Trending now

ខេត្ត Dong Thap រួមដៃជាមួយគណៈកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែងបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

10:23 | 29/08/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២៧ ខែសីហា នៅច្រកទ្វារព្រំដែនអន្តរជាតិ Thuong Phuoc (ស្រុក Hong Ngu ខេត្ត Dong Thap) គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap សហការជាមួយស្ថាប័នមានសមត្ថកិច្ច និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap បានរៀបចំពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យជូនគណៈកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែង រួមចំណែកបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

កងទ័ពការពារព្រំដែនខេត្ដ Dong Thap ជួយគាំទ្រអាណិកជនវៀតណាមនៅប្រទេសកម្ពុជា កងទ័ពការពារព្រំដែនខេត្ដ Dong Thap ជួយគាំទ្រអាណិកជនវៀតណាមនៅប្រទេសកម្ពុជា
សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Dong Thap រួមដំណើរជាមួយនិស្សិតឡាវនិងកម្ពុជា ដើម្បីជំនះលើស្ថានភាពលំបាក ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Dong Thap រួមដំណើរជាមួយនិស្សិតឡាវនិងកម្ពុជា ដើម្បីជំនះលើស្ថានភាពលំបាក ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩
ពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យជូនគណៈកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែង (រូបថត៖ nhandan.com.vn)
ពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យជូនគណៈកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែង (រូបថត៖ nhandan.com.vn)

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap លោក Le Thanh Cong បានទទួលស្គាល់នូវលទ្ធផលដែលភាគីទាំងពីរសម្រេចបានក្នុងការសម្របសម្រួលបំពេញភារៈកិច្ចក្នុងរយៈពេលកន្លងមក។ លោកសម្តែងនូវក្តីសង្ឃឹមថា នាពេលខាងមុខ ខេត្តទាំងពីរនឹងបន្តពង្រីកប្រពៃណីសាមគ្គីភាពរវាងប្រជាជននៃប្រជាជាតិទាំងពីរ វៀតណាម - កម្ពុជា កសាងបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

អនុប្រធានគណៈកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែង បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាទាំងខាងស្មារតី ទាំងខាងសម្ភារៈដែលគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap ជូនចំពោះកម្មាភិបាលនិងប្រជាជនខេត្តព្រៃវែង។ លោកបានមានប្រសាសន៍ថា ខេត្តនឹងប្រើប្រាស់អំណោយខាងលើនេះប្រកបដោយប្រសិទ្ធភាព រួមចំណែកបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីស្នើឱ្យដោះស្រាយការរំលោភបំពាន IUU ឱ្យបានហ្មត់ចត់ និងត្រៀមខ្លួនធ្វើការជាមួយក្រុមត្រួតពិនិត្យ EC
ខេត្ត Khanh Hoa ផ្សព្វផ្សាយការឃោសនា និងការត្រួតពិនិត្យនាវានេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ