Trending now

UNESCO រួមដំណើរជាមួយខេត្ត Thua Thien-Hue ក្នុងការអភិរក្ស និងពង្រីកតម្លៃ​បេតិកភណ្ឌវប្បធម៌ប្រពៃណី

16:52 | 08/09/2022

នាថ្ងៃទី ៧ ខែកញ្ញា អគ្គនាយិកា អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) លោកស្រី Audrey Azoulay បានអញ្ជើញទៅទស្សនាមណ្ឌលកេរ្កិ៍ដំណែលអតីតរាជធានី Hue ហើយមានជំនួបជាមួយប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue លោក Nguyen Van Phuong ។

អគ្គនាយក Audrey Azoulay៖ វៀតណាមជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយ UNESCO អគ្គនាយក Audrey Azoulay៖ វៀតណាមជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយ UNESCO
នគបាលខេត្ត Thua Thien - Hue (វៀតណាម) ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយខេត្តចំនួនពីរនៃប្រទេសឡាវ នគបាលខេត្ត Thua Thien - Hue (វៀតណាម) ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយខេត្តចំនួនពីរនៃប្រទេសឡាវ
អគ្គនាយិកា អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) លោកស្រី Audrey Azoulay បានអញ្ជើញទៅទស្សនាមណ្ឌលកេរ្កិ៍ដំណែលអតីតរាជធានី Hue (រូបថត៖ VNA)
អគ្គនាយិកា អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) លោកស្រី Audrey Azoulay បានអញ្ជើញទៅទស្សនាមណ្ឌលកេរ្កិ៍ដំណែលអតីតរាជធានី Hue

អញ្ជើញមកទស្សនាទីក្រុង Hue ជាលើកដំបូង លោកស្រី Audrey Azoulay បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដែលខេត្ត Thua Thien - Hue និងមជ្ឈមណ្ឌលអភិរក្ស មណ្ឌលកេរ្កិ៍ដំណែលអតីតរាជធានី Hue ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ដែលបានថែរក្សា ពង្រីករាល់តម្លៃបេតិកភណ្ឌរូបិយ និងអរូបិយដ៏ថ្លៃថ្លារបស់ប្រជាជាតិវៀតណាម។ ដោយសង្កត់ធ្ងន់ថា មណ្ឌលកេរ្កិ៍ដំណែលអតីតរាជធានី Hue គឺជាបេតិកភណ្ឌវប្បធម៌ពិភពលោកដើមដំបូងរបស់វៀតណាម ដែលបានលើកតម្កើង ក្រោយពេលចូលជាសមាជិក UNESCO មក លោកស្រី Audrey Azoulay បានអះអាងថា UNESCO នឹងរួមដំណើរជាមួយខេត្ត Thua Thien - Hue ក្នុងការថែរក្សា និងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណី។

ជាការឆ្លើយតប ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue លោក Nguyen Van Phuong បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក ខេត្ត Thua Thien - Hue តែងតែកំណត់ថា ការកសាង និងអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋានគ្រឹះអភិរក្ស ពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ Hue ជាមួយលក្ខណៈវប្បធម៌ បេតិកភណ្ឌ បរិស្ថានវិទ្យា ទេសភាព ស្និតស្នាលជាមួយបរិស្ថាន និងឆ្លាតវៃ។ លោក Nguyen Van Phuong មានគោលបំណងចង់ទទួលបានកិច្ចសហប្រតិបត្តិកាយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាពថែមទៀតពីភាគី UNESCO ក្នុងការងារអភិរក្ស និងថែរក្សាតម្លៃបេតិកភណ្ឌវប្បធម៌នៃតំបន់អតីតរាជធានីនាពេលខាងមុខផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតបែលហ្ស៊ិកបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់មិត្តភក្តិវៀតណាម
ការពិភាក្សាអំពីបរិយាកាសកិច្ចការបរទេសរបស់វៀតណាម និងសមាហរណកម្មអន្តរជាតិ ការអនុវត្តជាក់ស្តែងនៅខេត្ត Ba Ria-Vung Tau
ការកសាងមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសផ្សេងៗគឺចាំបាច់ និងមានអត្ថន័យ
មួយថ្ងៃពោរពេញដោយសុភមង្គលសម្រាប់អ្នកការទូត និងសារព័ត៌មានបរទេសនៅកោះ Ngoc - Phu Quoc
បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា