វៀតណាម - ឡាវរួមគ្នាពូនជ្រំអនាគត

14:34 2019/10/02

ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith បានដឹកនាំគណប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលឡាវ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែតុលា។

វៀតណាម - ឡាវរួមគ្នាពូនជ្រំអនាគត
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith (រូបថត៖ vnanet.vn)

នេះជាដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកទី ២ របស់ នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith ចាប់ពីពេលទទូលតំណែងជានាយករដ្ឋមន្ត្រីឡាវកាលពីឆ្នាំ ២០១៦។ ដំណើរទស្សនកិច្ចនេះបានរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏ពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ ព្រមទាំងបន្តផ្លាស់ប្ដូរស្វែងរកដំណោះស្រាយជំរុញរាល់កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខា ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

សញ្ញាសម្គាល់ក្នុងទំនាក់ទំនងនយោបាយ

ទំនាក់ទំនងមិត្តភាពដ៏មហិមា ចំណងសាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - ឡាវត្រូវបានពង្រឹងឥតឈប់ឈរ។ ភាគីទាំងពីរបានរក្សាដំណើរទស្សនកិច្ចជាន់ខ្ពស់ជាប្រចាំ ក៏ដូចជាបណ្ដាដំណើរទស្សនកិច្ចរបស់ក្រសួង ស្ថាប័ន ខេត្ត ក្រុងនានា; បង្កើនការចែករំលែលបទពិសោធន៍ អំពីការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម។ ជាពិសេសក្នុងឆ្នាំ ២០១៩ ថ្នាក់ដឹកនាំជាច្រើនរូបនៃប្រទេសទាំងពីរបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅប្រទេសនីមួយៗ ដូចជា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវ (ខែកុម្ភៈ ឆ្នាំ ២០១៩) ប្រធានរដ្ឋសភាវៀតណាម លោក ស្រី Nguyen Thi Kim Ngan ទៅបំពេញទស្សនកិច្ចនៅឡាវ (ខែកញ្ញា ឆ្នាំ ២០១៩ ); អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith មកបំពេញទស្សនកិច្ចនៅវៀតណាម (ខែសីហា ឆ្នាំ២០១៩) ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou មកបំពេញទស្សនកិច្ចនៅវៀតណាម (ខែមិនា ឆ្នាំ២០១៩)។

កិច្ចសហប្រតិបត្តិការ ការពារជាតិ សន្តិសុខ និងកិច្ចការបរទេសបន្តមានជំហាន អភិវឌ្ឍន៍ថ្មី ដែលជាសរសរទ្រូងមួយក្នុងទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរសកម្ម និងម្ចាស់ការអនុវត្តន៍ពិធីសារសហប្រតិបត្តិការរយៈពេល ៥ ឆ្នាំ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំស្ដីពីការការពារជាតិ សន្តិសុខប្រកបដោយប្រសិទ្ធភាព; អនុវត្តបានល្អ នូវកិច្ចព្រមព្រៀងស្តីពីបទបញ្ញត្តិព្រំដែន រួមសហការអនុវត្តន៍កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ ស្ដីពីការដោះស្រាយបញ្ហាជនចំណាកស្រុកដោយសេរី អាពាហ៍ពិពាហ៍ឥតខាន់ស្លា ក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ។

នៅលើវេទិកាអន្តរជាតិ វៀតណាមនិងឡាវក៏បានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ព្រមទាំងរួមសហការជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ាន និងរក្សាសាមគ្គីភាព ការស្រុះចិត្តគំនិតគ្នារបស់អាស៊ានក្នុងបណ្ដាបញ្ហាយុទ្ធសាស្ត្រក្នុងតំបន់។ វាយតម្លៃអំពីទំនាក់ទំនងរវាងវៀតណាម- ឡាវ ក្នុងឱកាសនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាឆ្នាំ ២០១៦ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

“ក្នុងបុព្វហេតុតស៊ូដណ្ដើមឯករាជ្យ សេរីភាពជូនប្រជាជាតិនាពេលកន្លងទៅ ក៏ដូចជាក្នុងសម័យផ្លាស់ប្ដូរថ្មី កសាង និងការពារមាតុភូមិដែលមានភាពស្មុគស្មាញជាច្រើននាពេលបច្ចុប្បន្ននេះ ប្រជាជាតិទាំងពីរជានិច្ចកាលមានមោទនភាពយ៉ាងក្រៃលែង ដោយចាត់ទុកគ្នាជាសមមិតុ្ត ជាមិត្តដ៏ស្មោះសរ រួមសុខរួមទុក។ សមិទ្ធិផលសំខាន់ៗរបស់ប្រទេសទាំងពីរ បានរួមចំណែកបង្តើត និងថែរក្សាយ៉ាងរឹងមាំនូវបរិយាសកាសក្នុងតំបន់ អន្តរជាតិ ប្រកបដោយសុខសន្តិភាព ជួយសម្រួលដល់បុព្វហេតុផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កសាង និងការពារមាតុភូមិ“។

ទំនាក់ទំនងសេដ្ឋកិច្ចរីកចម្រើន

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមនិងឡាវ បន្តក្លាយទៅជាចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ទំហំពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ ២០១៨ ទទួលបានជាង ១ ពាន់លានដុល្លារអាមេរិក ជាពិសេស ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០១៩ ទទួលបានជិត ៧៥០ លានដុល្លារអាមេរិក (កើន១៤,២% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ នាបច្ចុប្បន្ន វៀតណាមគឺជាវិនិយោគិនបរទេសធំទី ៣ នៅឡាវ ដោយមានទុនចុះបញ្ជីសរុបជាង ៤ ពាន់លានដុល្លារអាមេរិក។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកនេះ របស់ នាយករដ្ឋមន្ត្រី លោក Thongloun Sisoulith ភាគីទាំងពីរនឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានលើកច្បាស់ថា៖

“ក្នុងបរិបទដែលពិភពលោកមានការវិឌ្ឍយ៉ាងស្មុគស្មាញនោះ ទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម- ឡាវកាន់តែមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ។ មុនក៏ដូចជាក្រោយ យើងប្ដេជ្ញាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញទំនាក់ទំនងដ៏ពិសិដ្ឋនេះឲ្យកាន់តែស្រស់បំព្រង និង ស្ថិតស្ថិរជានិរន្ដរ“។

នាបច្ចុប្បន្ននេះ ដោយមានការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងនេះកាន់តែត្រូវបានពង្រឹង និងពង្រីកយ៉ាងជិតស្និទ្ធិថែមទៀត បង្កើតគ្រឹះស្ថានដ៏រឹងមាំសម្រាប់ជំហានអភិវឌ្ឍន៍នាពេលអនាគតជាពិតប្រាកដ៕

(ប្រភព៖ VOV5)

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll