Trending now

កូរ៉េខាងត្បូងត្រៀមដកជប៉ុនពី"បញ្ជីស"

18:22 | 12/08/2019 (យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - កូរ៉េខាងត្បូងបានប្រកាស “សេចក្តីព្រាងវិសោធនកម្ម ណែនាំការនាំចូលនិងការនាំចេញសម្ភារៈជាយុទ្ធសាស្រ្ត” ជាមួយនឹងខ្លឹមសារលុបឈ្មោះជប៉ុននៅក្នុង “បញ្ជីស” នៃបណ្តាប្រទេសដែលទទួលបានការអនុគ្រោះពិសេសនៃការនាំចេញ។

កូរ៉េខាងត្បូងត្រៀមដកជប៉ុនពី"បញ្ជីស"

នាថ្ងៃទី​១២​ ខែសីហា រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ឧស្សហកម្ម និងថាមពលកូរ៉េខាងត្បូងលោក Sung Yun-mo បានប្រកាស “សេចក្តីព្រាងវិសោធនកម្ម ណែនាំការនាំចូលនិងការនាំចេញសម្ភារៈជាយុទ្ធសាស្រ្ត” ជាមួយនឹងខ្លឹមសារលុបឈ្មោះជប៉ុននៅក្នុង “បញ្ជីស” នៃបណ្តាប្រទេសដែលទទួលបានការអនុគ្រោះពិសេសនៃការនាំចេញ។​

យោងតាមអ្នកសារព័ត៌មាននៃទីស្នាក់ការសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុង​Seoul បានឲ្យដឹងថា បើតាមសេចក្តីព្រៀងច្បាប់នេះ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្លាស់ប្តូរចំណាត់ថ្នាក់តំបន់នាំចេញសម្ភារៈជាយុទ្ធសាស្រ្ត។

មុននេះនៅថ្ងៃទី ២ ខែសីហា រដ្ឋាភិបាលជប៉ុនបានសម្រេចដកកូរ៉េខាងត្បូងចេញពី "បញ្ជីស” របស់បណ្តាប្រទេសដែលទទួលបានការអនុគ្រោះពិសេសពាណិជ្ជកម្ម។ ​ការសម្រេចចិត្តនេះមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ២៨ ខែសីហា។ ជាមួយនឹងបទប្បញ្ញត្តិថ្មីនេះក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន (METI) នឹងត្រូវបានត្រួតពិនិត្យបញ្ជាទិញនៃទំនិញនាំចេញទៅកូរ៉េខាងត្បូង។

គួរជម្រាបថា ជម្លោះពាណិជ្ជកម្មរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូបានផ្ទុះឡើងក្រោយ ជប៉ុនប្រកាសដកទីក្រុងសេអ៊ូលចេញពីបញ្ជីស ជាការឆ្លើយតបនឹងតុលាការកូរ៉េខាងត្បូង ដែលបានបង្គាប់ឱ្យក្រុមហ៊ុនជប៉ុនមួយចំនួន សងសំណងជំងឺចិត្តដល់អតីតកម្មករកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងឧស្សហកម្ម នៅកំឡុងសង្រ្គាមលោកលើកទី ២។ ទោះបីជាបែបនេះក្តីអ្វីៗហាក់ប្រសើរឡើងវិញបន្តិចកាលពីសប្តាហ៍មុន ដោយជប៉ុនព្រមអនុញ្ញាត ការលក់វត្ថុធាតុដើមមួយឡើងវិញដល់កូរ៉េខាងត្បូង ប៉ុន្តែនៅថ្ងៃចន្ទនេះស្ថានការណ៍បែរជាប្រែមកតានតឹងដូចដើម៕


(យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di