Trending now

សមយុទ្ធយោធារួមរវាងអាមេរិកនិងកូរ៉េខាងត្បូងនឹងត្រូវសម្រេចតាមរយៈការពិគ្រោះយោបល់យោធា

07:15 | 15/06/2018

រាល់ការធ្វើសមយុទ្ធរួមរវាងអាមេរិក និងកូរ៉េខាងត្បូងគឺជាបញ្ហា រវាងប្រទេសជាសម្ព័ន្ធមិត្តទាំងពីរ ហើយត្រូវបានសម្រេច តាមរយៈការពិគ្រោះយោបល់រវាងមជ្ឈដ្ឋានមន្រ្តីយោធានៃភាគីទាំងពីរ។

ទាហានអាមេរិកនិងកូរ៉េខាងត្បូងចូលរួមសមយុទ្ធរួមគ្នារនៅ Pohang (កូរ៉េខាងត្បូង) (រូបថតៈ Yonhap/TTXVN)

ថ្លែងមតិនៅក្នុងសន្និសីទកាសែត បន្ទាប់ពីជំនួបចរចាជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Mike Pompeo និងសមភាគីជប៉ុន លោក Taro Kono នាថ្ងៃទី ១៤ មិថុនា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Kang Kyung-wha បានឲ្យដឹងថា៖ រាល់ការធ្វើសមយុទ្ធរួមរវាងអាមេរិក និងកូរ៉េខាងត្បូងគឺជាបញ្ហា រវាងប្រទេសជាសម្ព័ន្ធមិត្តទាំងពីរ ហើយត្រូវបានសម្រេច តាមរយៈការពិគ្រោះយោបល់រវាងមជ្ឈដ្ឋានមន្រ្តីយោធានៃភាគីទាំងពីរ។ សេចក្ដីប្រកាសពោលខាងលើត្រូវបានចាត់ទុកថាជាការតបតវិញចំពោះសេចក្ដីប្រកាសរបស់ ប្រធានាធិបតីអាមេរិក លោក Donald Trump បន្ទាប់ពីជំនួបកំពូលរវាងអាមេរិក និងកូរ៉េខាងជើងនៅសិង្ហបុរីកាលពីថ្ងៃទី ១២ មិថុនាដែលថា៖លោកចង់បញ្ឈប់រាល់ការធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង ក្នុងរយៈពេលប្រព្រឹតទៅកិច្ចសន្ទនាសុច្ឆ័ន្ទៈជាមួយ ស.ប.ប.ក ដោយចាត់ទុកថា៖សកម្មភាពនេះ "មិនសមស្របនិងមានចរិតលក្ខណៈបង្ករឿងហេតុ" ។

ទោះជាយ៉ាងណាក៏ដោយ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅសេអ៊ូល រដ្ឋមន្រ្តីការបរទេសលោក Pompeo បានពន្យល់ថា៖ លោក Trump បានអះអាងថារាល់ការធ្វើសមយុទ្ធយោធានឹងត្រូវ "ជាប់គាំង" ដោយលក្ខខ័ណ្ឌថាកិច្ចចរចាជាមួយព្យុងយ៉ាងប្រព្រឹត្តិទៅដោយសុច្ឆ័ន្ទៈនិងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ មជ្ឈដ្ឋានមន្ត្រីការពារជាតិអាមេរិកកំពុងពិចារណាអំពីវិធីសមស្រប សំដៅធានាថាកងកម្លាំងអាមេរិកឈរជើងនៅកូរ៉េខាងត្បូងនៅតែអាចត្រូវបានហ្វឹកហាត់យ៉ាងពេញលេញនិងត្រៀមខ្លួនជាស្រេចផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤