Trending now

តួនាទីរបស់វៀតណាមក្នុងគោលនយោបាយ “ទិសដៅខាងកើត” របស់ហុងគ្រី

09:01 | 16/10/2020

នៅថ្ងៃទី ១៦ ខែតុលាខាងមុខនេះ រដ្ឋមន្រ្តីក្រសួងការបរទេស និងសេដ្ឋកិច្ចកិច្ចការបរទេស ហុងគ្រី លោកSzijjártó Peter នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមជាផ្លូវការ។

រូបថតឧទាហរណ៍ (ប្រភព៖ crossed-flag-pins.com)

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងឱកាសរំកលឹកខួបលើកទី ៧០ នៃទំនាក់ទំនងការទូតវៀតណាមនិងហុងគ្រី ព្រមទាំងភ្ជាប់ឡើងវីញនូវសកម្មភាពការទូតទ្វេភាគីដែលត្រូវបានផ្អាកដោយជំងឺរាតត្បាតកូវីដ១៩ផងដែរ។ យោងតាមផែនការ លោក Szijjártó Peter នឹងជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ព្រមទាំងអញ្ជើញមកជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តីវៀត ណាម លោក Nguyen Xuan Phucជាដើម។ លើសពីនេះទៀត ភាគីទាំងពីររំពឹងថានឹងមានការផ្លាស់ប្តូរទាក់ទងនឹងការសាងសង់មជ្ឈមណ្ឌលវប្បធម៌ហុងគ្រីនៅប្រទេសវៀតណាមផងដែរ។

គួរបញ្ជាក់ថាដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្រ្តីក្រសួងការបរទេសនិងសេដ្ឋកិច្ចកិច្ចការបរទេសហុងគ្រី លោក Szijjártó Peter លើកនេះ គឺជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហាឧបសាគ្គដូចពោលខាងលើនេះ ក៏ដូចជាបង្កើនទំនាក់ទំនងការទូតនិងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di