អដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦៨ ត្រូវបានរកឃើញនៅឧទ្យាន Le Thi Rieng

11:05 | 04/08/2026 សុវណ្ណ

យុគសម័យ - នាថ្ងៃទី ០១ ខែសីហា កម្លាំងស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី ចំណុះបញ្ជាការដ្ឋានទីក្រុងហូជីមិញ បានបន្តពង្រីកវិសាលភាពនៃការជីកកាយនៅតំបន់ ខេ នៃឧទ្យានLe Thi Rieng និងបានរកឃើញបន្ថែមនូវអដ្ឋិធាតុយុទ្ធជនពលីចំនួន ០៨ ទៀត។

បន្តជំរុញការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតនៅប្រទេសឡាវ វៀតណាម - ឡាវ រុញច្រានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល ការស្វែងរក និងការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
អដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦៨ ត្រូវបានរកឃើញនៅឧទ្យាន Le Thi Rieng
អដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦៨ ត្រូវបានរកឃើញនៅឧទ្យាន Le Thi Rieng

តាមរបាយការណ៍របស់ក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី បណ្តាកម្លាំងបានធ្វើការផ្លាស់ប្តូរដីជាង ២០០ ម៉ែត្រគូប នៅតំបន់ប្រឡាយផ្នូរស្ថិតក្នុងតំបន់ ខេ។ នេះជាតំបន់ទួលដីដែលត្រូវបានចាក់បំពញនៅក្នុងដំណើរការកែលម្អឧទ្យាន ដែលមានបរិមាណដីត្រូវចាត់ចែងយ៉ាងធំធេង។

តាមរយៈដំណើរការស្វែងរក កម្លាំងបានរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ០៨ ទៀតនៅតំបន់ ខេ ដែលនៅក្នុងនោះមាន ០៧ អដ្ឋិធាតុមានបន្សល់ទុកនូវវត្ថុតាងអមជាមួយ។ គិតចាប់ពីថ្ងៃទី ២៣ ខែមិថុនា ដល់បដិភាគថ្ងៃទី ០១ ខែសីហា កម្លាំងបំពេញភារកិច្ចបានរកឃើញ និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីសរុបចំនួន ១៦៨ អដ្ឋិធាតុ។

នៅឧទ្យាន Le Thi Rieng កំពុងរក្សាក្រុមស្វែងរកចំនួន ០៥ ក្រុម ដោយរួមមានកម្លាំងនៃបញ្ជាការដ្ឋានទីក្រុងហូជីមិញ និងក្រុមចំនួន ០៤ ទៀតគឺ ខេ៧០, ខេ៧១, ខេ៧២, ខេ៧៣ នៃយោធភូមិភាគទី ៧ មកជួយអន្តរាគមន៍បន្ថែម។

ជាមួយគ្នានោះដែរ ក៏មានកម្លាំងជំនាញមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ សាកលវិទ្យាល័យបច្ចេកវិទ្យា ចំណុះសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ ព្រមទាំងបណ្តាសាក្សី ដោយមានចំនួនសរុប ២១០ រូប។

នាពេលបច្ចុប្បន្ន បញ្ជាការដ្ឋានទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយអង្គភាពសាងសង់ ដើម្បីរៀបចំការផ្លាស់ប្តូរស្តូបរំលឹកគុណនៅតំបន់ស្វែងរក ជាមួយគ្នានោះបានបន្តពង្រីកការជីកកាយនៅតំបន់ អេ។ កិច្ចការផ្លាស់ប្តូរត្រូវបានតម្រូវឱ្យធានាសុវត្ថិភាព រក្សានៅដដែលនូវរចនាសម្ព័ន្ធសំណង់ និងភាពថ្លៃថ្នូរនៃតំបន់រំលឹកគុណ។

យោងតាមលោក Nguyen Manh Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងជាប្រធានគណៈកម្មាធិការដឹកនាំ ៥១៥ ទីក្រុង ការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី គឺជាភារកិច្ចនយោបាយដ៏សំខាន់ ទៀងទាត់ និងយូរអង្វែងរបស់គណៈកម្មាធិការបក្ស រដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទីក្រុងហូជីមិញ។

ភារកិច្ចស្វែងរកនឹងត្រូវបន្តរហូតដល់ពេលរកឃើញ និងប្រមូលផ្តុំបាននូវបណ្តាអដ្ឋិធាតុយុទ្ធជនពលីដែលនៅសេសសល់។ លទ្ធផលនៅឧទ្យាន Le Thi Rieng ក៏ជាបទពិសោធន៍ដើម្បីឱ្យទីក្រុងលាតត្រដាងអនុវត្តបណ្តាភារកិច្ចស្រដៀងគ្នានេះនានាពេលខាងមុខ៕

យោធភូមិភាគទី៧ រុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីបានចំនួន ២,៦៥៥ អដ្ឋិធាតុ យោធភូមិភាគទី៧ រុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីបានចំនួន ២,៦៥៥ អដ្ឋិធាតុ
យុគសម័យ - អង្គភាពនានាបានរុក​រក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីចំនួន ២,១៧២ អដ្ឋិធាតុ ដែលជាកម្មាភិបាល និងយុទ្ធជន នៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិត​ក្នុងសម័យសង្គ្រាមនៅកម្ពុជា។
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី
យុគសម័យ - នារសៀល ថ្ងៃទី ៦ តុលា នៅសាលាខេត្តកោះកុង (ព្រះរាជាណាចក្រកម្ពុជា) ក្រុមការងារខេត្តអានយ៉ាង និងក្រុមការងារខេត្តកោះកុង បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុងការស្វែងរក ប្រមូលផ្តុំ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីកម្មក្នុងបណ្តាសម័យសង្គ្រាមនៅកម្ពុជា លើខេត្តកោះកុង នាដំណាក់កាលរដូវប្រារាំង ២០២៥-២០២៦។

សុវណ្ណ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ឡាវ រុញច្រានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល ការស្វែងរក និងការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
ប្រទេសវៀតណាមប្តេជ្ញារួមដំណើរ និងរួមចំណែកយ៉ាងសកម្មជូនចំពោះចលនាសន្តិភាពពិភពលោក
ការបង្កើនការដឹកនាំរបស់បក្ស និងការពង្រីកតួនាទីនៃបណ្តាសមាគមមហាជននៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី
ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តអំពីកិច្ចការជនជាតិវៀតណាមនៅបរទេស
បើកឆាកសកម្មភាព "ប្រធាន ហូជីមិញ - អគ្គមេបញ្ជាការ ហ្វីឌែល កាស្ត្រូ៖ មនោសញ្ចេតនាមាសស្អាតពិសេស"

អានច្រើនបំផុត

ការបំប្លែងឌីជីថលនៅក្នុងវិស័យកសិកម្ម ត្រូវការកម្លាំងកិច្ចសហប្រតិបត្តិការច្រើនភាគី
ភ្ជាប់ប្រភពធនធានអន្តរជាតិ ដើម្បីអភិវឌ្ឍជំនាញ និងការងារចីរភាពសម្រាប់យុវជន
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
បន្តជំរុញការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតនៅប្រទេសឡាវ
ប្រទេសវៀតណាមប្តេជ្ញារួមដំណើរ និងរួមចំណែកយ៉ាងសកម្មជូនចំពោះចលនាសន្តិភាពពិភពលោក