Trending now

បទចម្រៀង“ ច្រណែននាងកូវី” (Ghen Co Vy) របស់សិល្បករវៀតណាមទទួលបានការគាំទ្រយ៉ាងគំហុកពីសំណាក់សហគមន៍អន្តរជាតិ

10:59 | 05/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - បន្ទាប់ពីចុះផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ HBO បទចម្រៀង “ ច្រណែននាងកូវី” (Ghen Co Vy) បន្តទទួលបានការកោតសរសើរពីសំណាក់សហគមន៍នៅលើពិភពលោក។

បទចម្រៀង“ ច្រណែននាងកូវី” (Ghen Co Vy) របស់សិល្បករវៀតណាមទទួលបានការគាំទ្រយ៉ាងគំហុកពីសំណាក់សហគមន៍អន្តរជាតិ


នាថ្ងៃទី ២ ខែមិនា ទស្សនាវដ្តីតន្រ្តី Billboard (សហរដ្ឋអាមេរិក) បានសរសេរអត្ថបទអំពីបទចម្រៀងនេះ ដែលជាបទចម្រៀងឃោសនាផ្សព្វផ្សាយជំរុញការប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 នៅវៀតណាម។

យោងតាម ​​Billboard ប្រទេសវៀតណាមមានយុទ្ធនាការជាច្រើនក្នុងការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ទល់នឹងជំងឺនេះ ហើយបានធ្វើការអត្ថាធិប្បាយថា «ច្រណែននាកូវី» មានចង្វាក់ភ្លេងគួរឱ្យទាក់ទាញខ្លាំង ដែលជួយជំរុញវិធានការបង្ការដូចជាការលាងដៃស្អាតជាដើម»។

ទស្សនាវដ្តីតន្ត្រីប្រចាំសប្តាហ៍របស់អាមេរិកក៏បានសម្ភាសអ្នករាំ Quang Dang អំពីអត្ថន័យនៃក្បាច់រាំ ដែលគាត់បានជ្រើសរើសសម្រាប់បទចម្រៀង «ច្រណែននាងកូវី» នេះតែម្តហ។ លោក Quang Dang បានចែករំលែកថា“ ខ្ញុំចង់ប្រើភាសាផ្ទាល់ខ្លួន (ក្បាច់រាំ) ដើម្បីផ្សាយព័ត៌មានត្រឹមត្រូវអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដល់មនុស្សកាន់តែច្រើនកាន់តែល្អ ជាពិសេសគឺយុវជនវ័យក្មេង។សម័យនេះជាសម័យព័ត៌មាន ហេតុដូច្នេះចំណេះដឹងក្លាយទៅជាកម្លាំងថាមពលផងដែរ"។

បទចម្រៀង «ច្រណែននាងកូវី» ត្រូវបានបង្ហាញឃ្លីបនៅក្នុងកម្មវិធីជជែក Last Week Tonight With John Oliver របស់ បុស្តិ៍ HBO (អាមេរិក)


បទចម្រៀង «ច្រណែននាងកូវី» ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេតអន្តរជាតិ បន្ទាប់ពីបានបង្ហាញឃ្លីបនៅក្នុងកម្មវិធីជជែក Last Week Tonight With John Oliver របស់ បុស្តិ៍ HBO (អាមេរិក) កាលពីថ្ងៃទី ១ ខែមីនា។

គួរបញ្ជាក់ថា បទចម្រៀង «ច្រណែននាងកូវី» គឺជាបទចម្រៀងដែលបាន Cover ពីបទចម្រៀង « ច្រណែន» របស់អ្នកចម្រៀង Min និង Erik ។ បទចម្រៀងនេះត្រូវបានកែសម្រួលដោយតន្រី្តករ Khac Hung និងថតសម្លេងឲ្យវិទ្យាស្ថានសុខភាពវិជ្ជាជីវៈនិងបរិស្ថាននៃក្រសួងសុខាភិបាលវៀតណាមក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ៕

Link: https://www.youtube.com/watch?v=BtulL3oArQw

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: zing.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ ២០២៦-២០២៨
ខេត្ត An Giang និងខេត្តកំពត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី
ពិធីបិទមហោស្រពវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយ
មហោស្រពវប្បធម៌ពិភពលោកនៅទីក្រុងហាណូយ៖ រៃអង្គាសប្រាក់ចំនួន ២,៥ ពាន់លានដុងដើម្បីជួយជនរងគ្រោះដោយទឹកជំនន់