Trending now

អាស៊ាន - សហភាពអឺរ៉ុប (EU) ពង្រឹងនិងពង្រីកភាពជាដៃគូក្នុងសម្ព័ន្ធភាព

00:54 | 13/05/2019

យុគសម័យ - បណ្តាប្រទេសអាស៊ាននិងសហភាពអឺរ៉ុបបានព្រមព្រៀងអំពីគោលការណ៍ក្នុងការធ្វើបង្កើននូវទំនាក់ទំនងអាស៊ាន - EU ទៅជាដៃគូយុទ្ធសាស្ត្រ ហើយព័ត៌មានលម្អិតនិងពេលវេលាជាក់លាក់នឹងត្រូវបានពិភាក្សាដោយភាគីទាំងពីរ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-EU មានចូលរួមរបស់រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអាស៊ាននិងប្រទេសចំនួន២៤ជាសមាជិករបស់ EU (រូបថតៈ congthuong.vn)

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - សហភាពអឺរ៉ុប លើកទី ២២ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២១ ខែមករា នៅទីក្រុង Brussels ប្រទេសបែលហ្សិក រដ្ឋមន្ត្រីទាំងអស់បានអះអាងនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងអាស៊ាននិងសហភាពអឺរ៉ុប ព្រមទាំងសង្កត់ធ្ងន់លើលក្ខណៈពិសេសនៃទំនាក់ទំនងរវាងអង្គការទាំងពីរ ដែលត្រូវបានចាត់ទុកថាទទួលបានជោគជ័យបំផុត ដូចជា “ដៃគូក្នុងសម្ព័ន្ធភាព”។

អាស៊ានបានវាយតម្លៃខ្ពស់ថា សហភាពអឺរ៉ុបជាដៃគូនាំមុខរបស់អាស៊ាន ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍។ បច្ចុប្បន្នសហភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតលំដាប់ទី ២ របស់អាស៊ាន ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៧ ទទួលបាន ២៦១ ពាន់លានដុល្លារ កើន១១,៩% បើប្រៀបនឹងឆ្នាំ២០១៦ និងជាប្រភពទុនវិនិយោគបរទេសដ៏ធំបំផុតរបស់អាស៊ាន ហើយ FDI ក្នុងឆ្នាំ២០១៧ ទទួលបាន ២៥,៤ ពាន់លានដុល្លារ ពោលគឺស្មើនឹង ១៨,៦% នៃ FDI សរុបរបស់អាស៊ាន។ EU បានអះអាងពីការគាំទ្ររបស់ខ្លួនចំពោះតួនាទីស្នូលរបស់អាស៊ាន ដោយចាត់ទុកអាស៊ានជាដៃគូសំខាន់មួយរបស់ EU ក្នុងតំបន់ ចែករំលែកអត្ថប្រយោជន៍ជាច្រើននិងចក្ខុវិស័យយុទ្ធសាស្ត្រផងដែរ។

ស្តីពីទិសដៅនៃទំនាក់ទំនងអាស៊ាន - EU ក្នុងដំណាក់កាលបន្ត ប្រទេសទាំងអស់បានឯកភាព ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានប្រយោជន៍រួមដូចជាពាណិជ្ជកម្ម - វិនិយោគទុន ការតភ្ជាប់ ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយនិរន្តភាព ប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខអ៊ិនធើណែត និងសន្តិសុខដែនសមុទ្រ ...ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅកាន់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - EU ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីរវាង EU និងបណ្តាប្រទេសសមាជិកអាស៊ាន។ បណ្តាប្រទេសអាស៊ាននិងសហភាពអឺរ៉ុបបានព្រមព្រៀងអំពីគោលការណ៍ក្នុងការធ្វើបង្កើននូវទំនាក់ទំនងអាស៊ាន - EU ទៅជាដៃគូយុទ្ធសាស្ត្រ ហើយព័ត៌មានលម្អិតនិងពេលវេលាជាក់លាក់នឹងត្រូវបានពិភាក្សាដោយភាគីទាំងពីរ។ រដ្ឋមន្រ្តីទាំងអស់ក៏បានអនុម័តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - សហភាពអឺរ៉ុបលើកទី ២២៕

(ប្រភពព័ត៌មាន: congthuong.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤
កងទ័ពជើងទឹកវៀតណាមប្រគល់ភារកិច្ចជូនក្រុមបេសកកម្មចូលរួមកិច្ចប្រជុំដកបទពិសោធន៍​យាមល្បាតរួមនៅកម្ពុជា