Trending now

ត្រីមាសទី១៖ ការនាំចេញកាហ្វេកើនឡើងជាង ៥០% អំពីតម្លៃ

19:30 | 06/04/2022 ឌីណា

យុគសម័យ - យោងតាមការប៉ាន់ប្រមាណក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ការនាំចេញកាហ្វេរបស់វៀតណាមបានឈានដល់ ៥៤១ ពាន់តោន ដែលមានតម្លៃប្រហែល ១.២២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៩.៤% នៃបរិមាណ និង ៥០.៤% នៃតម្លៃក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

ហាងបង្អែមសម្រាប់ការជួបជុំនៅដើមសប្តាហ៍ ហាងបង្អែមសម្រាប់ការជួបជុំនៅដើមសប្តាហ៍
គយ​គន់​ទេសភាព​ព្រះអាទិត្យ​លិច​ ប្រកបដោយស្រស់ស្អាត​នៅ​ហាង​កាហ្វេ​ទាំងបី​ នៅទីក្រុង​ Da Lat គយ​គន់​ទេសភាព​ព្រះអាទិត្យ​លិច​ ប្រកបដោយស្រស់ស្អាត​នៅ​ហាង​កាហ្វេ​ទាំងបី​ នៅទីក្រុង​ Da Lat
ត្រីមាសទី១៖ ការនាំចេញកាហ្វេកើនឡើងជាង ៥០% អំពីតម្លៃ

ត្រីមាសទី ១៖ ការនាំចេញកាហ្វេកើនឡើងជាង ៥០% នៃតម្លៃ

យោងតាមអគ្គនាយកដ្ឋានគយបានឱ្យដឹងថា ក្នុងខែមីនា ឆ្នាំ២០២២ ការនាំចេញកាហ្វេរបស់វៀតណាមសម្រេចបាន ១៧០ពាន់តោនដែលមានតម្លៃ ៣៩៤ លានដុល្លារអាមេរិក កើនឡើង ២២% នៃបរិមាណ និង ២២.៦%នៃតម្លៃ បើសិនធៀបនឹងខែកុម្ភៈ ឆ្នាំ២០២២ ហើយធៀបនឹងខែមីនា ឆ្នាំ២០២១ កើនឡើង ០.២% នៃបរិមាណនិង ២៦,២% នៃតម្លៃ។

នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០០២ ការនាំចេញកាហ្វេរបស់វៀតណាមត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៥៤១ ពាន់តោន ដែលមានតម្លៃប្រហែល ១.២២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៩.៤% នៃបរិមាណ និង ៥០.៤% នៃតម្លៃ បើសិនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។

ក្នុងខែមីនា ឆ្នាំ ២០២២ តម្លៃនាំចេញជាមធ្យមរបស់កាហ្វេវៀតណាមត្រូវបានគេប៉ាន់ប្រមាណថា ២,៣២៨ ដុល្លារ/តោន កើនឡើង ០.៥% បើធៀបនឹងខែកុម្ភៈ ឆ្នាំ ២០២២ និងកើនឡើង ២៦% បើធៀបនឹងខែមីនា ឆ្នាំ ២០២១។ ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ តម្លៃនាំចេញជាមធ្យមរបស់កាហ្វេវៀតណាមបានគេប៉ាន់ប្រមាណថា ២,២៥០/តោន កើនឡើង ២៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

ក្រុមហ៊ុននាំចេញកាហ្វេក្នុងប្រទេស​វៀតណាមបានសន្និដ្ឋានថា ទស្សនវិស័យនៃទីផ្សារកាហ្វេនៅឆ្នាំ ២០២២ មានភាពភ្លឺស្វាង ហើយតម្លៃនឹងបន្តកើនឡើង។ តាមនោះ ឧស្សាហកម្មកាហ្វេរបស់វៀតណាមក្នុងឆ្នាំ ២០២២ នឹងកើនឡើងពី ៣០-៤០% ដោយសារតែពិភពលោកទាំងមូលកំពុងបន្សាំខ្លួនទៅនឹង Covid-19 តម្រូវការកាន់តែ​កើន​ឡើង​ ខណៈពេល​ដែលការផ្គត់ផ្គង់កំពុងថយចុះ។ ហើយតម្លៃនាំចេញកាហ្វេអាចឡើងដល់ ២,៤០០ - ២,៦០០ ដុល្លារ/តោនក្នុងឆ្នាំ ២០២២ ហើយសន្ទុះកើនឡើងអាចបន្តរហូតដល់ឆ្នាំ ២០២៣។

ហេតុផលមួយក្នុងចំណោមហេតុផលដែលនាំឱ្យការនាំចេញកាហ្វេរីកចម្រើនគឺដោយសារតែកាហ្វេ robusta របស់វៀតណាមត្រូវបានអតិថិជនវាយតម្លៃខ្ពស់ និងអាចប្រកួតប្រជែង បើធៀបជាមួយនឹងអ្នកផ្គត់ផ្គង់ធំៗក្នុងពិភពលោកដូចជា ប្រេស៊ីល ឥណ្ឌា អាមេរិកខាងត្បូង កូឡុំប៊ី… បណ្តាប្រទេស EU ដូចជាអាល្លឺម៉ង់ បែលហ្សិក និងអ៊ីតាលីជាដើម ចូលចិត្តកាហ្វេវៀតណាមណាស់។ ទោះជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅតែជាឧបសគ្គសម្រាប់សហគ្រាសនាំចេញជាទូទៅ និងសហគ្រាសនាំចេញកាហ្វេជាពិសេស៕

ឌីណា

Cong Thuong

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ