវហាងកា (Hang Ca)។

លោក ដុង​ លីញ​ភឿង (Dong Linh Phuong) ម្ចាស់ហាង Banh mi ២៥ បាននិយាយថា នៅទីក្រុងហាណូយ (Ha Noi) ប្រជាជនតែងតែហូប​នំប៉័ងប្រពៃណី ដូចជា នំប៉័ងប៉ាតេ នំប៉័ងសាច់ក្រក និងនំប៉័ងសាច់។ ប៉ុន្តែ Banh mi ២៥ មានភាពខុសប្លែកគ្នា ពោលគឺ នៅហាងនេះ​យើងអាចបានដាក់ស្នូលផ្សេងៗគ្នាជាច្រើនប្រភេទ បញ្ចូលក្នុង​នំប៉័ង ដែលបំពេញតម្រូវការបរិភោគខុសៗគ្នារបស់មនុស្សជាច្រើន។

នៅទីក្រុងហាណូយ (Ha Noi) ចំណាយត្រឹមតែពី ២៥.០០០ ដុង ទៅ ៣៥.០០០ ដុង ដើម្បីទិញនំប៉័ងមួយ​ដើមដែល​មាន​ស្នូល​ជាច្រើន​ប្រភេទ ដូចជា ប៉ាតេថ្លើម​ជ្រូក ស៊ុត, សាច់មាន់ សាច់សាស៊ីវ … សូម្បីតែមាន​នំប៉័ងស្នូលបួសសម្រាប់អ្នកបួសក៏ដោយ។ លើសពីនេះ ភ្ញៀវទេសចរអាចអង្គុយ ហូបនំប៉័ងផង និងមើលជីវិត និងផ្លូវនានាក្នុងសង្កាត់ចាស់របស់ទីក្រុងហាណូយ (Ha Noi) ផង។

នំប៉័ងក៏មានភាពសម្បូរបែប ដោយវិធីសាស្រ្តកែច្នៃ នំបុ័ងអាចហូបភ្លាមៗ ឬយកមកផ្ទះ។ សម្រាប់ភ្ញៀវចង់ហូប​នំប៉័ង​​នៅ​នឹង​កន្លែង​អាច​ជ្រើសរើស​​នំប៉័ងដែល​បំរើ​លើ​ខ្ទះ​ក្តៅ ឬ​នំប៉័ង​ដែល​ជ្រលក់​ក្នុង​ទឹកស៊ុប​គោ។
នំប៉័ងក៏មានភាពសម្បូរបែប ដោយវិធីសាស្រ្តកែច្នៃ នំបុ័ងអាចហូបភ្លាមៗ ឬយកមកផ្ទះ។ សម្រាប់ភ្ញៀវចង់ហូប​នំប៉័ង​​នៅ​នឹង​កន្លែង​អាច​ជ្រើសរើស​​នំប៉័ងដែល​បំរើ​លើ​ខ្ទះ​ក្តៅ ឬ​នំប៉័ង​ដែល​ជ្រលក់​ក្នុង​ទឹកស៊ុប​គោ។

នៅចុងបញ្ចប់ដំណើរទេសចរណ៍អាហារហាណូយ (Ha Noi) ទោះបីយើងគ្រាន់តែទទួលទានតែហ្វើ កាហ្វេ និងនំប៉័ងក៏ដោយ ក៏យើងបានយល់មួយផ្នែកផងដែរអំពីតម្លៃវប្បធម៌ធ្វើម្ហូបរបស់ជនជាតិហាណូយ (Ha Noi) និយាយដោយឡែក និងវៀតណាមជាទូទៅដែល​បង្កើតចំណាប់អារម្មណ៍​សម្រាប់​ភ្ញៀវអន្តរជាតិអំពីការកែច្នៃ​យ៉ាងស្មុគស្មាញ ការ​តុបតែង​ស្រស់ស្អាតនិង​រសជាតិ​ឈ្ងុយឆ្ងាញ់នៃម្ហូបទាំងនោះ៕

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតបែលហ្ស៊ិកបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់មិត្តភក្តិវៀតណាម
ការពិភាក្សាអំពីបរិយាកាសកិច្ចការបរទេសរបស់វៀតណាម និងសមាហរណកម្មអន្តរជាតិ ការអនុវត្តជាក់ស្តែងនៅខេត្ត Ba Ria-Vung Tau
ការកសាងមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសផ្សេងៗគឺចាំបាច់ និងមានអត្ថន័យ
មួយថ្ងៃពោរពេញដោយសុភមង្គលសម្រាប់អ្នកការទូត និងសារព័ត៌មានបរទេសនៅកោះ Ngoc - Phu Quoc
បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា