Trending now

វៀតណាមទទូចឱ្យជំរុញការអនុវត្តដំណើរការអន្តរកាលនៅតំបន់ស៊ូដង់ខាងត្បូង

15:02 | 04/03/2021

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍជាវិជ្ជមាននៅស៊ូដង់ខាងត្បូង ដោយមានប្រសាសន៍ថាការវិវឌ្ឍទាំងនេះ ចាំចាច់ត្រូវបានទទួលស្គាល់នៅក្នុងបរិបទ ដែលស៊ូដង់ខាងត្បូង កំពុងជួបការលំបាកជាច្រើន ដោយសារជំងឺរាតត្បាតកូវីដ-១៩ ស្ថានភាពជំនន់ទឹកភ្លៀង និងស្ថានភាពអសន្តិសុខស្បៀងអាហារ។

វៀតណាមទទូចឱ្យជំរុញការអនុវត្តដំណើរការអន្តរកាលនៅតំបន់ស៊ូដង់ខាងត្បូង

នាថ្ងៃទី ៣ ខែមិនា (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាអំពីស្ថានភាពនៅស៊ូដង់ខាងត្បូង និងប្រតិបត្តិការរបស់ស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNMISS) នៅប្រទេសនេះ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍជាវិជ្ជមាននៅស៊ូដង់ខាងត្បូង ដោយមានប្រសាសន៍ថាការវិវឌ្ឍទាំងនេះ ចាំចាច់ត្រូវបានទទួលស្គាល់នៅក្នុងបរិបទ ដែលស៊ូដង់ខាងត្បូង កំពុងជួបការលំបាកជាច្រើន ដោយសារជំងឺរាតត្បាតកូវីដ-១៩ ស្ថានភាពជំនន់ទឹកភ្លៀង និងស្ថានភាពអសន្តិសុខស្បៀងអាហារ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវដល់រដ្ឋាភិបាល និងភាគីទាក់ទិននានានៅស៊ូដង់ខាងត្បូង ជំរុញការអនុវត្តដំណើរការអន្តរកាល ក៏ដូចជាអនុវត្តន៍វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយអំពើហឹង្សាក្នុងរវាងបណ្ដាសហគមន៍។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ UNMISS ប្រទេសជិតខាង និងអង្គការក្នុងតំបន់ក្នុងការជំរុញដំណើរការសន្តិភាពនិងការអភិវឌ្ឍនៅស៊ូដង់ខាងត្បូងផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤