Trending now

វេទិកា Davos 2019៖ ថ្នាក់ដឹកនាំជាច្រើនលើពិភពលោកអំពាវនាវឱ្យ រឹតបន្តឹង​ការគ្រប់គ្រងទិន្នន័យ

00:54 | 13/05/2019 (VOVWORLD)

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងដាវ៉ូស ប្រទេសស្វីសនោះប្រធានបទអំពីការគ្រប់គ្រងទិន្នន័យត្រូវបានលើកយកមកពិភាក្សានាថ្ងៃទី ២៣ ខែមករា ក្នុងនោះ ថ្នាក់ដឹកនាំ ជប៉ុន អាហ្វ្រិកខាងត្បូង អាល្លឺម៉ង់ និងចិន បានអំពាវនាវឲ្យបណ្ដាប្រទេសលើពិភពលោកឃ្លាំមើលលើវិស័យនេះយ៉ាងម៉ត់ចត់ថែមទៀត។

រូបថតៈ TTXVN

ថ្លែងមតិនៅក្នុង WEF នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានឲ្យដឹងថាការគ្រប់គ្រងទិន្នន័យនឹងជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំកំពូលនៃ ក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) ដែលរៀបចំឡើងដោយប្រទេសជប៉ុននាខែមិថុនាខាងមុខ។ នៅទីនេះ រដ្ឋអំណាចរបស់លោកនឹងជំរុញប្រព័ន្ធអន្ដរជាតិថ្មីមួយដើម្បីឃ្លាំមើលការប្រើប្រាស់ទិន្នន័យ។

សេចក្តីថ្លែងរបស់លោក Shinzo Abe ត្រូវបានថ្នាក់ដឹកនាំជាច្រើនរូបទៀតនៅ WEF គាំទ្រ។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានឲ្យដឹងថា ខ្លឹមសារឃ្លាំមើល លើវិស័យបច្ចេកវិទ្យាយ៉ាងដិតដល់ក៏នឹងស្ថិតនៅក្នុងវបៀបវារៈរបស់ថ្នាក់ដឹកនាំ សហភាពអាហ្វ្រិក (AU) នៅពេលកិច្ចប្រជុំកំពូលនៃប្លុកនេះប្រព្រឹត្តទៅនាខែកុម្ភៈខាងមុខ នៅរដ្ឋធានី Addis Ababa ប្រទេសអេត្យូពី។

ទន្ទឹមនឹងនេះ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវឃ្លាំមើលការប្រើប្រាស់ទិន្នន័យលើពិភពលោក ព្រមទាំងអំពាវនាវឱ្យបង្កើត "ទីផ្សារឌីជីថលរួម" នៅសហភាពអឺរ៉ុប៕

(VOVWORLD)

(VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស