Trending now

យោធាអាមេរិកប្តេជ្ញារក្សាសកម្មភាពយាមល្បាតនៅសមុទ្រខាងកើត

10:34 | 19/08/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាយសេនាធិការកងទ័ពការពារអាកាសអាមេរិកលោក David Goldfein បានបញ្ជាក់ជាថ្មីៗនេះ ពីការប្តេជ្ញាចិត្តរបស់រដ្ឋអំណាចវ៉ាស៊ីនតោន ដែលនឹបញ្ជូននាវាចម្បាំងឬុយន្តហោះយាមល្បាតទៅតំបន់ណាមួយឬគ្រប់ពេលក្នុងសមុទ្រខាងកើត។

យន្តហោះចម្បាំងអាមេរិកបានធ្វើសកម្មភាពយាមល្បាតនៅសមុទ្រខាងកើត (ប្រភព៖ AP)

មន្ត្រីមន្ទីរបញ្ចកោណរូបនេះ បានប្រកាស់ថាកងទ័ពអាមេរិកនឹងរក្សាសកម្មភាពយាមល្បាតនៅក្នុងសមុទ្រខាងកើតដើម្បីធានាសន្តិសុខនិងសេរីភាពនាវាចរណ៍ក្នុងតំបន់នេះ។

ក្នុងពេលឆ្លើយតបទៅនឹងសារព័ត៌មានហ្វីលីពីនក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីលកាលពីថ្ងៃទី ១៦ ខែសីហា នោះ នាយសេនាធិការកងទ័ពការពារអាកាសអាមេរិកលោក David Goldfein បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោនថា៖ "រក្សានូវការត្រៀមខ្លូនជាស្រេចនិងសមត្ថភាពបញ្ជូននាវាចម្បាំងឬុយន្តហោះយាមល្បាតទៅតំបន់ណាមួយឬគ្រប់ពេលក្នុងសមុទ្រខាងកើត"។

នាយសេនាធិការកងទ័ពការពារដែនអាកាសអាមេរិកលោក David Goldfein (រូបថត៖ Duong Ngoc)

មុននោះ នាថ្ងៃទី ៩ ខែសីហា ឧត្តមនាវីឯក Karl Thomas មេបញ្ជាការក្រុមប្រតិបត្តិការលេខ ៧០ នៃនាវា USS Ronald Reagan ក៏បានបញ្ជាក់ផងដែរថា កងនាវាចរអាមេរិកនឹងបន្តវត្តមាននៅក្នុងសមុទ្រខាងកើតដើម្បីធានាសន្តិសុខនិងសេរីភាពនាវាចរណ៍។

ការប្រកាស់របស់មន្ត្រីមន្ទីរបញ្ចកោណរូបនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper បានសម្តែងការរិះគន់ចំពោះសកម្មភាពរបស់ចិននៅសមុទ្រខាងកើត ដោយលើកឡើងថា ឥរិយាបថនេះនិងគោលនយោ បាយសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង កំពុងបង្កអស្ថិរភាពសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។ មុនពេលនេះ មន្ត្រីអាមេរិកក៏បានសម្តែងការព្រួយបារម្ភអំពីសកម្មភាពរបស់ចិននៅសមុទ្រខាងកើតផងដែរ។

យោងតាមលោក Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានអោយដឹងថា ធ្វើកំណែទម្រង់និងធ្វើឱ្យទៅតាមបែបផែនយោធាយោធានៅសមុទ្រខាងកើត រួមជាមួយសកម្មភាពផ្សេងទៀតដើម្បីបញ្ជាក់ពីការទាមទារខុសច្បាប់របស់ទីក្រុងប៉េកាំងនៅតំបន់សមុទ្រនេះ។ នេះរួមទាំងការប្រើប្រាស់យោធានៅតាមសមុទ្រដើម្បីគំរាមកំហែងដល់ប្រទេសដទៃទៀតគឺជាសកម្មភាពនៃការបំផ្លាញសន្តិភាពនិងសន្តិសុខតំបន់។

សកម្មភាពទាំងនេះកំពុងជ្រៀតជ្រែកក្នុងការរុករកនិងផលិតប្រេងនិងឧស្ម័នដែលប្រទេសនៅក្នុងតំបន់នេះបានអនុវត្តអស់រយៈពេលហើយ ជាពិសេសប្រទេសវៀតណាម៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម-កម្ពុជាខិតខំនាំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ពាន់លានដុល្លារ
វៀតណាមជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជា
លើកកំពស់កាលានុវត្តភាពសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម និងកម្ពុជា
ពង្រីកលំហកិច្ចសហប្រតិបត្តិការ ដោះសោសក្ដានុពលសេដ្ឋកិច្ចវៀតណាម-កម្ពុជា
វៀតណាម​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ ២០២៦-២០២៨