កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ានតាមប្រព័ន្ធវីដេអូ

13:05 2020/07/10

យុគសម័យ - លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិជ្ជមាន និងភាពម្ចាស់ការ របស់កងទ័ពភូមិន្ទប៊្រុយណេក្នុង នាមជាប្រធាន ACAMM ឆ្នាំ២០២០ ក្នុងបរិបទដែលប្រទេសក្នុងតំបន់និងពិភពលោកដែលកំពុងប្រឈម មុខនឹង បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីបញ្ហា សន្តិសុខមិនមែនប្រពៃណី ជាពិសេសការរីករាល ដាលនៃជំងឺឆ្លងកូវីដ១៩។

កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ានតាមប្រព័ន្ធវីដេអូ
លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia  នៅក្នុងកិច្ចប្រជុំនេះ

នាព្រឹកថ្ងៃទី ៩ ខែកក្កដា លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia អគ្គសេនាធិការរង នៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) ដែលបានរៀបចំឡើងតាមទំរង់ប្រព័ន្ធវីដេអូក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ឯក បំរុង Dato Seri Pahlawan Awang Khairul Hamed bin Awang Hj Lampoh មេបញ្ជាការកងទ័ព ភូមិន្ទនៃប្រទេសប្រ៊ុយណេ។

នៅក្នុងកិច្ចប្រជុំនេះអ្នកតំណាងនៃកងទ័ពបណ្តាប្រទេសសមាជិកអាស៊ានបានចែករំលែកការឆ្លើយតប នឹងការរីករាលដាលនៃជំងឺកូវីដ១៩។ ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ  លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិជ្ជមាន និងភាពម្ចាស់ការ របស់កងទ័ពភូមិន្ទប៊្រុយណេក្នុង នាមជាប្រធាន ACAMM ឆ្នាំ២០២០ ក្នុងបរិបទដែលប្រទេសក្នុងតំបន់និងពិភពលោកដែលកំពុងប្រឈម មុខនឹង បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីបញ្ហា សន្តិសុខមិនមែនប្រពៃណី ជាពិសេសការរីករាល ដាលនៃជំងឺឆ្លងកូវីដ១៩។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះកងទ័ពនៃបណ្តាប្រទេសអាស៊ានមានការ មមាញឹកយ៉ាងខ្លាំងក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាលនីមួយៗដើម្បី ឆ្លើយតបនឹងជំងឺរាតត្បាតសកលផងដែរ។

 

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ

ក្នុងរយៈពេលកន្លងមកក្រសួងការពារប្រទេសវៀតណាមបានជំរុញកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានយ៉ាងសកម្មដើម្បីរក្សាសន្ទុះនិងដំណើរការនៃកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃប្រធានបទអាស៊ានឆ្នាំ ២០២០“ ភាពស្អិតរមួតនិងការឆ្លើយតប”។ លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia បានមាន ប្រសាសន៍ថា“ ខ្ញុំជឿជាក់ថាជាមួយនឹងសុឆន្ទៈនិងការប្តេជ្ញាចិត្ត ក្នុងការង្រឹងកិច្ចសហប្រតិបត្តិការរបស់ យើងនោះជម្ងឺរាតត្បាតសកលកូវីដ១៩នឹងត្រូវបានគ្រប់គ្រងនិងទប់ស្កាត់យ៉ាងឆាប់ៗ នៅក្នុងបណ្តា ប្រទេសអាស៊ានទាំងអស់និងនៅជុំវិញពិភពលោកនាពេលខាងមុខនេះពុំជាខានឡើយ”៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: qdnd.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll