អាហា​រូបករណ៍​បី​កម្រិត​ទៅ​សិក្សា​បី​ប្រទេស​នៅ​ អាស៊ី និង​អ៊ឺរ៉ុប

09:08 2017/06/06

អាហា​រូបករណ៍​ថ្នាក់​បរិញ្ញាបត្រ អនុបណ្ឌិត និង​បណ្ឌិត ​ទៅ​សិក្សា​នៅ​​សាធារណរដ្ឋ​ហ្វីលីពីន ប្រទេស​ចិន និង​សហ​ភាពអឺរ៉ុប សម្រាប់​ឆ្នាំ​សិក្សា ២០១៧-២០១៨ ដល់​សិស្ស​-និស្សិត​កម្ពុជា ។

១. សាធារណរដ្ឋ​ហ្វីលីពីន បាន​ផ្ដល់​អាហា​រូបករណ៍​ថ្នាក់​បណ្ឌិត និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​និស្សិត​កម្ពុជា ចំនួន​៦០កន្លែង លើ​ជំនាញ​វិទ្យាសាស្រ្ដ និង​វិស្វកម្ម​។

ព័ត៌មាន​បន្ថែម ៖ https://goo.gl/ztXfgc

ផុត​កំណត់​ទទួល​ពាក្យ ៖ ​ថ្ងៃ​សុក្រ ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧

២. អាហា​រូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ទៅ​សិក្សា​នៅ​សាកល​វិទ្យាល័យ Hong Kong Baptist នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ប្រទេស​ចិន។

តាម​រយៈ Department of Physical Education នៃ សាកល​វិទ្យាល័យ Hong Kong Baptist បាន​ផ្ដល់​អាហា​រូបករណ៍​ថ្នាក់​អនុ​បណ្ឌិត លើ​ជំនាញ Social Sciences in Sport and Leisure Management រយៈពេល ០១ឆ្នាំ (ពីខែ កញ្ញា ឆ្នាំ ២០១៧ ដល់​ចុងខែ សីហា ឆ្នាំ​២០១៨)។
ផុត​កំណត់​ទទួល​ពាក្យ ៖ ​ថ្ងៃ​សុក្រ ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧។

ព័ត៌មានបន្ថែម៖ msocsc@hkbu.edu.kh

៣. អាហា​រូបករណ៍​សម្រាប់​អ្នក​សិក្សា​ថ្នាក់​បណ្ឌិត ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​អ្នក​ស្រាវជ្រាវ​ចល័ត រយៈពេល​ ៣ ​ខែ នៅ​សហភាព​អឺរ៉ុប។

កម្ម​វិធី​អាហា​រូបករណ៍ DOCKSIDE ជាគម្រោង​អាហា​រូបករណ៍​មួយ​ដែល​សហភាព​អ៊ឺរ៉ុប បាន​សហការ​ជាមួយ​សាកល​វិទ្យាល័យ​នៅ​ តាម​រយៈ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​កម្ពុជា ដើម្បី​បង្កើន​គុណភាព​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​និស្សិត​​ថ្នាក់​បណ្ឌិត និង​អនុបណ្ឌិត​កម្ពុជា ចំពោះ​ចំនាញ​សិក្សា​ស្រាវជ្រាវ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ និងទទួល​បាន​ជោគ​ជ័យ។ ​

សិស្ស និស្សិត​អាច​ដាក់​ពាក្យ​ ​online តាមរយៈ​៖ nikola.kutin@num.edu.kh និង cc to : laurentmesmann@gmail.com និង samvichet77@yahoo.com

ផុត​កំណត់​ទទួល​ពាក្យ ៖ ​ថ្ងៃ​សុក្រ ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧ ៕

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll