វៀតណាម - កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងព្រឹតិការណ៍ការបរទេសពហុភាគី

10:07 2020/07/01

យុគសម័យ - នារសៀលថ្ងៃទី ៣០ ខែមិថុនា ប្រធានរដ្ឋសភាលោកជំទាវ Nguyen Thi Kim Ngan បានអនុញ្ញតឲ្យ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

វៀតណាម - កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងព្រឹតិការណ៍ការបរទេសពហុភាគី
ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោកជំទាវ Nguyen Thi Kim Ngan ប្រធានរដ្ឋសភា។ (ប្រភព៖ vtv)

ក្នុងជំនួបនេះ លោកជំទាវ Nguyen Thi Kim Ngan បានសម្តែងនូវការអបអរសាទរ ឯកឧត្តម ឯកអគ្គរាជទូតថ្មីរបស់ប្រទេសកម្ពុជាប្រចាំនៅវៀតណាម ហើយសម្តែងនូវការជឿជាក់ថា ដោយបទពិសោធន៍ដ៏សំបូរបែបរបស់ខ្លួន ឯកឧត្តម ឯកអគ្គរាជទូតថ្មី នឹងមានការរួមចំណែកយ៉ាងសកម្មចូលក្នុងចំណងទំនាក់ទំនងមិត្តភាព ផ្សាភ្ជាប់ និងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ និងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរកម្ពុជា-វៀតណាម។

លោកជំទាវ Nguyen Thi Kim Ngan បានបញ្ជាក់ថាវៀតណាមនិងកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ -១៩ ។ លោកជំទាវប្រធានរដ្ឋសភាវៀតណាម ក៏បានឲ្យដឹងថាក្នុងនាមជាប្រធានអាស៊ាន ប្រធាន AIPA វៀតណាមបានរៀបចំសកម្មភាពតាមអ៊ិនធរណេតជាច្រើនប្រកបដោយជោគជ័យជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលនិងរដ្ឋសភានៃបណ្តាប្រទេសក្នុងតំបន់ដើម្បីពិភាក្សាអំពីខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ។

លោកជំទាវប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភានិងព្រឹទ្ធសភាកម្ពុជា ដោយបញ្ជាក់ថាភាគីទាំងពីរបានអនុវត្តល្អនូវខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ លោកជំទាវប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានដឹកនាំដោះស្រាយឱ្យបានទាន់ពេលវេលានូវបញ្ហាពាក់ព័ន្ធនឹងឯកសារច្បាប់របស់ជនមានដើមកំណើតវៀតណាមនៅកម្ពុជា។ លោកជំទាវប្រធានរដ្ឋសភាបានស្នើឱ្យប្រទេសទាំងពីរសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកយ៉ាងសកម្មក្នុងកិច្ចការការបរទេសពហុភាគីជាពិសេសអាស៊ាននិង AIPA ក៏ដូចជាបញ្ហារួមក្នុងតំបន់ផងដែរ។

លោកជំទាវប្រធានរដ្ឋសភាវៀតណាមបានអោយដឹងថា ភាគីទាំងពីរត្រូវផ្តល់ការយកចិត្តទុកដាក់លើការជំរុញការផ្សព្វផ្សាយអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរដើម្បីអោយប្រជាជន ជាពិសេសស្រទាប់យុវជនយល់ដឹងច្បាស់បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរនេះ។ លោកជំទាវប្រធានរដ្ឋសភាវៀតណាមសង្ឃឹមថាក្នុងអាណត្តិរបស់ខ្លួន ឯកឧត្តម ឯកអគ្គរាជទូតថ្មីនឹងសហការដ៏ស្អិតរមួតជាមួយបណ្តាក្រសួងនិងស្ថានប័ននានារបស់វៀតណាមដើម្បីអនុវត្តបណ្តាកិច្ចព្រមព្រៀងដែលបានដាក់ចេញដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយឯកឧត្តមនឹងក្លាយជាស្ថានតភ្ជាប់និងផ្សព្វផ្សាយសក្តានុពលនូវកិច្ចសហប្រតិបត្តិការរវាងបណ្តាក្រសួង ស្ថាប័ន ខេត្តនានា និងសមាគមធុរកិច្ចរួមចំណែកធ្វើអោយចំណងទំនាក់ទំនងនេះកាន់តែស្អិតរមួតនិងប្រសិទ្ធភាពថែមទៀត។

ឯកឧត្តម ចាយ ណាវុធ សម្តែងនូវការរីករាយចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩ បានជោគជ័យ អត្រាអ្នកឆ្លងមានកម្រិតទាប ជាពិសេសតួនាទីជាប្រធានអាស៊ាន UNSC និង AIPA ឆ្នាំ២០២០ និងការជ្រើសរើសលោកជំទាវប្រធានរដ្ឋសភា ធ្វើជាប្រធានសន្និបាតបក្សវៀតណាម នៅឆ្នាំ២០២១។

ឯកឧត្តមទូតបានថ្លែងអំណរគុណលោកជំទាវ ដែលបានជួយកម្ពុជា ផ្តល់សម្ភារ:បរិក្ខារពេទ្យ និងម៉ាស់ពេទ្យ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងកូវីដ-១៩៕

(ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll