Trending now

កម្មវិធី "និទាឃរដូវសម្រាប់កុមារលើកទី ១៤"

10:05 | 12/01/2021

នាថ្ងៃទី ១០ ខែមករា នៅរោងមហោស្រពល្ខោនហាណូយ ក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានចាត់តាំងមូលនិធិការពារកុមារវៀតណាមសម្របសម្រួលជាមួយមជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មាននៃកាសែតសំណង់(Xay Dung) ដើម្បីរៀបចំកម្មវិធី «និទាឃរដូវសម្រាប់កុមារលើកទី១៤» ។

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh (រូបថត៖ VNA)

នៅក្នុងកម្មវិធីនេះ តាមរយៈការសម្តែងសិល្បៈ ទស្សនិកជនបានមើលឃើញកាន់តែច្បាស់លាស់ពីការគាំទ្រនិងការរួមដំណើររបស់មូលនិធិគាំពារកុមារ វៀតណាម និងអ្នកឧបត្ថម្ភក្នុងការគាំទ្រនិងជួយកុមារក្នុងការជម្នះពុះពារលើស្ថានភាពលំបាកជាក់ស្តែង ដើម្បីសំរេចបាននូវក្តីសុបិន្តរបស់ខ្លួន។ អញ្ជើញថ្លែងមតិនៅកម្មវិធីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖

«ខ្ញុំមានបំណងចង់ឲ្យគណៈកម្មាធិការបក្ស អាជ្ញាធរ អង្គការមហាជន គ្រួសារ សាលារៀន និងសង្គម ធានានូវការអនុវត្តសិទ្ធិរបស់កុមារឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ជាពិសេសត្រូវផ្តល់អាទិភាពក្នុងការយកចិត្តទុកដាក់ដល់កុមារនៅក្នុងតំបន់រងគ្រោះទឹកជំនន់ គ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាកុមារនៅតំបន់ជនជាតិភាគតិច ជាពិសេសជនជាតិភាគតិច និងកុមារដែលមានជំងឺគ្រោះថ្នាក់ និងធ្លាក់ចូលក្នុងស្ថានភាពលំបាកខ្លាំង ដើម្បី ជួយកុមារឱ្យមានស្ថេរភាពក្នុងជីវភាពរស់នៅឆាប់បានវិលត្រឡប់ទៅសាលារៀននិងរួមបញ្ចូលក្នុងជីវភាពរស់នៅបានល្អប្រសើរផងដែរ»៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការដោះស្រាយ "កាតលឿង" របស់ IUU៖ ទីក្រុងដាណាំងបានអនុវត្តយ៉ាងពេញលេញនូវអនុសាសន៍របស់ EC
សន្និសីទ​ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​នៃ​សមាជ​ទូទាំងប្រទេស​លើក​ទី ១៤ របស់​បក្ស​ស្តីពី​ការទូត​ប្រជាជន
ពិធីបើកការប្រកួត និងពិព័រណ៍រូបថតសិល្បៈជាតិលើកទី៤ «មានមោទនភាពចំពោះតំបន់ព្រំដែនរបស់យើង»
សិក្ខាសាលាស្តីពី "និន្នាការនៃការអភិវឌ្ឍនៃការទូតរវាងប្រជាជន និងប្រជាជនទូទាំងពិភពលោក និងផលប៉ះពាល់របស់វាទៅលើប្រទេសវៀតណាម"
ការប្រកួត "រឿងវៀតណាមរបស់ខ្ញុំ" - ​​ផ្សព្វផ្សាយភាសា និងវប្បធម៌វៀតណាមនៅប្រទេសថៃ