ខេត្ត Phu Tho សម្រេចបាន ១០០% ការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីដំណាក់កាលទី ១

08:17 | 17/09/2026 ឌឿងង្វៀន

យុគសម័យ - គិតត្រឹមថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៦ ខេត្ត Phu Tho បានសម្រេចការយកសំណាកនៅត្រង់ផ្នូរចំនួន ៤.៦៩៤ នៃឈាបនដ្ឋានយុទ្ធជនពលីចំនួន ១២៨ កន្លែង សម្រេចបាន ១០០% នៃផែនការដំណាក់កាលទី ១ និងលឿនជាងគោលដៅនៃយុទ្ធនាការ ៥០០ ថ្ងៃយប់ រយៈពេល ១១ ខែ។ ឆ្លងកាត់ ៨ លើក ខេត្តបានប្រគល់សំណាកចំនួន ៤.០០២ ជូនវិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យកងទ័ព ដើម្បីបម្រើដល់ការងារកោសល្យវិច័យ ADN កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។

ឯកអគ្គរដ្ឋទូត Nguyen Minh Vu៖ ទាញយកផលប្រយោជន៍ពីគ្រប់កាលានុវត្តភាពដើម្បីនាំយុទ្ធជនពលីវិលត្រឡប់មកកាន់មាតុភូមិ ក្រុម K52 ស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ៣ រូប នៅកម្ពុជា

លទ្ធផលនៃការអនុវត្ត «យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញខ្លាំងការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី» នៅលើភូមិសាស្ត្រខេត្ត Phu Tho ត្រូវបានផ្តល់ព័ត៌មាននៅក្នុងសន្និសីទផ្សព្វផ្សាយសារព័ត៌មានប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៦ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦។

លោក Nguyen Manh Tuan អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត Phu Tho ថ្លែងមតិនៅក្នុងសន្និសីទផ្សព្វផ្សាយសារព័ត៌មានប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៦។
លោក Nguyen Manh Tuan អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត Phu Tho ថ្លែងមតិនៅក្នុងសន្និសីទផ្សព្វផ្សាយសារព័ត៌មានប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៦។

យោងតាមបញ្ជាការដ្ឋានយោធាខេត្ត Phu Tho តាមរយៈការអង្កេតស្រាវជ្រាវ ទូទាំងខេត្តបានកំណត់ថា មានផ្នូរចំនួន ៥.០៥០ នៅឯឈាបនដ្ឋានចំនួន ១៣៣ កន្លែង ស្ថិតក្នុងឃុំ សង្កាត់ចំនួន ៦៩ ដែលត្រូវការយកសំណាកបម្រើដល់ការងារកោសល្យវិច័យ ADN។ ក្នុងនោះ ដំណាក់កាលទី ១ រួមមានផ្នូរចំនួន ៤.៦៩៤ ដែលមិនមានព័ត៌មាន; ដំណាក់កាលទី ២ រួមមានផ្នូរចំនួន ៣៥៦ ដែលនៅខ្វះព័ត៌មានមួយផ្នែក។

គិតត្រឹមថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៦ ផ្នូរទាំងស្រុងចំនួន ៤.៦៩៤ ស្ថិតក្នុងវិសាលភាពដំណាក់កាលទី ១ នៅឯឈាបនដ្ឋានចំនួន ១២៨ កន្លែង ត្រូវបានអនុវត្តនីតិវិធីយកសំណាករួចរាល់ ដោយសម្រេចបានលឿនជាងគោលដៅនៃយុទ្ធនាការចំនួន ១១ ខែ។

ក្នុងចំណោមនោះ កម្លាំងសមត្ថកិច្ចប្រមូលបានសំណាកចំនួន ៣.៩៩៩ ដោយឡែកផ្នូរចំនួន ៦៩៥ មិនអាចយកសំណាកបានឡើយ។ ឆ្លងកាត់ការប្រគល់ជូនចំនួន ៨ លើក វិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យកងទ័ព បានទទួលសំណាកសរុបចំនួន ៤.០០២ រួមមានសំណាកចំនួន ៣.៩៩៩ ពីបណ្តាផ្នូរខាងលើ និងសំណាកចំនួន ៣ នៃអដ្ឋិធាតុដែលទើបតែប្រមូលផ្តុំបានថ្មីៗ។

លោកវរសេនីយ៍ឯក Tran Ngoc Minh មេបញ្ជាការរងនយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Phu Tho ផ្តល់ព័ត៌មានអំពីលទ្ធផល និងវឌ្ឍនភាពនៃការអនុវត្ត «យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញខ្លាំងការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី» នៅលើភូមិសាស្ត្រ។
លោកវរសេនីយ៍ឯក Tran Ngoc Minh មេបញ្ជាការរងនយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Phu Tho ផ្តល់ព័ត៌មានអំពីលទ្ធផល និងវឌ្ឍនភាពនៃការអនុវត្ត «យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញខ្លាំងការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី» នៅលើភូមិសាស្ត្រ។

ដំណើរការទាំងមូលនៃការយកសំណាក ការរក្សាទុក ការដឹកជញ្ជូន និងការប្រគល់ជូន ត្រូវបានអនុវត្តស្របតាមនីតិវិធី ព្រមទាំងផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងសំណុំឯកសារ និងការធ្វើបរិវត្តកម្មឌីជីថលទិន្នន័យ។ នេះគឺជាមូលដ្ឋានដើម្បីដំណើរការកោសល្យវិច័យ ADN ផ្ទៀងផ្ទាត់ព័ត៌មាន និងបោះជំហានកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។

ទន្ទឹមនឹងភារកិច្ចយកសំណាក ការងារស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី ក៏បានកត់ត្រានូវលទ្ធផលជាក់ស្តែងនានាផងដែរ។

ក្នុងចន្លោះពេលចាប់ពីថ្ងៃទី ១៥ ខែមីនា រហូតដល់ដំណាច់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦ ខេត្ត Phu Tho បានស្វែងរក ប្រមូលផ្តុំ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះសពអដ្ឋិធាតុយុទ្ធជនពលីចំនួន ៦ រួមមានអដ្ឋិធាតុចំនួន ៣ ដែលបានកំណត់អត្តសញ្ញាណរួច និងអដ្ឋិធាតុចំនួន ៣ ដែលមិនទាន់កំណត់បានអត្តសញ្ញាណ។ គោលដៅដែលត្រូវបានប្រគល់ជូននៅក្នុងយុទ្ធនាការ គឺការស្វែងរក ប្រមូលផ្តុំឱ្យបានពី ៥ ដល់ ៧ អដ្ឋិធាតុយុទ្ធជនពលី។

ចេញពីប្រភពព័ត៌មានរបស់បណ្តាអង្គការចាត់តាំង ប្រជាជន និងសាច់ញាតិយុទ្ធជនពលី ខេត្តបានទទួលព័ត៌មានចំនួន ៥៤ ស្តីពីតំបន់ទាំងឡាយដែលសង្ស័យថាមានអដ្ឋិធាតុយុទ្ធជនពលីមិនទាន់បានប្រមូលផ្តុំ។ បន្ទាប់ពីដំណើរការអង្កេតស្រាវជ្រាវ ផ្ទៀងផ្ទាត់ ព័ត៌មានចំនួន ១១ ត្រូវបានកំណត់យ៉ាងត្រឹមត្រូវ; រីឯព័ត៌មានចំនួន ២២ ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់បណ្តាមូលដ្ឋានពាក់ព័ន្ធ ដើម្បីបន្តសហការផ្ទៀងផ្ទាត់។

ដើម្បីដាក់ពង្រាយអនុវត្តភារកិច្ច ខេត្ត Phu Tho បានបង្កើតក្រុមយកសំណាក ក្រុមស្វែងរក ប្រមូលផ្តុំ ក្រុមការងារអង្កេតស្រាវជ្រាវថ្នាក់ខេត្ត និងក្រុមការងារថ្នាក់ឃុំចំនួន ១៤៨ ក្រុម។ កម្លាំងចូលរួមទាំងអស់ ត្រូវបានបណ្តុះបណ្តាលហ្វឹកហ្វឺនអំពីនីតិវិធីយកសំណាក ការបូកសរុប និងការធ្វើបរិវត្តកម្មឌីជីថលទិន្នន័យ។

ដើម្បីបន្តស្វែងរក ជំរុញការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ខេត្ត Phu Tho បានបង្កើតក្រុមយកសំណាក ក្រុមស្វែងរក ប្រមូលផ្តុំ រួមជាមួយក្រុមការងារអង្កេតស្រាវជ្រាវថ្នាក់ខេត្ត និងក្រុមការងារថ្នាក់ឃុំចំនួន ១៤៨ ក្រុម។
ដើម្បីបន្តស្វែងរក ជំរុញការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ខេត្ត Phu Tho បានបង្កើតក្រុមយកសំណាក ក្រុមស្វែងរក ប្រមូលផ្តុំ រួមជាមួយក្រុមការងារអង្កេតស្រាវជ្រាវថ្នាក់ខេត្ត និងក្រុមការងារថ្នាក់ឃុំចំនួន ១៤៨ ក្រុម។

ការងារឃោសនាផ្សព្វផ្សាយ ក៏ត្រូវបានជំរុញខ្លាំង សំដៅកៀរគរការចូលរួមរបស់សហគមន៍។ បញ្ជាការដ្ឋានយោធាខេត្ត បានសហការចុះផ្សាយ ផ្សាយបន្តផ្ទាល់នូវព័ត៌មាន អត្ថបទ របាយការណ៍សង្ខេបចំនួន ២១៥ លើក នៅលើបណ្តាស្ថាប័នសារព័ត៌មាន ព្រមទាំងឃោសនាផ្សព្វផ្សាយតាមរយៈប្រព័ន្ធព័ត៌មានមូលដ្ឋាន។ ប្រជាជន និងសាច់ញាតិយុទ្ធជនពលី បានផ្តល់ព័ត៌មាន ជួយឧបត្ថម្ភកម្លាំងពលកម្មដល់បណ្តាកម្លាំងអនុវត្តភារកិច្ច។

ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន ដំណើរការយកសំណាកនៅតែជួបការលំបាកជាច្រើន ដោយសារតែឈាបនដ្ឋានមិនតិចឡើយ ធ្លាប់បានឆ្លងកាត់ការផ្លាស់ប្តូរទីតាំង និងជួសជុលកែលម្អជាច្រើនលើក។ ចំនួនសាច់ញាតិដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីយកសំណាកជីវសាស្ត្រផ្ទៀងផ្ទាត់ នាពេលបច្ចុប្បន្ននៅសល់មិនច្រើននោះឡើយ ខណៈពេលដែលយុទ្ធជនពលីមួយចំនួន លែងមានសាច់ញាតិដើម្បីយកសំណាកបម្រើដល់ការផ្ទៀងផ្ទាត់ ADN ទៀតហើយ៕

បន្តជំរុញការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតនៅប្រទេសឡាវ បន្តជំរុញការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតនៅប្រទេសឡាវ
យុគសម័យ - រដូវប្រាំង ២០២៥ - ២០២៦ បណ្តាក្រុមប្រមូលផ្តុំរបស់ វៀតណាម បានស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧៣ អដ្ឋិធាតុ នៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅ ឡាវ នាបណ្តាសម័យកាលសង្គ្រាម។
វៀតណាម - ឡាវ រុញច្រានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល ការស្វែងរក និងការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី វៀតណាម - ឡាវ រុញច្រានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល ការស្វែងរក និងការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
យុគសម័យ - នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ នាថ្ងៃទី ០៥ ខែសីហា អ្នកដឹកនាំកងទ័ពនៃប្រទេសទាំងពីរ បានបញ្ជាក់ពីការបន្តបង្កើនការសម្របសម្រួលអំពីកិច្ចការបក្ស កិច្ចការនយោបាយ ការបណ្តុះបណ្តាលកម្មាភិបាល ការគ្រប់គ្រងព្រំដែន ព្រមទាំងការស្វែងរក និងការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី ដោយរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពពិសេស វៀតណាម - ឡាវ។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - JINR ឆ្ពោះទៅកាន់ដំណាក់កាលរួមគ្នាកសាងសមត្ថភាពវិទ្យាសាស្ត្រថ្មី
សម្រេចក្របខ័ណ្ឌស្ថាបត្យកម្មឌីជីថលយ៉ាងយូរបំផុតត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៧
ខេត្ត Phu Tho សម្រេចបាន ១០០% ការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីដំណាក់កាលទី ១
យកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន នៅឃុំ Hoa Phu
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ធ្វើការជាមួយសហភាពបណ្តាអង្គការមិត្តភាពវៀតណាម

អានច្រើនបំផុត

ចេញពីការចងចាំរបស់សាក្សី តាមរកដានស្នាមយុទ្ធជនពលី
ខេត្ត An Giang ចេញដំណើរស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា
ដើម្បីឱ្យប្រសិទ្ធភាពមានភាពយូរអង្វែងជាងគម្រោង
បរិវត្តកម្មឌីជីថលដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ
យកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន នៅឃុំ Hoa Phu