ពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ២០ អដ្ឋិធាតុ ដែលពលីជីវិតនៅកម្ពុជា

10:45 | 27/07/2022 ឌីណា

នាព្រឹកថ្ងៃទី២៥ ខែកក្កដា នៅទីបញ្ចុះសពយុទ្ធជនពលីស្រុក Hon Dat ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងប្រដាប់អាវុធខេត្ត Kien Giang វៀតណាម បានប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ២០ អដ្ឋិធាតុ ដែលពលីជីវិតនៅកម្ពុជា លើកទី២៥។

Long An ប្រារព្ធធពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤២ អដ្ឋិធាតុ Long An ប្រារព្ធធពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤២ អដ្ឋិធាតុ
រៀបចំ​ដើម្បី​នាំយក​អដ្ឋិធាតុ​យុទ្ធជន​ពលី​ចំនួន៨​រូប​ពី​ប្រទេស​កម្ពុជា​មកកាន់​ប្រទេស​វៀតណាម​ រៀបចំ​ដើម្បី​នាំយក​អដ្ឋិធាតុ​យុទ្ធជន​ពលី​ចំនួន៨​រូប​ពី​ប្រទេស​កម្ពុជា​មកកាន់​ប្រទេស​វៀតណាម​

ក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធ លោក Nguyen Luu Trung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលីកម្មដ៏ថ្លៃថ្នូរបស់វីរៈយុទ្ធជនពលី ដែលលះបង់ដើម្បីឯករាជ្យភាពនៃមាតុភូមិ ហើយដើម្បីចំណងមិត្តភាពអន្តរជាតិដ៏ថ្លៃថ្លា ជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងការពារសន្តិភាពនៃមាតុភូមិ។

ពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ២០ អដ្ឋិធាតុ ដែលពលីជីវិតនៅកម្ពុជា
ពិធីអុជធូបនៅទីបញ្ចុះសពយុទ្ធជនពលីស្រុក Hon Dat (រូបថត៖ vov.vn)

បន្ទាប់ពីពិធីគោរពវិញ្ញាណក្ខន្ធ និងអុជធូប ថ្នាក់ដឹកនាំខេត្ត មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធខេត្ត និងក្រុមក K៩២ នៃខេត្ត Kien Giang បានរៀបចំពិធីបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ២០ អដ្ឋិធាតុ នៅទីបញ្ចុះសពយុទ្ធជនពលីស្រុក Hon Dat។

ក្នុងរដូវប្រាំងឆ្នាំ ២០២១-២០២២ ក្រុម K៩២ នៃខេត្ត Kien Giang បានស្វែងរក និងប្រមូលផ្ដុំអដ្ឋិធាតុចំនួន ២០២ អដ្ឋិធាតុ ដែលក្នុងនោះ អធ្ឋិធាតុយុទ្ធជនពលីចំនួន ២០ អដ្ឋិធាតុត្រូវបានប្រមូលផ្តុំនៅខេត្តកំពត និងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨២ អដ្ឋិធាតុត្រូវបានប្រមូលផ្តុំនៅក្នុងខេត្ត Kien Giang៕

ឌីណា

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen
បំផុសយុទ្ធនាការ "ដឹងគុណយុទ្ធជន Truong Son" ឆ្នាំ ២០២៦
Videx Cambodia 2026 ជំរុញការតភ្ជាប់សហគ្រាស សំដៅឆ្ពោះទៅកាន់ទំហំពាណិជ្ជកម្មទ្វេភាគី ២០ ពាន់លានដុល្លារអាមេរិក

អានច្រើនបំផុត

ការវាយតម្លៃកម្មាភិបាលតាមរយៈ KPI៖ សំខាន់គឺវាស់វែងឱ្យត្រូវចំការងារ និងត្រូវចំលទ្ធផល
ដើម្បីឱ្យកម្មាភិបាលហ៊ានគិត ហ៊ានធ្វើ ដោយមិនខ្លាចខុស
កូតាជ្រើសរើសពលករជិត ២.០០០ នាក់ នៅផ្សារណាត់ការងារចង្កោម Hoang Mai
ការផ្សះផ្សាជាតិ - មូលដ្ឋានគ្រឹះផ្សារភ្ជាប់ជនជាតិវៀតណាមនៅឯក្នុងនិងក្រៅប្រទេស
ទាញយកផលជាអតិបរមានូវទំហំលំហកំណើន បង្កើតកម្លាំងជំរុញសម្រាប់កំណើនពីរខ្ទង់