Trending now
IUU
សកម្មភាពសំខាន់ៗចំនួន ៥ អំពីជនរួមជាតិរបស់យើងនៅក្រៅប្រទេស
យុគសម័យ - ការធ្វើឲ្យជាក់ស្តែងឲ្យកាន់តែវិជ្ជមាននូវទស្សនៈថា ជនជាតិវៀតណាមនៅឯបរទេស គឺជាផ្នែកសំខាន់មួយនៃសហគមន៍ជនជាតិវៀតណាម នាពេលខាងមុខ រដ្ឋាភិបាលនឹងផ្តោតលើការធ្វើបានល្អនូវដំណោះស្រាយជាមូលដ្ឋានចំនួន ៥ ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Quang Hieu - ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេសបានឆ្លើយបទសម្ភាសនិ៍ទស្សនវដ្តីន៍យុគសម័យអំពីខ្លឹមសារនេះ។
បំណងប្រាថ្នានាំប្រទេសជាតិឆ្ពោះទៅរកភាពសម្បូររុងរឿង
សូមផ្ញើជូនមាតុភូមិនូវបំណងប្រាថ្នាយ៉ាងសាមញ្ញនៅក្នុងជីវភាប្រចាំថ្ងៃ។ ហើយសូមប្រគល់ជូនមាតុភូមិនូវបំណងប្រាថ្នានិងផែនការ ដើម្បីចូលរួមចំណែកដល់សុភមង្គល វិបុលភាពនិងមហាសាមគ្គីភាពដ៏អស្ចារ្យរបស់ប្រជាជាតិទាំងមូល។ ទស្សនាវដ្តី យុគសម័យសូនធ្វើការឧទ្ទេសនាមជូនមិត្តអ្នកអាននូវបំណងប្រាថ្នារបស់ជនរួមជាតិយើងនៅឯបរទេស។
នៅពេលមាតុភូមិដង្ហោយហៅឈ្មោះអ្នក
យុគសម័យ - ប្រជាជនវៀតណាមច្រើនមានគុណធម៌៖ នៅពេលទៅរកស៊ីនៅឆ្ងាយ ៗ តែងតែខិតខំសន្សំនូវសមិទ្ធផលដ៏មានតម្លៃបំផុតរបស់ខ្លួន ដើម្បីនាំយកមកស្រុកកំណើតវិញ ... ដូច្នេះនៅពេលប្រទេសត្រូវការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតឬខ្មាំងសត្រូវ ត្រូវអភិរក្សបេតិកភ័ណ្ឌ សម្អាតបរិស្ថាន ត្រូវការច្នៃប្រឌិតនិងទទួលយកភាពថ្លៃថ្នូររបស់មនុស្សជាតិ ... ទឹកចិត្តរបស់ជនរួមជាតិនឹងយកមកជូនមាតុភូមិវិញ។
នៅក្នុងរង្វង់ដៃអ្នកម្តាយ
យុគសម័យ - ជនរួមជាតិវៀតណាមចំនួន ៥,៣ លាននាក់ដែលកំពុងរស់នៅឃ្លាតឆ្ងាយពីស្រុកកំណើតដោយសារកាលៈទេសៈ ផ្សេងៗគ្នាហើយថែមទាំងជីវភាពរស់នៅខុសប្លែកគ្នាផងដែរ។ ប៉ុន្តែនៅគ្រាជួបការលំបាក ឬពេលវិលត្រឡប់មកមាតុភូមិវិញ ពួកគេតែងតែទទួលបានរង្វង់ដៃស្វាគមន៍យ៉ាងកក់ក្តៅផងដែរ។ ដើម្បីការពារកំឡុងពេលមានជំងឺរាតត្បាត មានឱកាសវិនិយោគ និងមានសុភមង្គល មានឱកាសប្រកួតប្រជែងដើម្បីទទួលបាននូវជោគជ័យ ក៏ដូចជាមានឱកាសបានលេងកំសាន្តនៅតាមតំបន់សមុទ្រនិងកោះដ៏ពិសិដ្ឋរបស់មាតុប្រទេសផងដែរ។
អបអរសាទរមាតុភូមិ
យុគសម័យ - ឃ្លាតចាកឆ្ងាយពីស្រុកកំណើតអស់រយៈពេលជាច្រើនឆ្នាំមកដោយធ្លាប់តែឃើញភាពសម្បូររុងរឿងនៅក្នុងទីក្រុងមិនធ្លាប់ស្គាល់ ភ្លាមៗនោះបានស្រាប់តែវិលត្រឡប់មកឃើញព្រលឹងមាតុភូមិវិញ។ នោះគឺជា«ផលិតផលផលិតនៅប្រទេសវៀតណាម» (Made in Viet Nam) មានទាំងខ្សែភាពយន្ត អត្ថបទកាសែត និងកេរ្តិ៍ឈ្មោះរបស់ប្រទេសនៅលើឆាកអន្តរជាតិ។ ប្រទេសយើងកំពុងបើកទំព័រប្រវត្តិសាស្ត្រថ្មីដ៏ភ្លឺស្វាងផងដែរ។ ដួងចិត្តរបស់អ្នកដែលឃ្លាតឆ្ងាយពីមាតុភូមិគឺចង់ពោលពាក្យមួយឃ្លាថា «សូមអបអរសាទរមាតុភូមិ!»។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។