Trending now

សមាគមមិត្តភាពវៀតណាម - អាមេនី ប្រគាល់អំណោយដល់ប្រជាជននៃប្រទេសមិត្តដើម្បីប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩

07:48 | 18/06/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នារសៀលថ្ងៃទី ១៧ មិថុនានៅទីស្នាក់ការនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមនៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - អាមេនីបានផ្តល់ថវិកាចំនួន ១២១ លានរៀលដុងដល់ស្ថានទូតអាមេនីប្រចាំវៀតណាមដើម្បីផ្ទេរទៅ ប្រជាជននៃប្រទេសមិត្តដើម្បី ប្រឆាំងនឹងជំងឺរាតត្បាត។

ប្រតិភូចូលរួមពិធិបានថតរូបជាមួយគ្នា។

ថ្លែងមតិនៅពិធីនេះ ប្រធានសមាគមមិត្តភាពវៀតណាម - អាមេនីលោក Nguyen Van Thuan បានឲ្យដឹងថា៖ «ក្នុងនាមសមាគមមិត្តភាពវៀតណាម - អាមេនី យើងប្រជាជនដែលមានវត្តមាននៅទីនេះ សូមផ្ញើអំណោយអតីតនិស្សិតវៀតណាមដែលបានសិក្សានៅអាមេនីទៅស្ថានទូតអាមេនីប្រចាំប្រទេសវៀតណាម ដូច្នេះយើងអាចរួមដៃគ្នាដើម្បីបរិច្ចាគបន្តិចបន្តួចដល់ប្រជាជនអាមេនីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩ ជាមួយនឹងចំនួនទឹកប្រាក់ ១២១ លានដុង»។

ដោយទទួលបានអំណោយពីសមាគមមិត្តភាពវៀតណាម - អាមេនី ឯកអគ្គរដ្ឋទូតអាមេនីប្រចាំវៀតណាមលោក Vahram Kazhoyan បានវាយតម្លៃខ្ពស់ចំពោះការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩ របស់វៀតណាមនិងថ្លែងអំណរគុណចំពោះជំនួយរបស់មិត្តភក្តិវៀតណាមសម្រាប់ប្រជាជនអាមេនី ជាពិសេសក្នុងការចែករំលែកបទពិសោធន៍នៃការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩៖ វាមិនមែនគ្រាន់តែជារឿងរ៉ាវអំពីសហគ្រាសរដ្ឋនោះទេ
ភាពជោគជ័យនៃសមាជជាតិលើកទី១៤ គឺជាការលាយបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាងឆន្ទៈរបស់បក្ស និងសេចក្តីប្រាថ្នារបស់ប្រជាជន
សេចក្តីសម្រេចលេខ 80-NQ/TW៖ ការបើកឱកាសដើម្បីកែលម្អគុណភាពធនធានមនុស្សក្នុងវិស័យវប្បធម៌ និងសិល្បៈ
សេដ្ឋកិច្ចប្រាក់ - ពីបញ្ហាប្រឈមប្រជាសាស្ត្ររហូតដល់ឱកាសកំណើន
អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ