និទាឃរដូវមកដល់នៅស្រុកកោះ Truong Sa

14:55 2020/01/27

ជារៀងរាល់ឆ្នាំ នាវាដឹកជញ្ជូនក្រុមបេសកម្មនិងអំណោយតេតពីកំពង់ផែយោធា Cam Ranh ធ្វើដំណើរទៅកាន់កោះ Truong Sa ដើម្បីសួរសុខទុក្ខនិងលើកទឹកចិត្តទាហាននិងប្រជាជនរស់នៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa។

និទាឃរដូវមកដល់នៅស្រុកកោះ Truong Sa

ដំណើរទស្សនកិច្ចនេះមិនត្រឹមតែបានដឹកស្បៀងអាហារមកដល់ទាហាននិងប្រជាជន រស់នៅស្រុកកោះ Truong Sa  ដើម្បីអបអរសាទរបុណ្យតេតប៉ុណ្ណោះទេ។ ថែមទាំងបាននាំមនោសញ្ចេតនាដ៏ពិសិដ្ឋ និងការយកចិត្តទុកដាក់ពិសេសរបស់បក្ស រដ្ឋ និងប្រជាជនទៅកាន់ស្រុកកោះ Truong Sa ។

 

នាវា ៣ គ្រឿង រួមមាន៖ នាវា HQ ៥៦១ នាវា KN ៤៩០ និង នាវា KN ៤៩១ បាននាំដួងចិត្តរបស់ប្រជាជនរស់នៅដីគោកមកដល់ទាហាន និងប្រជាជននៅស្រុកកោះTruong Sa  ។ (រូបថត៖ កាសែតរូបភាពវៀតណាម)

 

អំណោយតេតត្រូវបានវេចខ្ចប់យ៉ាងហ្មត់ចត់ ដើម្បីដឹកជញ្ជូនទៅកាន់ស្រុកកោះ Truong Sa ដោយនាវា។ (រូបថត៖ កាសែតរូបភាពវៀតណាម)

 

ដឹកជញ្ជូនទាំងបរិយាកាសបុណ្យតេតទៅកាន់ស្រុកកោះTruong Sa  ។ (រូបថត៖ កាសែតរូបភាពវៀតណាម)

 

នៅស្រុកកោះ Truong Sa  ក្រុមបេសកកម្មបានបញ្ជូនអំណោយតេតរាប់សិបតោនពីក្រសួងការពារជាតិ បណ្តាខេត្តក្រុង និងប្រជាជនទូទាំងប្រទេស ដើម្បីប្រគល់ជូនដល់ទាហាន និងប្រជាជន នៅស្រុកកោះនេះ។ អំណោយតេតទាំងនេះបានផ្ញើទៅកោះ Truong Sa  មានរសជាតិតេតប្រពៃណី ដូចជា៖ អង្ករដំណើប ជ្រូក មាន់ ផ្កាស្រស់ ដើមឈើលំអ នំ ស្ករគ្រាប់ ស្លឹកវេចខ្ចប់អំអន្សំ...ជាដើម។

មកទស្សនាបណ្តាកោះនេះ ក្រុមបេសកម្មបានអញ្ជើញអុជធូបនិងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលពលិជីវិត។ មកសួរសុខទុក្ខនិងជូនពរបុណ្យតេត ប្រគល់អំណោយតេតដល់មន្រ្តី ទាហាន និងប្រជាជនដែលរស់នៅលើកោះ ... ។ ក្រុមបេសកកម្មនេះក៏បានសហការជាមួយមន្រ្តី និងទាហាន រៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌និងកីឡា ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ថែមទាំងលើកទឹកចិត្តដល់ទាហាន និងប្រជាពលរដ្ឋនៅលើកោះធ្វើការនិងរស់នៅ សំដៅបំពេញភារកិច្ចការពារអធិបតេយ្យភាពសមុទ្រនិងកោះដ៏ពិសិដ្ឋនៃមាតុភូមិប្រកបដោយជោគជ័យ។

 

អំណោយតេតត្រូវបានដឹកជញ្ជូនទៅកាន់កោះ  Toc Tan A។ (រូបថត៖ កាសែតរូបភាពវៀតណាម)

 

អំណោយតេតបានប្រគល់ដល់វត្ត Sinh Ton។ (រូបថត៖ កាសែតរូបភាពវៀតណាម)

 

តុបតែងទីសក្ការៈបូជាលោកប្រធាន ហូជីមិញ។​ (រូបថត៖ កាសែត Khanh Hoa)

 

 

 

ដោយមើលឃើញពីជីវិតរបស់ទាហាន និងប្រជាជននៅស្រុកកោះ Truong Sa ក្រុមបេសកកម្មបានដឹងថា ជីវិតនៅលើកោះមានភាពរីកចម្រើនកាន់តែខ្លាំងដែលបង្ហាញការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងកងទ័ព ចំពោះកោះ Truong Sa ។ ជំនះពុះពាលើការលំបាកជាច្រើន នៅស្រុកកោះ ទាហាននិងប្រជាជននៅទីនេះខិតខំប្រឹងប្រែងធ្វើការ និងផលិតកម្ម។ ទាហាននិងប្រជាជននៅទីនេះ សប្បាយរីករាយនឹងសមិទ្ធិផលដែលប្រទេសសម្រេចបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច -សង្គម ក្នុងឆ្នាំ ២០១៩ ។

រដូវផ្ការីកគឺជារដូវកាលនៃភាពសុខដុមរមនារវាងឋានសួគ៌និងផែនដី រវាងសេចក្តីស្រឡាញ់របស់មនុស្ស រវាងសេចក្តីស្នេហាសមុទ្រនិងកោះ និងសេចក្តីស្រឡាញ់របស់មាតុភូមិ។ ប្រជាជន នៅស្រុកកោះ Truong Sa កំពុងកៀកស្មាគ្នា រួមដៃគ្នា ដើម្បីការពារអធិបតីភេយ្យកោះសមុទ្រដ៏ពិសិដ្ឋ និងបំពេញភារកិច្ចរបស់បក្សនិងប្រជាជនប្រកបដោយជោគជ័យ./.



(ប្រែសម្រួលដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll