វៀតណាម - គុយបា ជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការរវាងមូលដ្ឋាន

13:50 | 05/06/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ០៣ ខែមិថុនា សហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងវិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្តាប្រជាជាតិ (ICAP) បានបើកកិច្ចចរចាតាមប្រព័ន្ធវីដេអូ ដើម្បីផ្លាស់ប្តូរយោបល់អំពីលទ្ធផលសហប្រតិបត្តិការនារយៈពេលកន្លងមក និងទិសដៅសម្របសម្រួលសម្រាប់ដំណាក់កាល ២០២៦-២០៣១។ ភាគីទាំងពីរបានឯកភាពគ្នាជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន, សហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាន, ការអប់រំជំនាន់វ័យក្មេងអំពីទំនាក់ទំនងមិត្តភាពជាពិសេសវៀតណាម - គុយបា ព្រមទាំងសម្របសម្រួលរៀបចំបណ្តាសកម្មភាពអបអរសាទរខួបលើកទី ១០០ នៃទិវាបំពេញរូបភាព (ថ្ងៃប្រសូត) របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ Fidel Castro។

សាកលវិទ្យាល័យ Havana (គុយបា) បើកនាយកដ្ឋានស្រាវជ្រាវលោកប្រធានហូជីមិញ វៀតណាម បានចូលរួមសន្និសីទអន្តរជាតិស្តីពីព័ត៌មាន និងទំនាក់ទំនងនៅ គុយបា

អញ្ជើញចូលរួមក្នុងកិច្ចចរចានេះ រួមមាន៖ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម លោក Phan Anh Son; អនុប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម លោក Dong Huy Cuong; អនុប្រធានប្រចាំការនៃសមាគមមិត្តភាពវៀតណាម - គុយបា លោក Nguyen Viet Thao; ប្រធានវិទ្យាស្ថាន ICAP លោក Fernando Gonzalez Llort; អនុប្រធានប្រចាំការនៃវិទ្យាស្ថាន ICAP លោកស្រី Noemí Sabaza Fernandez; ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម លោក Rogelio Polanco Fuentes; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា លោក Le Quang Long ព្រមទាំងតំណាងនាយកដ្ឋានអាមេរិក - អូសេអានី នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម។

វៀតណាម - គុយបា ជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការរវាងមូលដ្ឋាន
កិច្ចចរចាតាមប្រព័ន្ធវីដេអូរវាងសហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងវិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្តាប្រជាជាតិ។

នៅក្នុងកិច្ចចរចា ភាគីទាំងពីរបានរួមគ្នារំលឹកឡើងវិញនូវបណ្តាសកម្មភាពផ្លាស់ប្តូរ និងមិត្តភាពវៀតណាម - គុយបា ដែលបានអនុវត្តនានារយៈពេលកន្លងមក; វាយតម្លៃលើលទ្ធផលសហប្រតិបត្តិការរវាងសហភាពបណ្តាអង្គការមិត្តភាពវៀតណាម សមាគមមិត្តភាពវៀតណាម - គុយបា ជាមួយវិទ្យាស្ថាន ICAP និងបណ្តាដៃគូគុយបា; ព្រមទាំងផ្លាស់ប្តូរយោបល់អំពីបណ្តាកម្មវិធីសម្របសម្រួលនៅក្នុងដំណាក់កាលថ្មី។

ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម លោក Phan Anh Son បានចែករំលែកចំពោះបណ្តាការលំបាក និងការប្រឈមដែលប្រជាជនគុយបាកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន; ព្រមទាំងបានអះអាងថា បណ្តាអង្គការមិត្តភាព និងប្រជាជនវៀតណាម តែងតែផ្តល់ជូនគុយបានូវមនោសញ្ចេតនាសាមគ្គីភាព មិត្តភាព និងការគាំទ្រយ៉ាងស្មោះស្ម័គ្របំផុត។

លោក Phan Anh Son បានសង្កត់ធ្ងន់លើអត្ថន័យនៃការចាត់តាំងបណ្តាសកម្មភាពអបអរសាទរខួបលើកទី ១០០ នៃទិវាបំពេញរូបភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ Fidel Castro (ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ១៩២៦ - ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៦) ទន្ទឹមនឹងនោះបានសម្តែងនូវបំណងប្រាថ្នាចង់បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថាន ICAP ក្នុងការរៀបចំបណ្តាសកម្មភាពផ្លាស់ប្តូរ និងមិត្តភាព រួមចំណែកបង្កើនការយល់ដឹង និងភាពស្អិតរមួតរវាងប្រជាជននៃប្រទេសទាំងពីរ។

វៀតណាម - គុយបា ជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការរវាងមូលដ្ឋាន
កិច្ចចរចាតាមប្រព័ន្ធវីដេអូរវាងសហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងវិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្តាប្រជាជាតិ។

ប្រធានវិទ្យាស្ថាន ICAP លោក Fernando Gonzalez Llort បានថ្លែងអំណរគុណចំពោះការគាំទ្រ និងសាមគ្គីភាពដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែផ្តល់ជូនគុយបា។ លោកបានវាយតម្លៃខ្ពស់ចំពោះបណ្តាសកម្មភាពសហប្រតិបត្តិការ និងការគាំទ្រជាក់ស្តែងរបស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាម សមាគមមិត្តភាពវៀតណាម - គុយបា ព្រមទាំងបណ្តាអង្គការជាសមាជិកនានារយៈពេលកន្លងមក ដែលរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងការផ្លាស់ប្តូរយោបល់អំពីកម្មវិធីសហប្រតិបត្តិការដំណាក់កាល ២០២៦-២០៣១ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រីកការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន, ជម្រុញសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាន និងបណ្តាអង្គការមិត្តភាពនៃប្រទេសទាំងពីរ; ទន្ទឹមនឹងនោះ បង្កើនការឃោសនាផ្សព្វផ្សាយ និងអប់រំជំនាន់វ័យក្មេងអំពីប្រវត្តិសាស្ត្រ និងអត្ថន័យនៃទំនាក់ទំនងមិត្តភាពជាពិសេសវៀតណាម - គុយបា។

ភាគីទាំងពីរបានឯកភាពគ្នាបន្តរក្សាការផ្លាស់ប្តូរយោបល់ជាប្រចាំ សម្របសម្រួលអនុវត្តបណ្តាសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការមិត្តភាពនាពេលខាងមុខ រួមចំណែកបន្តពូនជ្រំ និងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាពិសេសវៀតណាម - គុយបា ឱ្យកាន់តែរីកចម្រើនថែមទៀត៕

ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ជានិមិត្តរូបនៃការលើកទឹកចិត្តបណ្តាប្រជាជាតិក្នុងការតស៊ូប្រឆាំងអាណានិគមចាស់ និងថ្មីដោយក្លាហាន ដើម្បីដណ្តើមបានឯករាជ្យជាតិឡើងវ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ជានិមិត្តរូបនៃការលើកទឹកចិត្តបណ្តាប្រជាជាតិក្នុងការតស៊ូប្រឆាំងអាណានិគមចាស់ និងថ្មីដោយក្លាហាន ដើម្បីដណ្តើមបានឯករាជ្យជាតិឡើងវ

ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏រុងរឿងក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃការលើកទឹកចិត្តបណ្តាប្រជាជាតិក្នុងការតស៊ូប្រឆាំងអាណានិគមចាស់ និងថ្មីដោយក្លាហាន ដើម្បីដណ្តើមបានឯករាជ្យជាតិឡើងវិញ។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត Ruvislei González Sáez ដែលជាអ្នកជំនាញស្រាវជ្រាវឈានមុខគេមួយរូបអំពីវៀតណាមនៅអាមេរិកឡាទីន។

វៀតណាមចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី២ នៃទីភ្នាក់ងារសារព័ត៌មានទ្រឹស្តីឆ្វេងនិយម (គុយបា) វៀតណាមចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី២ នៃទីភ្នាក់ងារសារព័ត៌មានទ្រឹស្តីឆ្វេងនិយម (គុយបា)

តបតាមការអញ្ជើញរបស់បក្សកុម្មុយនិស្តគុយបា គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក Vo Van Be នាយករង អគ្គនិពន្ធនាយករងនៃគ្រឹះស្ថានបោះពុម្ពនយោបាយជាតិការពិតបានចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី២ នៃកាសែត និងទស្សនាវដ្តីទ្រឹស្តីនយោបាយ នៃគណបក្ស និងចលនាឆ្វេងនិយម នៅទីក្រុងហាវ៉ាណា (គុយបា) ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen
បំផុសយុទ្ធនាការ "ដឹងគុណយុទ្ធជន Truong Son" ឆ្នាំ ២០២៦
Videx Cambodia 2026 ជំរុញការតភ្ជាប់សហគ្រាស សំដៅឆ្ពោះទៅកាន់ទំហំពាណិជ្ជកម្មទ្វេភាគី ២០ ពាន់លានដុល្លារអាមេរិក

អានច្រើនបំផុត

ច្រកទ្វារព្រំដែន Chrey Thom - Khanh Binh បើកបន្ថែមលំហតភ្ជាប់រវាងវៀតណាម និងកម្ពុជា
នាយករដ្ឋមន្ត្រី Le Minh Hung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ និងកម្ពុជា
នាយករដ្ឋមន្ត្រី Le Minh Hung ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងកម្ពុជា
នាំយកទំនាក់ទំនងវៀតណាម - កម្ពុជា ពីមូលដ្ឋានគ្រឹះប្រពៃណី ទៅជាកម្លាំងចលករនៃការអភិវឌ្ឍ
វៀតណាម - កម្ពុជា បង្កើតកម្លាំងចលករសម្រាប់ដំណាក់កាលសហប្រតិបត្តិការថ្មី