វៀតណាមនិងកម្ពុជាលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងកិច្ចការរណសិរ្យ

12:21 2019/07/14

យុគសម័យ - គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីសហប្រតិបត្តិការនិងគាំទ្រក្នុងការរៀបចំសន្និសិទអន្តរជាតិ ដោយរណសិរ្យសាមគ្គិ អភិវឌ្ឍន៍មាតុភូមិកម្ពុជាធ្វើជាម្ចាស់នៅឆ្នាំក្រោយ។

វៀតណាមនិងកម្ពុជាលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងកិច្ចការរណសិរ្យ
ទិដ្ឋភាពនៃកិច្ចពិភាក្សា

នាថ្ងៃ ១៣ ខែកក្កដា នៅទីក្រុង Ho Chi Minh គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្យមាតុភូមិវៀតណាមបានដឹកនាំដោយ លោក Hau A Lenh អនុប្រធាន អគ្គលេខាធិការ គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាម​ បានពិភាក្សាជាមួយគណៈប្រតិភូមិក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។

គណៈប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីភាពអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានដឹកនាំដោយលោក ញ៉ែមវ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាកម្ពុជា អនុប្រធាននិងអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្យសាមគី្គកម្ពុជា។

តាងនាមគណៈកម្មាធិការអចន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាម លោក​ Hau A Lenh បានអបអរសាទរចំពោះសមិតទ្ធផលដែលគណៈបក្សប្រជាជន​កម្ពុជាសម្រេចបាននាពេលកន្លងមក និងកត់សម្គល់ការរួមចំណែកដ៏ធំធេងរបស់រណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បង្កលក្ខខណ្ឌងាយស្រួលសម្រាប់ការអនុវត្តកម្មវិធីសហប្រតិបត្តិការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានយល់ស្រប ហើយរូមចំណែកក្នុងការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការទូលំទូលាយ វៀតណាម - កម្ពុជា។

គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីសហប្រតិបត្តិការ គាំទ្រគ្នាក្នុងការរៀបចំសន្និសិទអន្តរជាតិដោយរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាធ្វើជាម្ចាស់នៅក្នុងឆ្នាំខាងមុខនេះ។

លោក ញ៉ែមវ៉ាលី អបអរសាទរចំពោះ សមិទ្ធផលសេដ្ឋកិច្ច សង្គមកិច្ចដែលប្រជាជនវៀតណាមសម្រេចបាននាពេលកន្លងមកនិងចែករំលែកនូវលទ្ធផលនៃការអនុវត្តកិច្ចការរបស់រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងខ្លឹមសារសំខាន់នាពេលខាងមុខនេះ រួមមានការប្រារព្ធសន្និសិទប្រធានរណសិរ្យនៃវៀតណាម - ឡាវ - កម្ពុជា បានកើតឡើងនៅឆ្នាំ ២០២០។

នៅក្នុងកិច្ចពិភាក្សានេះ គណៈប្រតិភូរណសិរ្យនៃប្រទេសទាំងពីរបានផ្លាស់ប្តូរ វាយតម្លៃលទ្ធផលនៃការអនុវត្តកិច្ចការរបស់រណសិរ្យរបស់ប្រទេសទាំងពីរនាពេលកន្លងមក ការពិនិត្យបឋមនៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងរណសិរ្យរបស់វៀតណាម - ឡាវ - កម្ពុជា លទ្ធផលអនុវត្តសេចក្តីប្រកាសរួមស្តីពីការសាងសង់ខ្សែព្រំដែនសន្តិភាពមិត្តភាព កិច្ចសហប្រតិបតិ្តការនិងអភិវឌ្ឍន៍ វៀតណាម - កម្ពុជា បានចុះហត្ថលេខានៅថ្ងៃ ១៦ ខែសីហា ឆ្នាំ ២០១៧ ។

ថ្នាក់ដឹកនាំនៃគណៈប្រតិភូបានផ្លាស់ប្តូរអំពីគ្រោងសម្របសម្រួលក្នុងសកម្មភាពប្រារព្ធសន្និសិទអន្តរជាតិដែលភាគីទាំងពីបានធ្វើជាម្ចាស់ផ្ទះនាពេល​ខាងមកនេះ ឯកភាពបង្កើតក្រុមការងារតភ្ជាប់ដើម្បីផ្លាស់ប្តូរ គាំទ្រ និងជួយឧបត្ថម្ភក្នុងការអនុវត្តខ្លឹមសារនិងវិធានការប្រារព្ធសន្និសិទ។

នៅរសៀលដដែល លោក ញ៉ែមវ៉ាលី និងគណៈប្រតិភូជាន់ខ្ពស់nSក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានទទួលជួមសវនាការជាមួយថ្នាក់ដឹកនាំរបស់ទីក្រុង Ho Chi Minh៕

(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll