ពិធី​សែនសូមឲ្យ​មាន​សុខភាពល្អរបស់ប្រជាជន​ Ede (ជនជាតិភាគតិចវៀតណាម)

09:53 | 09/07/2024 យោងតាមវិទ្យុសំលេងវៀតណាម

ពិធីសែនសូមឲ្យមានសុខភាពល្អគឺជាពិធីបុណ្យប្រពៃណី និងមានសារៈសំខាន់នៅក្នុងជីវភាពរស់នៅរបស់ជនជាតិ Ede។ ពិធីនេះបង្ហាញពីការគោរព និងកត្តាញ្ញូធម៌របស់កូនចៅជូនចំពោះជីដូនជីតា និងឪពុកម្តាយ។ ទន្ទឹមនឹងនោះ សូមបួងសួងដល់ពពួកទេវតា និងបុព្វការីជន ជួយការពារ និងប្រោសប្រទានពរជ័យដល់កូនចៅ ឱ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យ។

ជា​លើក​ដំបូង ដែល​ក្រុមហ៊ុន​វៀតណាម​មាន​វត្តមាន​​ក្នុង​បញ្ជី​ក្រុមហ៊ុន​​មាន​ឥទ្ធិពល​​​បំផុត​​ទាំង ១០០ នៅ​លើ​​ពិភពលោក ច្រៀង Soong Co - បេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិ San Chi (ជនជាតិភាគតិចវៀតណាម)
ពិធី​សែនសូមឲ្យ​មាន​សុខភាពល្អរបស់ប្រជាជន​ Ede (ជនជាតិភាគតិចវៀតណាម)
ពិធី​សែនសូមឲ្យ​មាន​សុខភាពល្អរបស់ប្រជាជន​ Ede (ជនជាតិភាគតិចវៀតណាម)

តាមទំនៀមទំលាប់របស់ជនជាតិ Ede នៅពេលដែលចាស់ទុំក្នុងគ្រួសារមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ កូនចៅនឹងធ្វើពិធីមួយដើម្បីជូនពរដល់អ្នកចាស់ទុំឲ្យមានសុខភាពល្អ និងសម្តែងនូវការដឹកគុណចំពោះឪពុកម្តាយដែលបានចិញ្ចឹមបីបាច់ពួកគេឲ្យធំដឹងក្តី។ តាំងពីព្រលឹមមក ផ្ទះរបស់លោកស្រី H Thinh Kbuor និងលោក Y Le Nie នៅភូមិ Mlang ឃុំ Ea Tar ស្រុក Cu Mgar ខេត្ត Dak Lak មានសភាពអ៊ូអរ ដោយមានមនុស្សចេញចូលច្រើន។ មនុស្សម្នាជួយកាត់ស្លឹក រៀបចំស្រាពាង ហើយអ្នកខ្លះចូលរួមធ្វើម្ហូប អ្នកខ្លះទៀតជួយកាប់មាន់ និងជ្រូក ដើម្បីត្រៀមរៀបចំស្ពុកសែន។ លោក Y Le Nie ម្ចាស់ផ្ទះបានឲ្យដឹងថា គ្រួសាររបស់លោកកំពុងរៀបចំពិធីបុណ្យសែនសូមសុខភាពល្អជូនលោក Y Hai Kbuor អ៊ំរបស់លោកស្រី H'Thinh៖ “រៀបចំពិធីសែនសុខភាពជូនលោកអ៊ំ ចំថ្ងៃខួបកំណើតលោកអ៊ំ ដូច្នេះយើងបានរៀបចំពិធីសែនសូមមានសុខភាព ដើម្បីបួងសួងឲ្យលោកអ៊ំមានសុខភាពល្អបរិបូណ៍។ មុនថ្ងៃធ្វើពិធីនេះ យើងបានត្រៀមជ្រូក មាន់ ស្រាពាង គង់ឃ្មោះ និងរបស់របរមួយចំនួនទៀត។ យើងបានជម្រាបជូនសាច់ញាតិពីភូមិឆ្ងាយ និងភូមិជិត មកធ្វើបុណ្យជាមួយក្រុមគ្រួសារ និងជូនពរលោកអ៊ំផងដែរ”។

ស្ពុកគ្រឿងសែនត្រូវបានរៀបចំ ដោយមានទៀនព្រះវស្សាមួយដាក់លើផ្តិលលង្ហិន ធ្យូងដុតមួយក្តាប់តូច ចានសំរឹទ្ធមួយដែលមានស្រា ស្លាម្លូ អង្ករ និងមាន់ដុតមួយក្បាល។ ស្រា ៨ ពាង ត្រូវចងនៅកណ្តាលផ្ទះសម្រាប់ធ្វើពិធីក្នុងនោះ ពាងមួយសម្រាប់ថ្វាយដូនតា ពាង ៥ទៀតសម្រាប់សែនសូមមានសុខភាពជូនលោក Y Hai និងពាងដែលនៅសេសសល់សម្រាប់ទទួលភ្ញៀវ។ សំឡេងគងលង្ហិនបន្លឺឡើង ជាសញ្ញានៃការចាប់ផ្ដើមពិធីសែន។ សំឡេងគងក៏បន្លឺឡើងពេញដំណើរការសែនផងដែរ។ ពិធីសែនសូមឲ្យមានសុខភាពប្រព្រឹត្តទៅតាមរយៈការដង្ហែ៣យ៉ាងរួមមាន ការអញ្ជើញបុព្វការីជនមកចូលរួមក្នុងពិធីបួងសួងសុំសុខភាពអ្នកដែលទទួលបានការសែន និងការថ្លែងអំណរគុណ និងទទួលនូវការជូនពរពីញាតិមិត្ត។ លោក Y Hai Kbuor (Aê H'Rao) អាយុ ៨២ ឆ្នាំ មានភាពរីករាយជាខ្លាំងនៅពេលដែលកូនចៅរបស់លោកធ្វើពិធីសែនសុខភាព។ លោករៀបរាប់ថា នេះជាលើកទី៤ហើយដែលលោកទទួលបានពិធីបែបនេះ។ “ថ្ងៃនេះជាថ្ងៃសីល ជាថ្ងៃល្អ អរគុណកូនៗ ចៅៗ ញាតិមិត្ត រៀបចំពិធីសូមឲ្យមានសុខភាពដល់រូបខ្ញុំ រំលឹកពីប្រពៃណីដូនតាយើងពីអតីតកាល។ ពេលនេះខ្ញុំចាស់ហើយសុខភាពទន់ខ្សោយ ដូច្នេះពិធីសែននេះតំណាងឱ្យពរជ័យដល់កូនៗចៅៗ ដើម្បីឱ្យខ្ញុំមានសុខភាព និងរស់នៅប្រកបដោយសុភមង្គល។ ខ្ញុំមានអារម្មណ៍រំភើបជាខ្លាំង អរគុណក្រុមគ្រួសារ កូនចៅ និងអ្នកភូមិទាំងមូលដែលបានមកចូលរួមក្នុងពិធី”។

បន្ទាប់ពីពិធីសូត្រមន្តម្តងៗ លោក Y Hai និងលោកអាចារ្យរួមគ្នា ពិសាបាយមួយដុំ ភ្លក់សាច់មួយដុំ និងពិសាស្រាពាង ដើម្បីទទួលនូវគ្រឿងសំណែន ដែលពិធីនោះបាននាំមកជូន។ អាចារ្យបានប្រគេនដំបងស្រាដល់លោក Y Hai និងធ្វើពិធីចែកខ្សែដៃសំរឹទ្ធ ប្រសិទ្ធពរជ័យដល់ម្ចាស់ពិធី និងភ្ញៀវដែលចូលរួមក្នុងពិធី។ បន្ទាប់មកដល់វេនកូនចៅ សមាជិកក្រុមគ្រួសារមកពាក់ខ្សែដៃស្ពាន់ និងជូនអំណោយដល់លោក Y Hai។ យោងតាមទស្សនៈទានរបស់ប្រជាជន Ede ខ្សែដៃស្ពាន់តំណាងឱ្យនិរន្តរភាព ការអភិវឌ្ឍក្នុងជីវិត និងសុខភាព។ អាចារ្យ Y Choch នៅភូមិ Mlang ឃុំ Ea Tar ស្រុក Cu M’gar បានឲ្យដឹងថា៖ “កូនចៅម្នាក់ៗ ញាតិវង្សក្នុងត្រកូលនៃបុគ្គលដែលទទួលបានការសែន ប្រទានពរដល់បុគ្គលនោះ ដោយពាក់ខ្សែដៃស្ពាន់ ខ្សែក និងអំណោយដល់បុគ្គលដែលទទួលបានពីការសែន។ វាមិនត្រឹមតែជាការប្រារព្ធពិធីប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីស្គាល់ញាតិសន្តាន និងកូនចៅក្នុងក្រុមគ្រួសារ និងត្រកូលបន្តទៀត ដោយបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធក្នុងគ្រួសារ ពេលមានអ្វីមួយក្នុងគ្រួសារ យើងគាំទ្រ និងជួយគ្នា។ ការពាក់ខ្សែដៃស្ពាន់ក៏តំណាងឱ្យការបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធនោះ”។

ពិធីជូនពរសុខភាពរបស់ប្រជាជន Ede នឹងធ្វើឡើងនៅពេលគម្រប់អាយុ១០ឆ្នាំដូចជាអាយុ៥០ឆ្នាំ ៦០ឆ្នាំ ឬ៧០ឆ្នាំ…។ អាស្រ័យតាមអាយុ រាល់ពេលជូនពរឱ្យមានសុខភាពល្អ ឬថ្លែងអំណរគុណដល់ឪពុកម្តាយក៏មានការបូជា ការផ្តល់ជូនផ្សេងគ្នា។ សម្រាប់បុគ្គលម្នាក់ៗ ការដែលអាច ជូនពរសុខភាពគឺជាក្តីសប្បាយដ៏ធំធេងមួយ ព្រោះជាធម្មតាមានតែគ្រួសារដែលមានលក្ខខណ្ឌប៉ុណ្ណោះដែលអាចធ្វើវាបាន។ លោក Y Wem H Wing អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Cu Mgar បានឲ្យដឹងថា៖ “ការសែនសូមសុខភាពថ្ងៃនេះ ជាការស្ដារឡើងវិញនូវវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិ Ede ក្នុងការសែនសូមឲ្យមានសុខភាពជូនដល់ញាតិសន្ដាន អប់រំយុវជនជំនាន់ក្រោយឱ្យយល់អំពីអត្ថន័យនៃពិធីសែនសូមឲ្យមានសុខភាព ដើម្បីអាចចម្លងទៅថ្ងៃអនាគត។ ទន្ទឹមនឹងនោះ លើកតម្កើងរូបភាពវប្បធម៌ដ៏ល្អរបស់ប្រជាជន តាមនោះក៏រួមចំណែកអភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅស្រុក Cu Mgar ផងដែរ”។

សម្រាប់ប្រជាជន Ede ពិធីសែនសូមឲ្យមានសុខភាពគឺជាពិធីដ៏សំខាន់មួយដែលសម្គាល់ព្រឹត្តិការណ៍សំខាន់ឬសមិទ្ធិផលក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗជាពិសេសសម្រាប់បុរស។ នៅក្នុងទីសក្ការៈបូជាសូមឲ្យមានសុខភាពរបស់ប្រជាជន Ede ប្រជាជន និងភ្ញៀវទេសចរបានឃើញផ្ទាល់ភ្នែកនូវលក្ខណៈវប្បធម៌ពិសេសដែលបានសម្តែងឡើង។ នោះជាលំហនៃវប្បធម៌គងឃ្មោះ វប្បធម៌ស្រាពាង ហើយទន្ទឹមនឹងនេះក៏បង្ហាញពីសាមគ្គីភាពរវាងគ្រួសារ និងសមាជិកត្រកូលផងដែរ៕

រដូវដាំដុះលេចឡើងនៅលើសំលៀកបំពាក់របស់ជនជាតិ Pa Di (ជនជាតិភាគតិចវៀតណាម) រដូវដាំដុះលេចឡើងនៅលើសំលៀកបំពាក់របស់ជនជាតិ Pa Di (ជនជាតិភាគតិចវៀតណាម)

ជនជាតិ Pa Di គឺជាសហគមន៍ជនជាតិដែលមានចំនួនប្រជាជនតិចតួចបំផុតនៅក្នុងប្រទេសវៀតណាម។ ពួកគេរស់នៅភាគច្រើននៅក្នុងស្រុក Muong Khuong ខេត្ត Lao Cai។ ជនជាតិ Pa Di យកការផលិតកសិកម្ម និងព្រៃឈើជាមុខរបរចម្បងជាមួយនឹងដំណាំដាំដុះដូចជា៖ ផ្លែព្រូន (plum) ផ្លែសារី (pear) ក្រវាញ តែ សណ្ដែកសៀង ពោត ស្រូវ...។ សេដ្ឋកិច្ចកសិកម្ម ...

របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម) របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)

តាំងពីយូរយាណាស់មកហើយ​ ជនជាតិ​លឺ (Lu) ​នៅឃុំ​​បាន​ហន (Ban Hon) ស្រុក​តាមដឿង​ (Tam Duong) ខេត្ត​ឡាយ​ចូវ​ (Lai Chau) ​ចាត់ទុក​មខ​​របរ​តម្បាញ​សំពត់​សង្កិម​ប្រពៃណី​ ជា​ខ្នាតបន្ទាត់ ​ជារង្វាស់​វាយ​តម្លៃ​ភាព​ប៉ិនប្រសប់​ នៃនារី​ជនជាតិ​។ ហេតុនេះ​​ក្តារកី​តម្បាញសំពត់​​សង្កិម​ប្រពៃណី​ ជា​ឧបករណ៍​​សំខាន់​មិនអាចខ្វះ​នៅ​ក្នុង​គ្រួសារ​​ជនជាតិ​លឺ (Lu) ​។​

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Oxfam និង VCCI-HCM ជួយគាំទ្រសហគ្រាស និងសហករណ៍លើកកម្ពស់សមត្ថភាពអភិបាលកិច្ច និងការឈានទៅរកទីផ្សារ
"ភូមិវៀតណាមនៅ Fukuoka" តភ្ជាប់សហគមន៍ ផ្សព្វផ្សាយវប្បធម៌វៀតណាមឱ្យកាន់តែទូលំទូលាយ
បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen

អានច្រើនបំផុត

ការថែរក្សាមុខរបរតម្បាញសារុងសូត្របុរាណជាង ១០០ ឆ្នាំ របស់ជនជាតិ Cham នៅខេត្ត An Giang
ភរិយាវរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងភរិយារបស់ប្រធានាធិបតីប៉ាណាម៉ា ស្វែងយល់អំពីវប្បធម៌បណ្តាជនជាតិនៃប្រទេសវៀតណាម