Trending now

វៀតណាមអះអាងនូវគោលជំហរលើតំបន់ហ្គូឡិន

23:43 | 03/10/2020

នាថ្ងៃទី ២ ខែតុលា (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិបានបោះឆ្នោតអនុម័តសេចក្តីសម្រេចលេខ ២៥៤៦ ស្តីពីការពន្យាវិធានការប្រឆាំងនឹងការជួញដូរមនុស្សនិ ងការដឹកជញ្ជូនជនចំណាកស្រុកខុសច្បាប់ពាក់ព័ន្ធទៅលីប៊ី និងដំណើរការកិច្ចប្រជុំប្រចាំត្រីមាស ស្តីពីស្ថាន ភាពនៃតំបន់ហ្គូឡិន។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

ថ្លែងមតិនៅឯកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងនូវគោលជំហរឥតងាករ៉េរបស់វៀតណាម ចំពោះបទប្បញ្ញត្តិនៃតំបន់ហ្គូឡិន ក៏ដូចជា ចែករំលែកការព្រួយបារម្ភអំពីបញ្ហាប្រឈមខាងសន្តិសុខ ជាពិសេសការកើនឡើងនៃបទរំលោភលើកិច្ចព្រមព្រៀងដកកងកម្លាំងរវាងភាគីទាំងពីរ។ លោកឯកអគ្គរដ្ឋទូតបានអំនាវនាវឲ្យគ្រប់ភាគីទាំងអស់ អនុវត្តការអត់ធ្មត់និងគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងរាល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធដទៃទៀត ដើម្បីធានាសន្តិភាពនិងស្ថេរភាពនៅតំបន់ហ្គូឡិននិយាយដោយឡែកនិងនៅក្នុងតំបន់ទាំងមូលនិយាយរួម។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការគាំទ្រចំពោះតួនាទីដ៏សំខាន់របស់កងកម្លាំងសង្កេតការណ៍នៃអង្គការសហប្រជាជាតិប្រចាំនៅតំបន់នេះផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤