ពិធីសំណេះសំណាល និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពវៀតណាម-កម្ពុជា

05:07 2019/05/13

កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបងបានអញ្ជើញជួបសំណេះសំណាលសម្តែងការគួរសមជាមួយគណៈប្រតិភូយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ង្វៀន មិញហ្វាង អនុប្រធាន នយោបាយយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។

ពិធីសំណេះសំណាល និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពវៀតណាម-កម្ពុជា

ក្នុងជំនួបនេះ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គណៈប្រតិភូ​យោធភូមិ​ភាគ​ទី​៧ កងទ័ព​ប្រជាជន​វៀតណាម ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ មក​ជួប​សំណេះសំណាល នា​ពេល​នេះ គឺ​ដើម្បី​ពង្រឹង​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ ។

ជាការឆ្លើយតប ​លោក​ឧត្តមសេនីយ៍ត្រី ង្វៀ​ន មិ​ញ​ហ្វា​ង អនុប្រធាន នយោបាយ​យោធភូមិ​ភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម បាន​សម្តែង​នូវ​អំណរ​អរគុណ​ចំពោះ​លោក​មេបញ្ជាការ ដែល​បាន​ទទួល​ស្វាគមន៍ គណៈប្រតិភូ​វៀតណាម​យ៉ាង​យកចិត្តទុកដាក់ និង​បាន​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​គ្រប់​បែប​យ៉ាង ដល់​ក្រុមការងារ​រុករក​អដ្ឋិធាតុ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម លើ​ទឹកដី​ខេត្តបាត់ដំបង និង​បាន​ពាំនាំ​យក​ថវិកា​ចំនួន​១៣,០០០​ដុល្លារ ដើម្បី​ជា​ការ​ជួយ​ឧបត្ថម្ភ​បង្ក​លទ្ធភាព​ដល់​កិច្ច​សហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​បន្ត​ទៅ​ទៀត ជា​ចុង​ក្រោយ ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ។

បន្ទាប់​ពី​សំណេះសំណាល​រួច​មក សម​ភាគី​បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព យុទ្ធ​ជន​ពលី ដែល​បាន​បាត់បង់​ជីវិត​ក្នុង​សម័យ​ស​ង្គ្រោ​ម នៅ​ក្នុង​បរិវេណ​វិមាន​រំលឹក​គុណ​វីរជន​យុទ្ធ​ជន​ពលី ស្ថិត​ក្នុងភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ៕

(ប្រភព៖ kohsantepheapdaily.com.kh)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll