ហ្វឺវៀតណាមក្នុងក្រសែភ្នែករបស់ភ្ញៀវទេសចររុស្ស៊ី

11:44 | 16/09/2021 ឌីណា

យុគសម័យ - ទស្សនាវដ្តីទេសចរណ៍រុស្ស៊ីបានចាត់ទុកថា ហ្វឺ វៀតណាមមានឥទ្ធិពលពីប្រទេសបារាំង ហើយជាម្ហូបដែលមានតម្លៃសមរម្យ ថែមទាំងបានបំរើដោយក្តីរីករាយ។

តើភ្ញៀវទេសចរចូលចិត្តទទួលទានអ្វីសម្រាប់អាហារពេលព្រឹក នៅពេលមកដល់វៀតណាម? តើភ្ញៀវទេសចរចូលចិត្តទទួលទានអ្វីសម្រាប់អាហារពេលព្រឹក នៅពេលមកដល់វៀតណាម?
ម្ហូបវៀតណាមនៅស្រុកកំណើតផលិតកាំភ្លើងវែង Kalashnikov ម្ហូបវៀតណាមនៅស្រុកកំណើតផលិតកាំភ្លើងវែង Kalashnikov
ហ្វឺវៀតណាមក្នុងក្រសែភ្នែករបស់ភ្ញៀវទេសចររុស្ស៊ី

ភ្ញៀវទេសចរុស្ស៊ីមានការភ្ញាក់ផ្អើល នៅពេលដែល​ឃើញប្រជាជនវៀតណាមតែងតែមកជួបជុំគ្នានៅតូបលក់អាហារតាមចិញ្ចើមថ្នល់រៀងរាល់ព្រឹក ដើម្បីទទួលទាន ហ្វឺ សាច់គោ។ (រូបថត៖ Grigory Polyakovsky)

ទស្សនាវដ្តីទេសចរ Vokrug Sveta រុស្ស៊ីដែលមានប្រធានបទ​អំពីការស្វែងយល់នូវម្ហូបអាហារនិងវប្បធម៌នៅជុំវិញពិភពលោកទើបតែបានចុះផ្សាយអត្ថបទមួយដែលសរសេអំពី Pho វៀតណាម ក្នុង​ក្រសែភ្នែក​នៃភ្ញៀវទេសចររុស្ស៊ី ៖ ព្រឹកព្រលឹមនៅតាមដងផ្លូវ រដ្ឋធានី Ha Noi ភ្ញៀវទេសចរជនជាតិ​រុស្ស៊ីមានការភ្ញាក់ផ្អើល នៅពេល​ដែលឃើញប្រជាជន​វៀតណាមឈរ​តម្រៀបជួរវែង នៅពីមុខហាងលក់អាហារតូចមួយ នៅលើចិញ្ចើមផ្លូវ។ នៅប្រទេសរុស្ស៊ី ប្រជាជនតែងតែទៅនោះ ដើម្បីទិញកាហ្វេ ចំណែកប្រជាជនវៀតណាមវិញតែងតែអង្គុយនៅហ្នឹងកន្លែង ដើម្បីទទួលទានចានស៊ុបក្តៅ។ វាគឺជា ហ្វឺ សាច់គោ ធ្វើពីនំ ហ្វឺ និងសាច់គោហាន់ស្តើង ៗ ដាក់បន្ថែម​​ជី​មួយ​ចំនួន​ប្រភេទទៀត។ ទឹក​ស៊ុបក្តៅត្រូវបានចាក់ពីលើ។ ប្រជាជនវៀតណាមជឿជាក់ថា ម្ហូបនេះនឹងនាំមកនូវថាមពលពេញមួយថ្ងៃ…

ទស្សនាវដ្តីទេសចរណ៍រុស្ស៊ីនេះបានសន្មតថា ជនជាតិបារាំងបាននាំចូលរបៀបធ្វើ​ទឹកស៊ុបសាច់​គោចូលទៅក្នុងប្រទេសវៀតណាម ដោយសារជនជាតិវៀតណាមកម្រទទួលទានសាច់គោពីមុន។ ប្រវត្ដិវិទូខ្លះបានលើកឡើងថាហ្វឺ អាចមានដើមកំណើតមកពីពាក្យបារាំង “feu” ដែលមានន័យថា“ ភ្លើង” ។

យោងតាមទស្សនាវដ្តីទេសចរណ៍ Vokrug Sveta pho ចាប់ផ្តើមលេចមុខនៅភាគខាងជើងសតវត្សរ៍ទី ១៩ ត្រូវបានកែច្នៃដំបូងនៅខេត្ត Nam Dinh ហើយត្រូវបានដាក់លក់ដោយអ្នកលក់តាមដងផ្លូវ។ អ្នក​លក់ pho នីមួយៗ ជាធម្មតាមានឆាំងពីរ ក្នុងនោះមួយជាឆ្នាំងផ្ទុកស៊ុបក្តៅ មួយទៀតជាឆ្នាំងផ្ទុក​សាច់គោនិ​ងជីរ។ នៅដើមសតវត្សរ៍ទី ២០ អ្នកលក់មុខ​ម្ហូបម្នាក់​បានបានផ្លាស់ទៅរដ្ឋធានី Ha Noi ហើយ ហ្វឺ បានទទួលការពេញនិយមយ៉ាងឆាប់រហ័ស។

ហ្វឺវៀតណាមក្នុងក្រសែភ្នែករបស់ភ្ញៀវទេសចររុស្ស៊ី
Pho បានគេលក់នៅក្នុង​មណ្ឌល​ហូបចុក នៅខាងក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងប្រទេសរុស្ស៊ី។ (រូបថត៖ Unsplash)

អស់រយៈពេលជាយូរមកហើយ ទឹក​ស៊ុប ហ្វឺ ត្រូវបានចម្អិនតែពីសាច់គោប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ ១៩៣៩ កំណែថ្មីមួយបានលេចចេញ នោះគឺស៊ុជា ហ្វឺ សាច់មាន់។ ខណៈពេលដែលចម្អិនទឹកស៊ុបសាច់គោ​អាចចំណាយពេលដល់ទៅ ៨ ម៉ោង ដើម្បីមានឆ្នាំងស៊ុបមួយដែលមានរសជាតិ​ឈ្ងុយឆ្ងាញ់ រីឯទឹកស៊ុបហ្វឺ សាច់មាន់​វិញ មានភាពងាយស្រួលជាង យើងត្រូវចំណោយពេលតែ ១ ម៉ោងប៉ុណ្ណោះដើម្បីចម្អិនទឹក​ស៊ុបប្រភេទនេះ។ ដូច្នេះ ហ្វឺ សាច់មាន់វាយលុកទីផ្សារយ៉ាងឆាប់រហ័សនិងជាគូប្រជែងដ៏ខ្លាំងក្លានៃហ្វឺ សាច់គោ។

យោងតាមការយល់ឃើញរបស់ភ្ញៀវជនជាតិរុស្សី ជនជាតិវៀតណាមកម្រដាំបាយនៅផ្ទះ ហើយពួកគេចូលចិត្តញ៉ាំនៅហាងលក់ម្ហូបអាហារដែល​បាន​លក់​តាមចិញ្ចើមផ្លូវ ព្រោះអាហារមានតម្លៃសមរម្យនិងមានការបម្រើដោយរីករាយ។ ពួកគេក៏ជឿជាក់ថា ហ្វឺ សាច់គោឆ្ងាញ់បំផុតគឺនៅរដ្ឋធានី Ha Noi។

ទស្សនាវដ្តី Vokrug Sveta ក៏ណែនាំឱ្យភ្ញៀវទេសចណ៍​មកពីលោកខាងលិចគួរតែជ្រើសរើសហាងណាដែលមានជំនាញលក់​ ហ្វឺ សាច់គោតែប៉ុណ្ណោះ មិនលក់រួមគ្នាជាមួយអាហារផ្សេងទៀត៖ “អង្គុយ​នៅ​ក្បែរ​តុមួយ​ដេល​បាន​ដាក់​លើ​ចិញ្ចើម​ផ្លូវ បន្ទាប់ពី​រយៈពេល​មួយ​នាទី អ្នក​នឹង​​មាន​ចាន​ ហ្វឺ និងឈ្ងុយ​ឆ្ងាញ់​​ ដោយមានស៊ុបដ៏ឈ្ងុយឆ្ងាញ់និង​ក្តៅ ។ ជាពិសេស មុខម្ហូបនេះមានតម្លៃត្រឹមតែ ៣០.០០០ ដុងប៉ុណ្ណោះ។” ភ្ញៀវទេសចររុស្ស៊ីក៏បាននិយាយផងដែរថាសម្រាប់ជនជាតិវៀតណាមហ្វឺ គឺជាបេតិកភណ្ឌវប្បធម៌ដ៏ពិសិដ្ឋ៕

ឌីណា

Bao Nga

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ