ការវាយស្គរបើកពិធីបុណ្យ Long Tong នៅ ATK Dinh Hoa នានិទាឃរដូវរបស់ព្រឹទ្ធាចារ្យភូមិ Ma Dinh Duoc (រូបថតៈ Nguyen Ngoc)
ចូលរួមពិធីបុណ្យនេះ គណៈប្រតិភូបានទស្សនានូវពិធីវាយស្គរបើកពិធីបុណ្យដែលពោរពេញទៅដោយអត្តសញ្ញាណរបស់ជនរួមជាតិជាជនជាតិភាគតិចនៅស្រុក Dinh Hoa ខេត្ត Thai Nguyen ក្នុងនោះមានពិធីបុណ្យប្រមូលផលតាមរដូវរបស់ជនជាតិ Tay និងជនជាតិ San Chay; ពិធីពរជ័យរបស់ប្រជាជន Dao; ពិធីច្រត់ព្រះនង្គ័ល និងសកម្មភាពវប្បធម៌ប្រជាប្រិយជាច្រើនផ្សេងទៀតផងដែរ។

ពីធីបុណ្យបួងសួងសុំរដូវអំណោយផលរបស់ជនជាតិ Tay ដែលបានបានបង្ហាញឡើងវិញក្នុងពិធីបុណ្យ (រូបថតៈ Nguyen Ngoc)
ឆ្នាំនេះ ពិធីបុណ្យបានប្រារព្ធធ្វើឡើងក្នុងអំឡុងពេលពីរថ្ងៃ (ពោលគឺថ្ងៃទី៩និងទី១០ខែទី១តាមច័ន្ទគតិ ត្រូវនឹងថ្ងៃទី១៣និង១៤ខែកុម្ភៈ)។ មុនថ្ងៃបើក នៅឯពិធីបុណ្យបានប្រព្រឹត្តទៅនូវសកម្មភាពជាច្រើន ដែលទាក់ទាញការចូលរួមរបស់បងប្អូន មាមីងនិងភ្ញៀវទេសចរមកពីគ្រប់ទិសទី។
ពិធីបុណ្យ Long Tong តែងតែបានរៀបចំឡើងនាដើមនិទាឃរដូវ ក្នុងគោលបំណង បួងសួងសុំសេចក្តីសុខចម្រុងចម្រើន។ ត្រូវបានស្តារឡើងវិញកាលពីឆ្នាំ២០០២ ពិធីបុណ្យ Long Tong ATK Dinh Hoa មិនត្រឹមតែមានអត្ថន័យអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌របស់តំបន់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការពង្រីកនូវតម្លៃវប្បធម៌ជនជាតិ ព្រមទាំងជាឱណែនាំឲ្យភ្ញៀវក្នុងនិងក្រៅប្រទេស អំពីរមណីដ្ឋាន និងសក្កានុភាពអភិវឌ្ឍន៍ទេសចរណ៍និងលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនរួមជាតិនៃបណ្តាជនជាតិនៅស្រុក Dinh Hoa តែម្តង។

ប្រធានសម្ព័ន្ធសមាគមមិត្តភាព លោកស្រី Nguyen Phuong Nga រួមជាមួយថ្នាក់ដឹកនាំខេត្តនិងស្រុក Dinh Hoa និងកម្មាភិបាលច្រើនរូបទៀត បានអញ្ជើញអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ មុននឹងបើកពិធីបុណ្យ (រូបថតៈ Anh Duong)
មុននោះ លោកស្រី Nguyen Phuong Nga រួមជាមួយថ្នាក់ដឹកនាំខេត្តនិងស្រុក Dinh Hoa និងកម្មាភិបាលបានអញ្ជើញអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស ATK។
បន្ទាប់មក គណៈប្រតិភូបានអញ្ជើញទៅសាកសួរសុខទុក្ខ ចំពោះគ្រួសារដែលមានគុណូបការៈក្នុងការកសាងនិងថែរក្សាមណ្ឌលកេរដំណែលរបស់គណៈកម្មាធិការការពារសន្តិភាពពិភពលោក។ នៅទីនេះ តាងនាមសម្ព័ន្ធសមាគម លោកស្រី Nguyen Phuong Nga បានជូនពរឆ្នាំថ្មីប្រពៃណីជាតិនិងថ្លែងអំណរគុណចំពោះក្រុមគ្រួសារដែលបានបង្កលក្ខណៈងាយស្រួល ដើម្បីសម្ព័ន្ធសមាគមកសាងនិងការពារមណ្ឌលកេរដំណែកនេះផងដែរ។

គណៈប្រតិភូថតរូបអនុស្សាវរីយ៍នៅមណ្ឌលកេរដំណែលនៃគណៈកម្មាធិការសន្តិភាពវៀតណាម (រូបថតៈ Duong Nguyen)
គណប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីចំពោះក្រុមគ្រួសារដែលមានគុណូបការៈក្នុងការថែរក្សាមណ្ឌលកេរដំណែល(រូបថតៈ Duong Nguyen)
សូមគូសបញ្ជាក់ថា កាលពី ៦៩ ឆ្នាំមុន នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៥០ លោកប្រធានហូជីមិញបានផ្ញើលិខិតជូនចំពោះមហាសន្និបាតបង្កើតគណៈកម្មាធិការសន្តិភាពវៀតណាម ហើយថ្ងៃនេះត្រូវបានជ្រើសរើសជាទិវាប្រពៃណីនៃសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀត ណាម។ ។
ជារៀងរាល់ឆ្នាំ គណប្រតិភូនៃសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពសុទ្ធតែបានរៀបចំកម្មវិធី “ត្រលប់ទៅរកប្រភពដើម” វិញ - ទស្សនាតំបន់ប្រវត្តិសាស្រ្តបដិវត្តន៍ ដែលជាកន្លែងបង្កើតគណៈកម្មាធិសន្តិភាពពិភពលោករបស់វៀតណាមដែលជាបុព្វហេតុនៃសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមនាសព្វថ្ងៃនេះ - នៅភូមិ Roong Khoa ឃុំ Diem Mac ស្រុក Dinh Hoa ខេត្ត Thai Nguyen៕
(ដោយ ស្រីព្រេជ)