ម្ចាស់ហាងលក់លតឆា អស់រយៈពេល ៤៦ នៅទីក្រុង Ho Chi Minh

15:48 | 25/03/2021 ឌីណា

យុគសម័យ - ភ្ញៀវពិសារជាច្រើនសប្បាយរីករាយ ដូចជាចាប់យកមាស។ ពួកគេ ចូលចិត្តរសជាតិសាមញ្ញនិងជនបទនៃលតឆាកាន់តែច្រើន ពួកគេ​កាន់តែស្រឡាញ់​ទឹកចិត្តរបស់ម្ចាស់ហាងនេះ។

ម្ហូប Tam Huu ភ្ញៀវគួរតែភ្លក់ម្តង ម្ហូប Tam Huu ភ្ញៀវគួរតែភ្លក់ម្តង
ការធ្វើ​នំ​បញ្ចុក ជា​របរ​ប្រពៃណី​មួយ​របស់​ពលរដ្ឋ​ភូមិ​ព្រះ​ដាក់ ការធ្វើ​នំ​បញ្ចុក ជា​របរ​ប្រពៃណី​មួយ​របស់​ពលរដ្ឋ​ភូមិ​ព្រះ​ដាក់

លតឆាដែលកែច្នៃយ៉ាងសាមញ្ញ រួមមាន​គ្រឿងផ្សំ​ ៖ លត ​ សណ្តែក បណ្តុះ ស៊ុតមាន់និងគូឆាយ។ គ្រឿងផ្សំទាំងនេះ​ពិត​ជា​សាមញ្ញដែលបង្កើត​ឱ្យមានរសជាតិជនបទនិងសាមញ្ញ​ដែលអ្នកណាម្នាក់អាចចូលចិត្ត។

ម្ចាស់ហាងលក់លតឆា អស់រយៈពេល ៤៦ នៅទីក្រុង Ho Chi Minh
លតឆាដែលកែច្នៃយ៉ាងសាមញ្ញ

នៅពេលដែលភ្ញៀវមកនិងពិសារតិច លោកស្រី Ngo Thi Bach Cuc (អាយុ ៦២ ឆ្នាំ) ម្ចាស់ហាងលក់លត នៅអាស័យដ្ឋានលេខ ៤៣៨ Le Hong Phong សង្កាត់ទី ១ ខណ្ឌទី ១០ ឆ្លៀតយកពេលវេលា ដើម្បី​កាត់និងលាងបន្លែ។ ក្រឡេកមើល​កន្ត្រកដាក់បន្លែស្រស់ស្អាត​ភ្ញៀវអាចដឹងថា អ្នកម្ចាស់ហាងលក់លតនេះ​ជាមនុស្សល្អិតល្អន់​និង​ស្អាតស្អំណាស់។

ក្នុងឆ្នាំ ១៩៧០ ក្រុមគ្រួសាររបស់លោកស្រី Cuc បានវិលត្រឡប់​ទៅប្រទេសវៀតណាមពីប្រទេសកម្ពុជាវិញ ហើយស្នាក់នៅផ្សារ Le Hong Phong រហូតមកដល់បច្ចុប្បន្ន។ លត​ឆា​គឺជាម្ហូបប្រពៃណី​របស់ចិន។ លោកស្រី Cuc ធ្លាប់​ពិសារមុខម្ហូបនេះ​នៅពេលលោកស្រី​នៅប្រទេសកម្ពុជាដែលលក់ដោយជនជាតិចិននៅទីនោះ។

លោកស្រី Ngo Thi Bach Cuc រស់នៅតែម្នាក់ឯង ដោយសារតែ​នៅពេល​ជាយុវជន លោកស្រីបានមើលថែជីដូនជាមួយម្តាយ។ នៅពេលជីដូននិងម្តាយរបស់លោកស្រីបានស្លាប់ គាត់ក៏បានមានអាយុជាច្រើនហើយ។ ដោយសម្រេចចិត្តរស់​នៅ​ម្នាក់​ឯងនៅទីនោះ លោកស្រី Cuc ​ឃើញថា ជីវិតរបស់ខ្លួនឥឡូវនេះមាន​សុភមង្គល​!

ម្ចាស់ហាងលក់លតឆា អស់រយៈពេល ៤៦ នៅទីក្រុង Ho Chi Minh

លោកស្រី Ngo Thi Bach Cuc (អាយុ ៦២ ឆ្នាំ) ម្ចាស់ហាងលក់លត

ត្រលប់ទៅប្រទេសវៀតណាមវិញម្តាយរបស់លោកស្រី Cuc គឺជាអ្នកដំបូងដែលលក់ម្ហូបនេះ។ លោកស្រីរូបនេះបានជួយម្តាយ​លក់លតឆា តាំងពីក្មេងដែលមានអាយុប្រហែល​ដប់ឆ្នាំ។​បន្ទាប់មកលោកស្រីក្លាយជាម្ចាស់ហាងលក់លតឆា នៅពេល​ម្តាយរបស់លោកស្រី Cuc បានស្លាប់។

“លក់លតឆា ក្នុងរយៈពេល ៤៦ ឆ្នាំ។ មុខម្ហូប​នេះ​មានតែស៊ុតមាន់ ស៊ុតទា ប៉ាតេនិងបន្លែសណ្តែតបណ្តុះ ហើយអាច​ក្លាយជាមុខម្ហូប​សម្រាប់​​អ្នក​បួសផង។ លតឆាជាម្ហូបអាហារ​ជនបទនិង​ងាយស្រួល​ហូប” ។

នៅពេលនិយាយាអំពីនំលត មនុស្សច្រើន​នាក់តែគិតអំពីមុខម្ហូប​បង្អែម​នៅខាងលិចនៃភាគខាងត្បូង។ នំលត​មានពណ៌ថ្លានិងគ្រប់ពណ៌​រួមផ្សំជាមួយទឹកខ្ទីះដូង។

ម្ចាស់ហាងលក់លតឆា អស់រយៈពេល ៤៦ នៅទីក្រុង Ho Chi Minh
ទឹកជ្រលក់ហឹរដែលធ្វើដោយលោកស្រី Cuc

នៅពេលដំបូងដែលខ្ញុំលឺអំពីលតឆា ខ្ញុំឆ្ងល់ពីរបៀប​ធ្វើ​និងរសជាតិ​របស់មុខម្ហូបនេះ។ លោកស្រី Cuc បាននិយាយថា“នំលតដែល​ធ្វើបង្អែម​ គេ​បាន​ដាក់បន្ថែមម្សៅផ្លុវ ដើម្បី​បង្កើតភាពស្វិតនិងពណ៌ថ្លា​។ រីឯ សម្រាប់​លតឆា គេធ្វើពីម្សៅអង្ករសុទ្ធ។ ដូច្នេះ លតមានពណ៌លនិង​ភាព​ទន់​។

ទឹកជ្រលក់ហឹរដែលធ្វើដោយលោកស្រី Cuc ដែល​ធ្វើឱ្យ​ភ្ញៀវ​ជា​ច្រើន​នាក់​ចូលចិត្ត។ លោកស្រីរូបនេះបាននិយាយថា "ភ្ញៀវធ្លាប់ពិសារនិង ដឹងថា មានម្ហូបនេះ​ដូច្នេះនៅពេលពួកគេបញ្ជាទិញ គេកាន់តែចង់ហូប​ទឹកជ្រលក់ហឹរដែលខ្ញុំយល់" ។

លោកស្រី Cuc បានបញ្ជាទិញលតនិងគុយទាវ នៅស្រុក Sa Dec ( ខេត្ត Dong Thap) ។ ជាដំបូង លតបានឆាជាមួយ​ប្រេងនិងពណ៌ដូង នំ ដើម្បីលតមានពណ៌ស្អាត។ នៅពេលភ្ញៀវមក លោកស្រី Cuc នឹងឆាជាមួយសណ្តែកបណ្តុះនិងស៊ុតបន្ថែម ព្រោះ "ម្ហូបនេះត្រូវតែ​បាន​ហូបក្តៅឱ្យឆ្ងាញ់" ។

ម្ចាស់ហាងលក់លតឆា អស់រយៈពេល ៤៦ នៅទីក្រុង Ho Chi Minh

លតឆាត្រូវបានឆានៅលើខ្ទះធំមួយ តាមរចនាបថរបស់ជនជាតិចិន។

ហាងនេះមានទឹកជ្រលក់ពិសេសដែលធ្វើដោយលោកស្រី Cuc។ លោកស្រី Cuc បានជ្រើសរើស​ម្ទេសហឹរ​ និង កិនរួមគ្នាជាមួយខ្ទឹមស​និងទឹកខ្មេះ ដើម្បីធ្វើទឹកជ្រលក់ជូរនិងហឹរដែលឆ្ងាញ់​មិនអាចពិពណ៌​នាបាន។

មិនត្រឹមតែធ្វើទឹកជ្រលក់ដោយផ្ទាល់ដៃ ទឹកត្រីនិងទឹកស៊ីអ៊ីវដែលប្រើ​ប្រាស់ ក្នុងការឆាលត់​​ដែល​លោកស្រី ចម្អិនយ៉ាងយកចិត្តទុកដាក់​ផង ដែរ។

“ខ្ញុំបានដាំទឹកស្ករសជាមុននិងច្រោះ ហើយលាយជាមួយទឹកត្រីនិងដាំ​អោយពុះ រួចទុកវាអោយត្រជាក់។ ទឹកស៊ីអ៊ីវត្រូវធ្វើដូចអញ្ចឹង។

លតឆាត្រូវបានឆានៅលើខ្ទះធំមួយ តាមរចនាបថរបស់ជនជាតិចិន។ លតក្តៅ លោកស្រី Cuc នឹងដាក់បន្ថែមសណ្តែតបណ្តុះ​និងបំបែកស៊ុត​មាន់ចូល។

ម្ចាស់ហាងលក់លតឆា អស់រយៈពេល ៤៦ នៅទីក្រុង Ho Chi Minh
លតឆាមានតំលៃ (ស៊ុត ១ គ្រាប់) ២០,០០០ ដុង សម្រាប់មួយប្រអូប។ ហាងនេះបើកពីម៉ោង ៧ ព្រឹកដល់ ៨ យប់រៀងរាល់ថ្ងៃ

លតឆាមានតំលៃ (ស៊ុត ១ គ្រាប់) ២០,០០០ ដុង សម្រាប់មួយប្រអូប។ ហាងនេះបើកពីម៉ោង ៧ ព្រឹកដល់ ៨ យប់រៀងរាល់ថ្ងៃ។ ក្រៅពីលត់ឆា ហាងក៏មានគុយទាវឆា​ដែលភ្ញៀវជាច្រើននាក់ចូលចិត្ត ផងដែរ៕

ម្ចាស់ហាងលក់លតឆា អស់រយៈពេល ៤៦ នៅទីក្រុង Ho Chi Minh
ហាងក៏មានគុយទាវឆា​ដែលភ្ញៀវជាច្រើននាក់ចូលចិត្ត

ឌីណា

Thanh nien

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Oxfam និង VCCI-HCM ជួយគាំទ្រសហគ្រាស និងសហករណ៍លើកកម្ពស់សមត្ថភាពអភិបាលកិច្ច និងការឈានទៅរកទីផ្សារ
"ភូមិវៀតណាមនៅ Fukuoka" តភ្ជាប់សហគមន៍ ផ្សព្វផ្សាយវប្បធម៌វៀតណាមឱ្យកាន់តែទូលំទូលាយ
បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen

អានច្រើនបំផុត

វៀតណាមជាប់ចំណាត់ថ្នាក់ Top 10 គោលដៅទេសចរណ៍ដែលទទួលបានការពេញនិយមបំផុត
ទីក្រុង Ha Noi បាញ់កាំជ្រួចនៅ ៣ ទីតាំង នារាត្រីថ្ងៃទី ១០ ខែតុលា
ទេសចរណ៍វៀតណាមផ្លាស់ប្តូរពីការបង្កើនចំនួនភ្ញៀវទេសចរ ឆ្ពោះទៅកាន់ការលើកកម្ពស់គុណភាពនៃកំណើន
ទេសចរណ៍វៀតណាម៖ ពីការបង្កើនចំនួនភ្ញៀវទេសចរ ឆ្ពោះទៅកាន់ការបង្កើនតម្លៃនៃដំណើរកម្សាន្តនីមួយៗ