Trending now

ទិវាបុណ្យបរិច្ចាកឈាម “ថ្ងៃព្រះអាទិត្យក្រហម”

00:54 | 13/05/2019

នាព្រឹកថ្ងៃទី១៣ ខែមករា ទិវាបុណ្យបរិច្ចាកឈាមក្រោមប្រធានបទ “ថ្ងៃព្រះ អាទិត្យក្រហម” បានប្រព្រឹត្តទៅនៅខេត្តក្រុងជាច្រើនទូទាំងប្រទេសវៀតណាម។

យុវជននិងយុទ្ធជនជាច្រើននាក់ចូលរួមបរិច្ចាកឈាន

នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម ទិវាបុណ្យនេះបានទាក់ទាញការ ចូលរួមរបស់យុវជន យុទ្ធជន កម្មករនិងបុគ្គលិកចំនួន១ពាន់នាក់មកពីអង្គភាព នានាក្នុងតំបន់ ដែលបានចូលរួមបរិច្ចាកឈាមចំនួន៦០០ឯកតាជូនចំពោះបណ្ដា មន្ទីរពេទ្យនៅទីក្រុង។ លោក Nguyen Manh Dung លេខារងសម្ព័ន្ធយុវជនទីក្រុង ដាណាំងបានអោយដឹងថា៖ “ទិវាបុណ្យ “ថ្ងៃព្រះអាទិត្យក្រហម” គឺសំដៅអំពាវនាវនិងចលនានិស្សិតក៏ ដូចជាប្រជាជនចូលរួមយ៉ាងសកម្មថែមទៀតក្នុងការបរិច្ចាកឈាមដើម្បីជួយ ឧបត្ថម្ភអ្នកជំងឺ។ លើកនេះ យើងខ្ញុំអំពាវនាវអោយសហគម៍ទាំងមូលរួមដៃ បរិច្ចាកឈាម តាមស្មារតីនោះគឺ បរិច្ចាកឈាមមួយដំណក់គឺសង្គ្រោះមួយជីវិត”។

ពេលជាមួយគ្នានោះ នៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃដដែល និស្សិត គ្រូបង្រៀននិងពលករចំនួន៣ពាន់នាក់នៅទីក្រុងបានចូលរួមកម្មវិធី “ថ្ងៃព្រះ អាទិត្យក្រហម” ក្រោមប្រធាបទ “បរិច្ចាកឈាមសង្គ្រោះមនុស្ស-ជីវិតរបស់មិត្ត និងខ្ញុំ”។ លោក Le Quoc Huong និស្សិតមហាវិទ្យាល័យ Van Hien ដែលចូលរួម បរិច្ចាកឈាម បានចែករំលែកថា៖ “នេះជាលើកទី៣ហើយដែលខ្ញុំចូលរួមសកម្មភាពដ៏មានអត្ថន័យនេះ។ បរិច្ចាកឈាមសង្គ្រោះមនុស្សជាការដែលមនុស្សវ័យក្មេងគប្បីធ្វើ។ បរិមាណអ្នក ចូលរួមកាន់តែច្រើនឡើងក្រោយឆ្នាំនីមួយៗ”។

កម្មវិធី “ថ្ងៃព្រះអាទិត្យក្រហម” នឹងត្រូវបានរៀបចំឡើងនៅទីកន្លែងបរិច្ចាក ឈាមចំនួន៧០ទូទាំងប្រទេសរហូតដល់ដំណាច់ខែមករាឆ្នាំ២០១៩។ កម្មវិធីនេះ គ្រោងនឹងទទួលបានឈាមចំនួនពី៤៥ពាន់ទៅ៥០ពាន់ឯកតា ដែលឆ្លើយតប ទៅនឹង៥០%នៃតម្រូវការឈាមដើម្បីព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាលទាំងអស់ក្នុងទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បណ្តុះ​យ៉ាង​ហ្មត់ចត់​ដល់​សមាជិក​បក្ស​ទាំងអស់​នូវ​តួនាទី​ជា​មូលដ្ឋាន​ និង​កម្លាំង​ដ៏​មាន​ពី​កំណើត​នៃ​វប្បធម៌
សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ