Trending now

ផ្លែ​មៀន​ប៉ៃលិន​កម្ពុជា កំពុងមាន​ទីផ្សារ​នៅ​ប្រទេស​ថៃ ចន្លោះ​ពី ៥​ពាន់ ទៅ ៦​ពាន់​តោន​

21:00 | 22/05/2020

ឯកឧត្តម ធូ ភា អភិបាលរង​ខេត្ត​ប៉ៃលិន នៅ​ថ្ងៃទី​២០ ឧសភា ឆ្នាំ​២០២០​នេះ បាន​លើកឡើងថា​ក្នុង​មួយឆ្នាំ កម្ពុជា​យើង​បាន​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន ទៅកាន់​ប្រទេស​ថៃ ចំនួន​ប្រមាណ​ចន្លោះ​ពី ៥​ពាន់ ៥០០​តោន ទៅ ៦​ពាន់​តោន​។​

ផ្លែ​មៀន​ប៉ៃលិន។

បច្ចុប្បន្ន ខេត្ត​ប៉ៃលិន មាន​ដំណាំ ៤​ប្រភេទ ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់ ជួយ​ដល់​កំណើនសេដ្ឋកិច្ច គឺមាន​ដំណាំ​មៀន​ប៉ៃលិន​ចំនួន​ជាង ៤​ពាន់ ៣៨៣​ហិកតា​, ស្វាយកែវ​រមៀត​ចំនួន ៥​ពាន់ ៥៦៥​ហិកតា​, ដំណាំ​ដំឡូង​មី​ចំនួន ៤២​ពាន់ ១១០​ហិកតា និង​ពោតក្រហម​ចំនួន​ជាង ៧​ពាន់ ៧១៦​ហិកតា​។​

​បើតាម​អភិបាលរង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ ខេត្ត​ប៉ៃលិន បាន​ដំឡើង​រោងចក្រ​ស​ម្ងួ​ត​ផ្លែ​មៀន​រួចរាល់​ហើយ រោងចក្រ​នេះ ជា​រោងចក្រ​របស់​វិនិយោគិន​ចិន ដែល​ពីមុន​ដើម្បី​ធ្វើការ​វេច​ខ្ចប់ និង​ការសម្លាប់​មេរោគ​វា​លំបាក​ណាស់ សម្រាប់​នាំចេញ ប៉ុន្តែ​បច្ចុប្បន្ន យើង​អាចធ្វើ​ខ្លួនឯងបាន ដែល​វា​មាន​សមត្ថភាព​ស​ម្ងួ​ត​មៀនបាន ២,៤០០​គីឡូក្រាម ក្នុង​១​ម៉ោង​។​

​ឯកឧត្តម​អភិបាលរង​ខេត្ត​ប៉ៃលិន បាន​បន្តថា ខេត្ត​ប៉ៃលិន ក្នុង​ឆ្នាំ​២០១៩ មាន​ផ្ទៃដី​ដាំ​ដុះ​កសិកម្ម អនុវត្តបាន​ចំនួន ៧៧​ពាន់ ៣៨៣​ហិកតា និង​ទទួលបាន​បរិមាណ​សរុប ១​លាន ០១៤​ពាន់ ៨៩៦​តោន ក្នុងនោះ​ស្រូវប្រាំង និង​វស្សា មាន​ចំនួន ៨​ពាន់ ៦​ហិកតា​, ដំណាំ​រួមផ្សំ​មាន​ចំនួន ៥៦​ពាន់ ៥ ១៥​ហិកតា​, ដំណាំ​ហូប​ផ្លៃ​មៀន​ចំនួន ១០​ពាន់ ២២៧​ហិកតា និង​ដំណាំ​ឧស្សាហកម្ម​មាន​ចំនួន​ជាង ២​ពាន់ ០៤១​ហិកតា​។

សូមជម្រាបថា ផ្លែ​មៀន​ប៉ៃលិន​នេះ គឺ​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ក្នុងស្រុក​, នាំចេញ​ទៅកាន់​ប្រទេស​ថៃ និង​នាំចេញ​ទៅកាន់​ប្រទេស​ចិន ប៉ុន្តែ​ចំពោះ​ការបញ្ជាទិញ​ផ្លែ​មៀន​ជាមួយ​ប្រទេស​ចិន មិនទាន់បាន​ចុះ MOU ឲ្យ​បាន​ជាក់លាក់​នៅក្នុង​កម្រិត​ណាមួយ​នោះ​នៅឡើយ​ទេ ដូច្នេះ​កម្ពុជា​សង្ឃឹមថា ការបញ្ជាទិញ​ពី​ប្រទេស​ចិន អាចមាន​ទំហំ​ធំ​ជាង​ប្រទេស​ថៃ និង​ទីផ្សារ​នៅក្នុង​ស្រុក ពោល​គឺថា អាចឈាន​ទៅដល់​រាប់ម៉ឺន​តោនក្នុង​១ឆ្នាំៗ៕

(ប្រភពព័ត៌មាន: ប្រភពព័ត៌មាន៖ cen.com.khmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកំពស់កាលានុវត្តភាពសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម និងកម្ពុជា
ពង្រីកលំហកិច្ចសហប្រតិបត្តិការ ដោះសោសក្ដានុពលសេដ្ឋកិច្ចវៀតណាម-កម្ពុជា
វៀតណាម​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ ២០២៦-២០២៨
ខេត្ត An Giang និងខេត្តកំពត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី