Trending now

ចិនប្រកាសដំឡើងពន្ធលើទំនិញអាមេរិកទំហំ៦០ពាន់លានដុល្លារ ដើម្បីជាការសងសឹក

04:29 | 14/05/2019 (ប្រភព៖ FN)

ទីបំផុតរដ្ឋាភិបាលចិនបានប្រកាសថា នឹងដំឡើងពន្ធលើផលិតផលនាំចូលពីសហរដ្ឋអាមេរិក ដែលគិតជាទំហំទឹកប្រាក់ ស្មើ៦០ពាន់លានដុល្លារ ដើម្បីជាការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន មកលើទំនិញរបស់ប្រទេសចិន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុចិន ការឡើងពន្ធដល់១០ភាគរយ ដល់២០ភាគរយ និងដល់២៥ ភាគរយ ទៅលើក្រុមមុខទំនិញជាច្រើនប្រភេទរបស់អាមេរិក នឹងត្រូវចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ ខណៈផលិតផលសរុប ប្រមាណ៥,៤១០មុខរបស់សហរដ្ឋអាមេរិក ដែលត្រូវនាំចូលមកកាន់ប្រទេសចិន នឹងរងការប៉ះពាល់ពីចំណាត់ការនេះ។

គួរជម្រាបថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចាប់ផ្តើមអនុវត្តន៍ការយកពន្ធ រហូតដល់២៥ភាគរយ ទៅលើទំនិញចិនទំហំ២០០ពាន់លានដុល្លារ ហើយលោកក៏បានព្រមានផងដែរថា ទីក្រុងប៉េកាំងគួរសម្រេច កិច្ចព្រមព្រៀងឲ្យបានឆាប់ជាមួយប្រទេសលោក ព្រោះថាបើមិនដូច្នោះទេស្ថានការណ៍នឹងកាន់តែអាក្រក់ថែមទៀតសម្រាប់ចិន។ ដោយឡែករដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាន់ជំហរយ៉ាងម៉ឹងម៉ាត់ថា នឹងមិនចុះចាញ់ដាក់សម្ពាធពីខាងក្រៅជាដាច់ខាត។

បញ្ហាវិវាទផ្នែកពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរ បានផ្ទុះឡើងដំបូងកាលពីពាក់កណ្តាលឆ្នាំមុន ក្រោយពី រដ្ឋាបាលលោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើការនាំចូលដែកថែបរបស់ចិន ដោយចាប់ពីនោះមក ទីក្រុងវ៉ាស៊ីនតោននិងទីក្រុង ប៉េកាំងបានប្រកាសដំឡើង ពន្ធសងសឹកគ្នាទៅវិញទៅមក រហូតដល់ចុងឆ្នាំ២០១៨ លោក ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក៏បានឯកភាពគ្នាបើកកិច្ចចរចាដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហានេះ ប៉ុន្តែមិនទាន់ឃើញបាន ទទួល លទ្ធផល អ្វីនៅ ឡើយទេមកទល់ពេលនេះ៕

(ប្រភព៖ FN)

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ត្រូវមានភាពម៉ឺងម៉ាត់ រហ័សរហួន និងម៉ឺងម៉ាត់ជាងមុន ក្នុងការប្រកាសសង្គ្រាមប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពិនិត្យ និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) នៅទីក្រុងហូជីមិញ
ខេត្តនិញប៊ិញបានចល័តកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) ដោយត្រៀមខ្លួនសម្រាប់ការត្រួតពិនិត្យ EC លើកទី ៥
នាវានេសាទ 100% ត្រូវបានចុះបញ្ជីនៅលើ VNFishbase
វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកនេសាទអំពីការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)