Trending now

អាស៊ានប្តេជ្ញាចិត្តស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺរាតត្បាតកូវីដ ១៩

12:19 | 15/11/2020

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ កំពុងប្រព្រឹត្តិទៅនៅទីក្រុងហាណូយតាមប្រព័ន្ធវីដេអូ។ ប្រការលេចធ្លោមួយក្នុងកិច្ចប្រជុំកំពូលលើកនេះ គឺបណ្ដាថ្នាក់ដឹកនាំបានអនុម័ត និងប្រកាសចំនួនឯកសារសហប្រតិបត្តិការច្រើនបំផុតតាំងពីមុនមក។ ក្នុងនោះ ខ្លឹមសារនៃឯកសារជាច្រើនបានផ្តោតសំខាន់ទៅលើការស្តារសេដ្ឋកិច្ចអាស៊ានក្រោយពីជំងឺរាតត្បាតកូវីដ ១៩ បង្កើនកិច្ចសហប្រតិបត្តិការ ហើយតភ្ជាប់អំពី ពាណិជ្ជកម្ម វិនិយោគ និងការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់ជាមួយបណ្ដាប្រទេសដៃគូ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ cand.com.vn)

អនុម័តលើក្របខ័ណ្ឌស្តារឡើងវិញសម្រាប់អាស៊ាន

ក្របខ័ណ្ឌស្តារឡើងវិញសម្រាប់អាស៊ាននិងផែនការអនុវត្តជាក់ស្ដែងបានផ្ដោតសំខាន់លើដំណាក់ កាលសំខាន់ៗចំនួន ៣ គឺ៖ ការបើកចំហឡើងវិញ ការស្ដារឡើងវិញ និងខ្លួនទីពឹងខ្លួន។

ដូច្នេះ បណ្ដាផែនការរក្សាស្ថិរភាពខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់ ជំរុញការតភ្ជាប់ និងស្ដារការដោះដូរពាណិជ្ជកម្មក្នុងតំបន់ កំពុងត្រូវបានជំរុញជាបន្ទាន់។ អាស៊ាននឹងបង្កើតក្របខ័ណ្ឌធ្វើដំណើរប្រកបដោយសុវត្ថិភាពសម្រាប់អាជីវករ វិនិយោគិនយ៉ាងឆាប់ៗ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩។ ដំបូងបង្អស់ អាស៊ានអាចពិចារណាបើកផ្លូវធ្វើដំណើររួមសម្រាប់ពលរដ្ឋអាស៊ាននៅតាមច្រកទ្វារព្រំដែន។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រធានអាស៊ានឆ្នាំ ២០២០ បានអះអាងនូវការប្ដេជ្ញាចិត្តនេះនៅក្នុងសម័យបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ដូច្នេះថា៖ “យើងចាំបាច់ត្រូវជំរុញវិធានការជួយឧបត្ថម្ភសហគ្រាស ដើម្បីស្ដារផលិតកម្ម អាជីវកម្ម ការងារ ការរកស៊ីឡើងវិញសម្រាប់ប្រជាជន។ បណ្ដាក្រុមប្រឹក្សា សហគមន៍អាស៊ាន ត្រូវអនុវត្តន៍ ក្របខ័ណ្ឌស្តារឡើងវិញ សម្រាប់ អាស៊ាន និងផែនការអនុវត្តន៍បន្ទាប់ពីកិច្ចប្រជុំនេះ។ ចូលរួមចំណែក ក្នុងការកំណត់ រូបរាង ពិភពលោក ក្រោយពីកូវីដ ១៩ ។ អាស៊ានចាំបាច់ត្រូវមានជំហរក្នុងការផ្លាស់ប្តូរ អំណាចសេដ្ឋកិច្ចនិងនយោបាយរវាងបណ្ដាប្រទេស ក៏ដូចជាការកែសម្រួលនៃខ្សែសង្វាក់ផលិតកម្ម ផ្គត់ផ្គង់ ពិភពលោក។ ប្រៀបខ្លាំងក្នុងការប្រកួតប្រជែងដែលមានស្រាប់របស់អាស៊ានចំបាច់ត្រូវបំពេញបន្ថែមនូវគុណតម្លៃនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿន សមត្ថភាពផ្លាស់ប្តូរឌីជីថល ប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ ក៏ដូចជាសមត្ថភាពក្នុងការធ្វើពិពិធកម្មទីផ្សារនាំចូល និងនាំចេញផងដែរ”។

ក្រៅពីការអនុម័តលើ ក្របខ័ណ្ឌស្តារឡើងវិញសម្រាប់អាស៊ាន រួមជាមួយផែនការអនុវត្តន៍នោះ បណ្ដាថ្នាក់ដឹកនាំអាស៊ានបានបង្កើតឃ្លាំងផ្ទុកបម្រុងសំភារៈ បរិក្ខាពេទ្យបន្ទាន់ជាផ្លូវការថ្នាក់តំបន់ ហើយជំរុញប្រតិបត្តិការនៃមូលនិធិអាស៊ានស្ដីពីការឆ្លើយតបនឹងជំងឺកូវីដ ១៩ ដើម្បីឆ្លើយតមនឹងតម្រូវការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតរបស់តំបន់។

RCEP បង្កើតកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ក៏បានអនុវត្តបនីយកម្មកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) តាមរយៈការសម្រេចរួចរាល់ការចរចា និងការចុះហត្ថលេខា។ RCEP គឺជាគោលដៅអាទិភាពមួយក្នុងចំណោមគោលដៅអាទិភាពទាំង ១៣ របស់អាស៊ាន ឆ្នាំ ២០២០ ដែលត្រូវបានប្រទេសទាំងអស់យកចិត្តទុកដាក់ ហើយប្រមូលផ្តុំប្រភពកម្លាំងខ្ពស់បំផុត ដើម្បីសម្រេចការចរចា និងចុះហត្ថលេខា។

អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung (រូបថត៖ baoquocte.vn)

យោងតាមអនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung ប្រធានប្រតិភូមន្ត្រីជាន់ខ្ពស់អាស៊ាន - វៀតណាមបានឱ្យដឹងថា RCEP នឹងក្លាយទៅកម្លាំងចលករដ៏ខ្លាំងក្លា ដើម្បីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញសម្រាប់បណ្ដាប្រទេសអាស៊ានក្រោយពីកូវីដ ១៩។ នៅពេលចូលជាធរមាន RCEP នឹងបង្កើតតំបន់សេដ្ឋកិច្ចដ៏ធំបំផុត ជាមួយ GDP ជាង ២៨ ៥០០ ពាន់លានដុល្លារអាមេរិក ស្រូបយក ៣២,៧% នៃ GDP ពិភពលោក។ ការចុះហត្ថលេខាលើ RCEP បានអះអាងការប្តេជ្ញាចិត្តខ្ពស់អំពីសេរីភាពពាណិជ្ជកម្ម និងការតភ្ជាប់របស់អាស៊ាន ជាមួយដៃគូនានា។ លោក Nguyen Quoc Dung បានអះអាងថា៖ “បណ្តាប្រទេសពាក់ព័ន្ធបានចំណាយពេលវេលាជាច្រើនឆ្នាំដើម្បីចរចាលើ RCEP ដើម្បីសរឲ្យឃើញសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះ គឺមានអត្ថន័យដ៏ធំធេងសម្រាប់តំបន់ ជាពិសេសក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ១៩។ ដូច្នេះហើយ ការ ចុះហត្ថលេខាលើ RCEP គឺជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់ជាពិសេសគឺប្រទេសហត្ថលេខី។ ប្រការនេះមានអត្ថន័យដ៏ធំធេងសម្រាប់វៀតណាមនិយាយដោយឡែក ខណៈដែលវៀតណាមជាប្រធានអាស៊ានឆ្នាំ ២០២០ ហើយរួមចំណែកក្នុងការសម្រេច និងចុះហត្ថលេខាលើ RCEP ផងដែរ”។

ក្នុងឆ្នាំ ២០២០ បណ្ដាប្រទេសជាសមាជិកអាស៊ានសុទ្ធតែបានបង្ហាញឬទ្ធានុភាព និងការប្តេជ្ញាចិត្ត ដើម្បីជំនះពុះពារលើការលំបាក សាកល្បង។ រាល់ការប្តេជ្ញាចិត្តនយោបាយយ៉ាងខ្លាំងក្លាពីកិច្ចប្រជុំកំពូលលើកនវ នឹងក្លាយទៅជាទិសដៅ សម្រាប់អាស៊ានធ្វើសកម្មភាព ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក៏ដូចជាជំរុញខ្លាំងការស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ៕

(ប្រភពព័ត៌មាន: vovowolrd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤