Trending now

អ៊ីរ៉ង់ព្រមានបន្តកាត់បន្ថយការគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរថែមទៀត

11:04 | 04/08/2019 (យោងតាម FreshNews សរុបដោយ ហេង វុធ្ធី)

រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលទីក្រុងតេហរ៉ង់នឹងចាត់វិធានការជាជំហានទីបី ដើម្បីកាត់បន្ថយការអនុវត្តលើចំណុចមួយចំនួន នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ បន្ថែមទៀត។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នាយប់ថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។

រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif (រូបថត៖FN)

គួរកត់សំគាល់ថា ការប្រកាសជំហរពីសំណាក់ប្រមុខការបរទេសអ៊ីរ៉ង់បែបនេះ ត្រូវបានធ្វើឡើងក្រោយពី រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានប្រកាសមួយលើកជាពីរលើកថា ខ្លួននឹងកាត់បន្ថយការអនុវត្តលើចំណុចមួយចំនួននៃកិច្ចព្រមព្រៀង ជារៀងរាល់៦០ថ្ងៃម្ដង ប្រសិនបើបណ្តាប្រទេសហត្ថលេខី នៅតែបន្តអសមត្ថភាព ក្នុងការជួយសង្រ្គោះឲ្យកិច្ចព្រមព្រៀងខាងលើឲ្យរស់ដូចដើមឡើងវិញនោះ។

ជាក់ស្តែង ដូចជានៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដាកន្លងទៅនេះ អ៊ីរ៉ង់បានប្រកាសជាសាធារណៈថា ខ្លួននឹងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យលើសពី៣.៦ភាគរយក្នុងរយៈពេលខ្លី ដែលជាកម្រិតមួយត្រូវបានដាក់កំហិតនៅ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។

ដោយឡែកនៅលើកនេះ តាមរយៈលោក Zarif អ៊ីរ៉ង់បានប្រកាសថា៖ «ជំហានទីបី ក្នុងការកាត់បន្ថយការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ នឹងត្រូវបានអនុវត្តនៅក្នុងស្ថានភាពបច្ចុប្បន្ន»។ លោកបានបន្ថែមទៀតថា៖ «ប្រសិនបើកិច្ចព្រមព្រៀងនេះ មិនត្រូវបានអនុវត្តដោយអ្នកផ្សេងទេនោះ យើងក៏មិនអាចអនុវត្តវាឲ្យបានពេញលេញ១០០ភាគរយដែរ ហើយជាការពិតរាល់សកម្មភាពរបស់យើងធ្វើកន្លងមក គឺស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះ”។

គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ កាលពីខែឧសភា ឆ្នាំ២០១៨ សំដៅបើកផ្លូវដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ។ ប៉ុន្តែប្រទេសជាហត្ថលេខីដទៃទៀតរួមមាន អង់គ្លេស បារាំង ចិន អាល្លឺម៉ង់ និងរុស្ស៊ីបានបញ្ជាក់ថា ពួកគេនឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះឡើយ ខណៈទីក្រុងតេហរ៉ង់ព្រមានថា បើកិច្ចព្រមព្រៀងនុយក្លេអ៊េរត្រូវបានបំផ្លាញ នោះវានឹងបង្កគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល៕

តាម៖ Freshnews

(យោងតាម FreshNews សរុបដោយ ហេង វុធ្ធី)

(យោងតាម FreshNews សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤