Trending now

បិទវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀនភាសាវៀតណាម នៅអាស៊ី-អូស្ត្រាលី

09:40 | 10/11/2021 ឌីណា

យុគសម័យ - សិក្ខាកាមចំនួន ១៥០ នាក់មកពីប្រទេសនិងតំបន់ចំនួន ១០បានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។

អូស្ត្រាលី​ជួយ​វៀតណាម​វាយតម្លៃ​ផលប៉ះពាល់​នៃ​បច្ចេកវិទ្យា​ដល់កំណើនសេដ្ឋកិច្ច អូស្ត្រាលី​ជួយ​វៀតណាម​វាយតម្លៃ​ផលប៉ះពាល់​នៃ​បច្ចេកវិទ្យា​ដល់កំណើនសេដ្ឋកិច្ច
អូស្ត្រាលី​បន្ត​ជួយ​គាំទ្រវៀតណាម​នូវ​វ៉ាក់សាំង​បង្ការកូវីដ-១៩ ចំនួន ៣,៧ លាន​ដូស អូស្ត្រាលី​បន្ត​ជួយ​គាំទ្រវៀតណាម​នូវ​វ៉ាក់សាំង​បង្ការកូវីដ-១៩ ចំនួន ៣,៧ លាន​ដូស
បិទវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀនភាសាវៀតណាម នៅអាស៊ី-អូស្ត្រាលី
ទិដ្ឋភាពនៃពិធីបិទវគ្គ​បណ្តោះបណ្តាល​នៅ​រដ្ឋធានី Ha Noi ។ (រូបថត៖ VOV)

បន្ទាប់ពីធ្វើការយ៉ាងសកម្ម អស់រយៈពេលជិតមួយខែ វគ្គបណ្តុះបណ្តាលភាសាវៀតណាមសម្រាប់គ្រូបង្រៀនអាណិកជននៅតំបន់អាស៊ី-អូស្ត្រាលីបានបញ្ចប់ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា។ វគ្គបណ្តុះបណ្តាលនេះស្ថិតក្នុងក្របខ័ណ្ឌនៃវគ្គបណ្តុះបណ្តាល​បង្រៀន​​ភាសាវៀតណាមសម្រាប់គ្រូបង្រៀនជនជាតិវៀតណាម នៅឯបរទេស ដែលរៀបចំដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ក្រសួងការបរទេស សហការជាមួយក្រសួងអប់រំ និងបណ្តុះបណ្តាល។

បិទវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀនភាសាវៀតណាម នៅអាស៊ី-អូស្ត្រាលី
ពិធីបិទបានធ្វើឡើង តាមអ៊ីនធើណិត។ (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីបិទ​វគ្គបណ្តោះបណ្តាល​នេះ លោក Dinh Hoang Linh ប្រធានដេប៉ាម៉ង់ព័ត៌មាន និងវប្បធម៌ នៃគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស បានឲ្យដឹងថា៖ ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមចំនួន ១៥០ នាក់មកពីប្រទេស និងដែនដីចំនួន ១០បានបញ្ចប់ដោយជោគជ័យដែល​មានខ្លឹមសារអំពីការបណ្តុះបណ្តាលភាសាវៀតណាមសម្រាប់គ្រូបង្រៀន​វៀតណាម​ នៅ​ឯបរទេស ​ក្នុង​ឆ្នាំ ២០២១។ ​សិក្ខាកាមបាន​រៀន​អំពី​បំណិន ​គរុកោសល្យ និង​វិធីសាស្ត្រ​បង្រៀន​ភាសា​វៀតណាម​ប្រកបដោយត្រឹម​ត្រូវ​និង​ជំនាញ។ តាមរយៈការបង្រៀន សិក្ខាកាម​នឹង​​បង្កើន​និង​ផ្លាស់ប្តូរចំណេះដឹងដែលមានប្រយោជន៍បន្ថែមទៀតអំពីវប្បធម៌ និងប្រវត្តិសាស្ត្រវៀតណាម ព្រមទាំងកាន់តែយល់ដឹងយ៉ាង​ច្បាស់អំពីភាពសម្បូរបែប និងភាពស្រស់ស្អាតនៃភាសាជាតិ៕

ឌីណា

VTV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥