Trending now

អាស៊ាន-សហភាពអឺរ៉ុប និងអាស៊ាន-អាល្លឺម៉ង់​ជំរុញកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរថែមទៀតនាពេលអនាគត

16:04 | 13/09/2019 (ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១២ ខែកញ្ញា គណៈកម្មការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ (BAC) បានរៀបចំឡើងទិវាអាស៊ាន។ នេះគឺជាសកម្មភាពជាប្រចាំឆ្នាំរបស់បណ្តាប្រទេសសមាជិកអាស៊ានប្រចាំនៅអាឡឺម៉ង់ ដើម្បីបង្កើនការយល់ដឹងនិងជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកអាស៊ាននិងអាឡឺម៉ង់ ព្រមទាំងផ្សព្វផ្សាយនិងឧទ្ទេសនាមអំពីវប្បធម៌និងរូបភាពរបស់អាស៊ានទៅកាន់ប្រជាជនមនៅប្រទេសអាល្លឺម៉ង់។

ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ vov.vn)

អញ្ជើញចូលរួមក្នុងពិធីនេះ រួមមានលោកស្រី Renate Künast សមាជិកសភាសហព័ន្ធនិងជាប្រធានក្រុមសមាជិកសភាមិត្តភាពអាល្លឺម៉ង់ - អាស៊ាន និងលោកស្រី Petra Sigmund អគ្គនាយិការងនៃអគ្គនាយកដ្ឋានទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកចំណុះក្រសួងការបរទេសអាល្លឺម៉ង់ រួមទាំងឯកអគ្គរដ្ឋទូតនៃបណ្តាស្ថានទូតអាស៊ានប្រចាំនៅទីក្រុងប៊ែរឡាំងផងដែរ។

ថ្លែងនៅក្នុងពិធីនេះ ប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងប៊ែរឡាំង លោកស្រី ទូចសុផាន់រ័ត្ន ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅអាល្លឺម៉ង់ បានរំលឹកឡើង វិញនូវសមិទ្ធិផលរបស់អាស៊ានក្នុងដំណើរការអភិវឌ្ឍន៍អស់រយៈពេលជាង ៥០ ឆ្នាំកន្លងមក ដែលធ្វើឱ្យអាស៊ានក្លាយជាសហគមន៍មួយប្រកបដោយសាមគ្គីភាព រឹងមាំ និងសហការគ្នាយ៉ាងស៊ីជម្រៅនិងទូលំទូលាយលើគ្រប់វិស័យជាច្រើន ដើម្បីរួមចំណែករក្សាស្ថេរភាព សុខសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់ផងដែរ។ លោកស្រីក៏បានសង្ឃឹមថា អាស៊ាននិងសហភាពអឺរ៉ុប ក៏ដូចជាអាស៊ាននិងអាឡឺម៉ង់ នឹងបន្តជំរុញការធ្វើអាជីវកម្មបន្ថែមទៀតនូវសក្តានុភាពនៃការអភិវឌ្ឍន៍ ជាពិសេសគឺគាំទ្រអាស៊ានឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

អគ្គនាយករងនៃអគ្គនាយកដ្ឋានទទួលបន្ទុកតំបន់អាស៊ី លោកស្រី Petra Sigmund បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់ជាដៃគូទីមួយរបស់អាស៊ានក្នុងចំណោមប្រទេសអភិវឌ្ឍន៍។ អាស៊ាននិងអាឡឺម៉ង់មានវិស័យជាច្រើនក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងសក្តានុភាពដ៏ធំធេង ដូចជាការការពារបរិស្ថាន បច្ចេកវិទ្យាថាមពលថ្មីជាដើម។ ហេតុដូច្នេះហើយ លោកស្រី Petra Sigmund មានបំណងចង់ឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃភាគីទាំងពីរមិនត្រឹមតែបញ្ឈប់ប៉ុណ្ណោះទេ ថែមទាំងត្រូវជម្រុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅនិងទូលាយរវាងអាស៊ាន និង EU ទៀតផង៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤