Trending now

អាល្លឺម៉ង់បដិសេធសំណើរបស់អាមេរិក ដែលទាមទារឲ្យខ្លួនដាក់ពង្រាយទ័ពនៅស៊ីរី ដើម្បីជួយជំនួសកម្លាំងទ័ពអាមេរិក

22:29 | 10/07/2019 (ប្រភព៖ freshnewsasia និង postkhmer សរុបដោយវិច្ឆិកា)

​អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានចេញមុខបដិសេធចំពោះសំណើ ពីសំណាក់បេសកជនពិសេសរបស់អាមេរិក ដែលទទួលបន្ទុកបញ្ហាស៊ីរី ស្តីពីការទាមទារឲ្យទីក្រុងប៊ែរឡាំងបញ្ជូនកងទ័ពទៅកាន់ប្រទេសស៊ីរី ដើម្បីជួយជំនួសកម្លាំងទ័ពរបស់​អាមេរិក។

លោក ដូណាល់ ត្រាំ (ឆ្វេង​) ចូលរួម​ជំនួប​ជាមួយ​លោកស្រី​ អេនជេឡា មឺរកែល នៅ​ក្នុង​អំឡុង​ជំនួប ​G20

ក្រុង​ប៊ែរឡាំង​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ អាល្លឺម៉ង់​មិន​មាន​ផែនការ​បញ្ជូន​កង​ទ័ព​ថ្មើរ​ជើង​ទៅ​ប្រទេស ​ស៊ីរី ​នោះ​ទេ​ ដោយ​បាន​បដិសេធ​សំណើ​របស់​អាមេរិកឲ្យ​ប្រទេស ​អាល្លឺម៉ង់ ​បង្កើន​ការ​ចូលរួម​យោធា​របស់​ខ្លួន​ក្នុង​ការ​វាយ​ប្រហារ​ប្រឆាំង​ក្រុម​យុទ្ធជន​សកម្ម​ប្រយុទ្ធ​ IS​។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​លោក​ Steffen Seibert ​បាន​ថ្លែង​ថា៖ ​«​នៅ​ពេល​នោះ​​ខ្ញុំ​បាន​និយាយ​ថា​ រដ្ឋាភិបាល​អាល្លឺម៉ង់​មាន​បំណង​ចង់​បន្ត​ជា​មួយ​វិធានការ​នានា​របស់​ខ្លួន ​នៅ​ក្នុង​ការ​គាំទ្រ​ក្រុម​ចម្រុះ​ប្រឆាំង​ IS​ ហើយ​ក្រោយ​មក​​ មិន​មាន​​បំណង​បញ្ជូន​កង​ទ័ព​ថ្មើរ​ជើង​នោះ​ទេ»​។​

តំណាង​ពិសេស​អាមេរិក​ប្រចាំ​នៅ​​ស៊ីរី​លោក ​James Jeffrey ​បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់​ នៅ​ក្នុង​នោះ​មាន​កាសែត ​Die Welt ​ផង​ដែរ​ថា ​ក្រុង​វ៉ាស៊ីនតោន​ចង់​ឲ្យ​ក្រុង​ប៊ែរឡាំង​បង្កើន​ទ័ព​ថ្មើរ​ជើង​នៅ​ស៊ីរី​ភាគ​ខាង​ជើង​។​

លោក​ Jeffrey ​ដែល​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង​ប៊ែរឡាំង ​ដើម្បី​ពិភាក្សា​បញ្ហា​ប្រទេស ​ស៊ីរី​ ​បាន​បន្ថែម​ថា​ លោក​រងចាំ​ចម្លើយ​ពី​ប្រទេស​ ​អាល្លឺម៉ង់ ​នៅ​ខែ​នេះ​។​

អាណត្តិ​សម្រាប់​ការ​ចូលរួម​ចំណែក​របស់​អាល្លឺម៉ង់​ នៅ​ប្រទេស ​ស៊ីរី ​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី ​៣១​ ខែ ​តុលា ​ខាង​មុខ​នេះ​ ដោយ​មាន​ន័យ​ថា​ សភា​នឹង​ត្រូវ​បាន​កោះ​ហៅ​ប្រជុំ ​ដើម្បី​ឲ្យ​សម្រេច​ចិត្ត​ថា​​ ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត​នៅ​ថ្ងៃ​ផុត​អាណត្តិ​នៅ​ពេល​ខាង​មុខ​នេះ​។​

លោក​ Steffen Seibert ​បាន​បញ្ជាក់​ថា ​ប្រទេស ​អាល្លឺម៉ង់ ​បាន ​«​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស ​ស៊ីរី ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ហើយ​បាន​ធ្វើ​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ​» ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​យុទ្ធជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ិស្លាម​។​

លោក​ Steffen Seibert ​បាន​បន្ថែម​ថា​៖ «​បច្ចុប្បន្ន​ ក្រុង​ប៊ែរឡាំង​ កំពុង​ពិភាក្សា​ជាមួយ​អាមេរិក​ទៅ​លើ​ប្រធាន​បទ ​«​ថា​តើ​ការ​ចូលរួម​នោះ​ គួរ​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​បន្ថែម​ទៀត​ដោយ​របៀប​ណា​​»​។​

យុទ្ធជន​ស៊ីរី​គាំទ្រ​ដោយ​តួកគី​ប្រមូល​ផ្តុំគ្នា​ ​ខណៈ​ក្បួន​រថយន្ត​យោធា​របស់​តួកគី​ចូល​ទៅ​ខេត្ត​អ៊ីដលីប​ភាគ​ខាង​ជើង​​​

ក្រុង​វ៉ាស៊ីនតោន​ មាន​គោលដៅ ​២ ​នៅ​ប្រទេស ស៊ីរី​ភាគឦសាន​ ដើម្បី​គាំទ្រ​កង​កម្លាំង​ឃើត​គាំទ្រ​ដោយ​អាមេរិក​ដែល​បាន​បណ្តេញ​ក្រុម​ IS​ ចេញ​ពី​ស៊ីរី​ភាគ​ខាង​ជើង​ ដោយសារ​តែ​ពួក​គេ ​(ឃើត​) ​រង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​ពី​ប្រទេស តួកគី​ និង​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​បង្កើត​ឡើង​វិញ​ របស់​ក្រុម​រដ្ឋ​អ៊ិស្លាម​ដ៏​មាន​សក្តានុពល នៅ​ក្នុង​ប្រទេស​ដែល​ហែកហួរ​​ដោយ​សង្គ្រាម​មួយ​នេះ​។​

អាមេរិក​កំពុង​សង្ឃឹម​ថា ​អឺរ៉ុប​នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ ដោយ​បាន​ដាក់​សម្ពាធ​ប្រទេស ​អង់គ្លេស​ បារាំង​ និង​ប្រទេស ​អាល្លឺម៉ង់​ បច្ចុប្បន្ន​ ដែល​រហូត​មក​ទល់​ពេល​នេះ​បាន​ដាក់​ពង្រាយ​យន្តហោះ​ឈ្លប​យក​ការណ៍​ ​និង​យោធា​គាំទ្រ​មិន​ធ្វើ​សង្គ្រាម​ផ្សេង​ទៀត​នៅ​ប្រទេស ​ស៊ីរី​។​

ក្រុង​ប៊ែរឡាំង ​បាន​បញ្ជូន​កង​ទ័ព​ឲ្យ​ធ្វើ​សង្គ្រាម​នៅ​បរទេស ជា​លើក​ដំបូង​ចាប់​តាំង​ពី​ចប់​សង្គ្រាម​លោក​លើក​ទី​២ ​នៅ​ឆ្នាំ ​១៩៩៤​ និង​​មន្ទិល​សង្ស័យ​អំពី​វត្តមាន​ទ័ព​នៅ​ស៊ីរី៕

(ប្រភព៖ freshnewsasia និង postkhmer សរុបដោយវិច្ឆិកា)

(ប្រភព៖ freshnewsasia និង postkhmer សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤