ម៉ាស៊ីនអង្ករ ATM របស់ឥណ្ឌូនេស៊ី ផ្តល់ស្បៀងហារ ចំពេលឆ្លងរាលដាលវីរុស

15:45 2020/05/13

ការឆ្លងរាលដាលជំងឺកូវីដ១៩ជាសកលបានធ្វើឱ្យប្រជាជនឥណ្ឌូនេស៊ីរាប់លាននាក់កំពុងតស៊ូរកស្បៀងហារ។ ឥឡូវនេះក្រុមអាជ្ញាធរកំពុងដាក់ដំឡើងម៉ាស៊ីនអង្ករ ATM ដើម្បីធានាដល់ការប្រើប្រាស់កាន់តែច្រើនសម្រាប់ពួកអ្នកដែល ត្រូវការស្បៀងអាហារចាំបាច់។

ម៉ាស៊ីនអង្ករ ATM របស់ឥណ្ឌូនេស៊ី ផ្តល់ស្បៀងហារ ចំពេលឆ្លងរាលដាលវីរុស

ម៉ាស៊ីន​អង្ករ​ATM​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ក្នុង​ការជួយ​ដល់​អ្នក​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ពី​ការ​ផ្ទុះឡើង​នៃ​វីរុស​កូវី​ដ​១៩។ (រូបថត៖ Thmey thmey.com)

សូមរំលឹកថា សហគ្រិន​វៀតណាម បាន​បង្កើត​ម៉ាស៊ីន​ចែក​អង្ករ ដើម្បី​ផ្តល់​អង្ករ​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាជន​ក្រីក្រ និង​ជន​គ្មាន​ការងារ​ធ្វើ ក្នុងអំឡុងពេល​បិទ​ប្រទេស ក្នុង​គោលបំណង​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។

លោក Hoang Tuan Anh អ្នកជំនួញ​វៀតណាម​ម្នាក់ បាន​បង្កើត​ម៉ាស៊ីន​នេះ​ឡើង ដើម្បី​ជួយ​អ្នកគ្មានការងារ​ធ្វើ និង​ប្រជាជន​ក្រីក្រ ដែល​កំពុងតែ​រងគ្រោះ​ដោយសារ COVID-19 និង​ក្នុងអំឡុងពេល​រឹតត្បិត​របស់​រដ្ឋាភិបាល​។

​ក្នុង​ខែ​នេះ នាង​លីន​ដា សាយ​ហ្វ្រី ជា​ម្តាយ​ដែល​មាន​អាយុ ២៨ ឆ្នាំ​បាន​ស្ថិតក្នុង​ចំណោម​មនុស្ស​ជាច្រើន​ដែល​បាន​ឈរ​ដោយ​ពាក់​ម៉ាស់​នៅ​មូលដ្ឋាន​យោធា​មួយ​នៅ​ខាងក្រៅ​ទីក្រុង​ហ្សា​ការតា ​ដើម្បី​ចាំ​ទទួល​អង្ករ ១,៥ គីឡូក្រាម ។​

​ស្ត្រី​នេះ​និង​ប្តី​របស់​នាង ដែល​ត្រូវបាន​ផ្អាក​ពី​ការងារ​នៅ​ក្រុមហ៊ុន​មួយ បាន​និយាយថា​” ទោះបីជា​អំណោយ​អង្ករ​នេះ​វា​មិន​ច្រើន ប៉ុន្តែ វា​អាច​ជួយ​ក្នុងស្ថានភាព​បែបនេះ​បានដែរ​”​។​

​ម៉ាស៊ីន​អង្ករ ​ATM ​មួយ​ក្នុងចំណោម​ម៉ាស៊ីន​អង្ករ​បែប​នេះ​ចំនួន​១០​នៅក្នុង​និង​ក្រៅ​ទីក្រុង​ហ្សា​ការតា​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ក្នុង​ការជួយ​ដល់​អ្នក​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ពី​ការ​​ផ្ទុះ​ឡើង​នៃ​វីរុស​កូវី​ដ​១៩​ដែល​បាន​បណ្តាលឱ្យ​មនុស្ស​រាប់លាន​នាក់​បាត់បង់​ការងារ​របស់​ពួកគេ​នៅក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​លោក​អ៊ីប្រាហ៊ីម មន្ត្រី​យោធា​ដែល​គ្រប់គ្រង​ការចែក​អង្ករ​នេះ បាន​និយាយថា​” ក្នុង​មួយថ្ងៃៗ​យើង​រៀបចំ​អង្ករ​ចំនួន​១,៥ តោន​សម្រាប់​ប្រជាជន​ប្រហែល ១.០០០ នាក់ ។ យើង​នឹង​បន្ត​ចែក​បែបនេះ​​ជា​រៀងរាល់ថ្ងៃ ដោយ​គ្មាន​ការ​សម្រាក​សូម្បីតែ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ក៏ដោយ យើង​នឹង​ចែកចាយ​មិន​ឈប់​ទេ​” ។​

​ប្រទេស​ឥណ្ឌូនេស៊ី​បានប្រកាស​កញ្ចប់​ថវិកា​ជំនួយ​ចំនួន ២៥ ពាន់​លាន​ដុល្លារ​កាលពី​ខែ​មីនា​ដើម្បី​ឆ្លើយតប​នឹង​ការ​ផ្ទុះឡើង​នៃ​ជំងឺឆ្លង​នេះ​ដោយ​សន្យា​ផ្តល់​សេវា​សុខុមាលភាព​សង្គម​ដល់​១០​លាន​គ្រួសារ​​ដោយ​រួមទាំង​ជំនួយ​ស្បៀងអាហារ​និង​បញ្ចុះ​ថ្លៃ​ពន្ធ​អគ្គិសនី​។​

​ប្រទេស​ឥណ្ឌូនេស៊ី មាន​ករណី​ឆ្លង​វីរុស​សរុប​១៤.៧៤៩ នាក់​ចាប់តាំងពី​ដើម​ខែ​មីនា ដោយ​មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ចំនួន​១.០០៧​នាក់ ដែល​ជា​ចំនួន​អ្នកស្លាប់​ខ្ពស់បំផុត​នៅ​អាស៊ី​បូព៌ា​នៅក្រៅ​​ប្រទេស​ចិន./.​

(បូកសរុបដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll