HUFO បានរៀបចំពិធីជួបសំណេះសំណាល ក្នុងឱកាសអបអរសាទរខួប ៤៥ ឆ្នាំនៃទីវាឯករាជ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិកឡាវ

11:47 2020/11/29

យុគសម័យ - នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Ho Chi Minh (HUFO) បានរៀបចំជំនួបសំណេះសំណាល ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃទិវាឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សំដៅបង្ហាញនូវចំណងមិត្តភាពជាប្រពៃណីនិងល្អប្រសើររវាងប្រជាជននៃទីក្រុង Ho Chi Minh និងប្រជាជនឡាវ។

HUFO បានរៀបចំពិធីជួបសំណេះសំណាល ក្នុងឱកាសអបអរសាទរខួប ៤៥ ឆ្នាំនៃទីវាឯករាជ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិកឡាវ

អញ្ជើញថ្លែងសុន្ទរកថាក្នុងជំនួបបនោះ លោក Huynh Cach Mang ប្រធានសមាគមមិត្តភាពវៀតណាម - ឡាវនៃ Ho Chi Minh បានសង្កត់ធ្ងន់ថា វៀតណាមនិងឡាវគឺជាប្រទេសជិតខាងគ្នាដែលជួយគ្នាទៅវិញទៅមកក្នុងដំណើរបដិវត្ត។

 

លោក Huynh Cach Mang ប្រធានសមាគមមិត្តភាពវៀតណាម - ឡាវនៃទីក្រុង Ho Chi Minh បានអញ្ជើញថ្លែងសុន្ទថ្លែងនៅក្នុងកជំនួបនេះ។ (រូបថត៖ VNA)

យោងតាមលោក Huynh Cach Mang ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងល្អប្រសើរ រវាងប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងHo Chi Minh និងតំពន់ផ្សេងៗ ទៀតនៃប្រទេសឡាវបានធ្វើឲ្យកាន់តែស៊ីជម្រៅនិងមានភាពសកម្មជាមួយនឹងសកម្មភាពជាច្រើន។

លោក Huynh Cach Mang បានអះអាងថា​ សមាគមមិត្តភាពវៀតណាម - ឡាវទីក្រុង Ho Chi Minh សន្យាបន្តធ្វើឲ្យល្អនូវតួនាទីរបស់ខ្លួនដែលជាស្ពានគាំទ្រនិងជំរុញ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយឡាវ។ លើកកម្ពស់សកម្មភាពឃោសនា ជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រជាជនទីក្រុង Ho Chi Minh និងប្រជាជនឡាវ។ ចូលរួមចំណែកជាមួយទីក្រុង ដើម្បីថែរក្សានិងប្រគល់បន្តទៅកូនចៅជំនាន់ក្រោយនូវទំនាក់ទំនងពិសេសនិងស្មោះត្រង់រវាងវៀតណាមនិងឡាវដែលជានិច្ចកាលជាទ្រព្យសម្បត្តិដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានរបស់ប្រទេសទាំងពីរ ប្រជាជនពីរ ក្លាយទៅជាកត្តាសំខាន់សម្រាប់ជោគជ័យនៃបុព្វហេតុបដិវត្តរបស់ប្រទេសនីមួយៗ។

 

សមាគមមិត្តភាពវៀតណាម - ឡាវ នៅទីក្រុង  Ho Chi Minh  បានប្រកាសការសម្រេចបង្កើតសាខានៃសមាគមមិត្តភាពឡាវ - វៀតណាម​នៃអន្តេវាសិកដ្ឋានឡាវ នៅទី Ho Chi Minh    

 

អគ្គកុងស៊ុលរងឡាវប្រចាំនៅទីក្រុង Ho Chi Minh  លោក Vanxay Xaysena បានមានប្រសាសន៍ថា៖ លទ្ធផលជាវិជ្ជមានក្នុងវិស័យជាច្រើនដែលប្រជាជនឡាវសម្រេចបាន ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ បានបញ្ជាក់ថា សមិទ្ធិផលទាំងនោះគឺមិនអាចកាត់ផ្តាច់បានពីការគាំទ្រដ៏ធំធេងរបស់បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាម។ អគ្គកុងស៊ុលនៃប្រទេសឡាវប្រចាំនៅទីក្រុង Ho Chi Minh  លោក Vanxay Xaysena បានអះអាងថា៖ ចំណងមិត្តភាពដ៏ស្មោះត្រង់របស់ប្រទេសឡាវ - វៀតណាមត្រូវបានកសាងនិងពូនជ្រុំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរត្រូវបាននិងកំពុងពង្រឹងនិងពង្រីក ពីមួយជំនាន់ទៅមួយជំនាន់។

អគ្គនាយករងឡាវប្រចាំនៅទីក្រុង Ho Chi Minh  លោក Vanxay Xaysena បានសង្កត់ធ្ងន់ថា៖“ ស្ថានកុងស៊ុលឡាវនៅ ទីក្រុង Ho Chi Minh  និងប្រជាជនឡាវបានប្តេជ្ញាថា នឹងសម្របសម្រួលជាមួយប្រទេសវៀតណាមឱ្យអស់ពីសមត្ថភាពដើម្បីការពារ ថែរក្សានិងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងសាមគ្គីភាពពិសេស ឡាវ - វៀតណាមជារៀងរហូត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាព នៅក្នុងតំបន់និងពិភពលោក។

ក្នុងឱកាសនេះសម្ព័ន្ធអង្គការមិត្តភាពទីក្រុង​ Ho Chi Minh  បានប្រកាសពីការសម្រេចចិត្តបន្ថែមសមាជិកចំនួន ២ ទៀតសម្រាប់គណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពវៀតណាម - ឡាវនៅទីក្រុង Ho Chi Minh ។ ក្រៅពីនេះសមាគមមិត្តភាពវៀតណាម - ឡាវនៃទីក្រុង Ho Chi Minh  បានប្រកាសសម្រេចបង្កើតសាខាមួយនៃសមាគមមិត្តភាពវៀតណាម - ឡាវនៅអន្តេវាសិកដ្ឋាននិស្សិត នៅទីក្រុង Ho Chi Minh ./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: Thoi Dai)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll