Trending now

វិស័យវប្បធម៌ - វិស័យផ្សារភ្ជាប់ទំនាក់ទំនងអាស៊ានមួយប្រកបដោយភាពចម្រុះ ឯកភាពនិងសាមគ្គីភាព

13:19 | 24/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - វៀតណាមជានិច្ចកាលបង្ហាញស្មារតីដ៏សកម្មនិងមានភាពម្ចាស់ការក្នុងការប្រើប្រាស់វប្បធម៌ ដើម្បីបង្រួបបង្រួមប្រជាជននិងប្រជាជាតិទៅក្នុងសហគមន៍វប្បធម៌ប្រកបដោយភាពចម្រុះ ឯកភាពនិងពោរពេញអត្តសញ្ញាណផងដែរ។

សន្និសីទអភិវឌ្ឍន៍ទេសចរណ៍បេតិកភណ្ឌអាស៊ាន (រូបភាព៖ KT)

អស់រយៈពេលជាងកន្លះសតវត្សរ៍នៃការបង្កើតនិងរីកចម្រើន វិស័យវប្បធម៌តែងតែជាសសរស្តម្ភដ៏សំខាន់មួយដែលជួយឱ្យបណ្តាប្រទេសសមាជិកមានស្អិតរមួតជាមួយគ្នាក្រោមឆ័ត្រអាស៊ានដែលពោរពេញទៅដោយពហុវប្បធម៌ ប្រជាជាតិចំរុះ ដោយឆ្ពោះទៅរកចក្ខុវិស័យមួយនិងអត្តសញ្ញាណមួយផងដែរ។ ក្នុងនាមជាសមាជិកមានការទទួលខុសត្រូវរបស់អាស៊ាន អស់រយៈពេល ២៥ ឆ្នាំនៃការចូលជាសមាជិកក្នុងសហគមន៍នេះ វៀតណាមតែងតែបង្ហាញពីស្មារតីម្ចាស់ការក្នុងការប្រើប្រាស់វប្បធម៌ដើម្បីបង្រួបបង្រួមប្រជាជននិងប្រជាជាតិទៅក្នុងសហគមន៍វប្បធម៌មួយដែលមានការឯកភាពគ្នានិងមានភាពចម្រុះនិងអត្តសញ្ញាណដ៏អស្ចារ្យផងដែរ។

ចាប់តាំងពីពិធីបុណ្យ Festival Hue លើកទី ២ ក្នុងឆ្នាំ ២០០២ រហូតមកដល់ពេលនេះមានរយៈពេលបុណ្យ Festival ចំនួន ៩ លើកទៀត ត្រូវបានប្រារព្ធឡើង ហើយសាធារណជនវៀតណាមនិងភ្ញៀវទេសចរនៅមកដល់ទីក្រុង Hue តែងតែរីករាយនឹងកម្មវិធីសិល្បៈប្លែកៗរបស់កម្ពុជា ឡាវថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើម ដែលបានសម្តែងក្រៅពីក្រុមសិល្បៈដ៏អស្ចារ្យរបស់ប្រទេសម្ចាស់ផ្ទះ និងដៃគូបារាំង ចិន កូរ៉េខាងត្បូង ជប៉ុនជាដើមផងដែរ។ ទាំងនេះពិតជាកម្មវិធីសិល្បៈដែលបញ្ជាក់ពីស្មារតីប្រាស្រ័យទាក់ទងគ្នានិងរឹតបន្តឹងចំណងសាមគ្គីភាពក្នុងចំណោមប្រជាជាតិនិងប្រជាជាតិនានាក្នុងអាស៊ាន។ រួមជាមួយ Fesstival Hue សកម្មភាពផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសអាស៊ានតែងតែត្រូវបានរៀបចំឡើងដោយវិស័យវប្បធម៌វៀតណាម ក្នុងទម្រង់ផ្សេងៗគ្នាដែលជាការចូលរួមចំណែកក្នុងការសម្តែងរបស់សមាជិកសំខាន់និងសកម្មមួយក្នុងប្លុកនេះ។ ក្នុងនោះរួមមានកម្មវិធី “ ទិវាសាមគ្គគ្នាដ៏អស្ចារ្យរបស់អាស៊ាន - ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ» ដែលបានប្រារព្ធធ្វើនៅភូមិវប្បធម៌-ទេសចរណ៍នៃបណ្តាជនជាតងិវៀតណាម» នាឆ្នាំ ២០១៤ ; មហោស្រពសិល្បៈអាស៊ាននៅប្រទេសទាំង៥ ៖ វៀតណាម ឡាវ កម្ពុជា មីយ៉ាន់ម៉ានិងថៃនាឆ្នាំ ២០១៦ នៅខេត្ត Quang Tri; ពិព័រណ៍រូបថតនិងខ្សែភាពយន្តឯកសារអំពីសហគមន៍អាស៊ានឆ្នាំ ២០១៩ នៅ Khanh Hoa ជាដើម។

ក្នុងនាមជាប្រទេសជិតស្និទ្ធនឹងប្រទេសវៀតណាម ដោយបានចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌អាស៊ានជាច្រើននៅប្រទេស វៀតណាមផងដែរ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ - ក្រសួងព័ត៌មាន - វប្បធម៌ - ទេសចរណ៍នៃប្រទេសឡាវ លោក KhamPhou Phiasackha បានឲ្យដឹងថា «វប្បធម៌និងសិល្បៈគឺជាវិស័យមួយក្នុងចំណោមវិស័យសំខាន់ៗដែលចូលរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានដោយឈរលើមូលដ្ឋាននៃការផ្លាស់ប្តូរនិងបង្កើតការយោគយល់គ្នាទៅវិញទៅមក។ ប្រទេសឡាវតែងតែលើកទឹកចិត្តការគោរពនិងការយល់ដឹងអំពីសិល្បៈរបស់ប្រទេសជិតខាង ព្រមទាំងស្វែងរកដំណោះស្រាយដើម្បីអភិរក្សនូវវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីរបស់ប្រជាជន ដើម្បីអភិវឌ្ឍវប្បធម៌ ទេសចរណ៍ បង្កើតការងារ និងលើកកម្ពស់ជីវិតប្រជាជនផងដែរ។ ទន្ទឹមនឹងនេះឡាវនឹងជាដៃគូគាំទ្រជានិច្ចដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ានទាំងទ្វេភាគីនិងពហុភាគីផងដែរ»។

ការសម្តែងសំលៀកបំពាក់ក្នុងកម្មវិធី ASEAN Week 2018 (រូបភាព៖ KT)

បណ្តាញភ្ជាប់ដើម្បីបញ្ជូនភ្ញៀវទេសចរស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ពិភពលោកនៅក្នុងបណ្តាប្រទេសអាស៊ានតាមរយៈផ្លូវគោកនិងអាកាសចរណ៍ត្រូវបានអង្គភាពអាជីវកម្មខាងទេសចរណ៍និងបណ្តាប្រទេសដទៃទៀតធ្វើអាជីវកម្មយ៉ាងមានប្រសិទ្ធិភាពអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ នៅក្នុងសន្និសីទស្តីពីការតភ្ជាប់បេតិកភណ្ឌអភិវឌ្ឍន៍ទេសចរណ៍អាស៊ាននៅខែមករាឆ្នាំ ២០១៩ នៅខេត្ត Quang Ninh អ្នកជំនាញ អ្នកគ្រប់គ្រង អ្នកវិនិយោគអន្តរជាតិមកពីប្រទេសថៃ ឡាវ ឥណ្ឌូនេស៊ី និងវៀតណាម បានជួបជុំគ្នាម្តងទៀត ព្រមទាំងបញ្ជាក់ពីការរីកសាយភាយនូវគំរូនៃការផ្សារភ្ជាប់គ្នានេះ ក៏ដូចជាការព្យាករណ៍ពីសក្តានុពលនៃការអភិវឌ្ឍខ្លាំងក្លានាពេលអនាគត។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ លោក Thongphane Savanphet បានមានប្រសាសន៍ថា“ វៀតណាម បានលើកឡើងគំនិតផ្តួចផ្តើមជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានដែលសមស្របសម្រាប់បណ្តាប្រទេសសមាជិកទាំងអស់។ គំនិតផ្តួចផ្តើមទាំងអស់នេះបានបង្ហាញពីតួនាទីនាំមុខគេរបស់វៀតណាមក្នុងឆ្នាំធ្វើជាប្រធានអាស៊ាន ២០២០។ ទោះបី យើងកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើនក៏ដោយ ប៉ុន្តែវៀតណាមនៅតែបន្តដើរតួនាទីនាំមុខនិងជំរុញដំណើរការ កសាងសហគមន៍អាស៊ានដោយ ផ្តោតលើតួនាទីស្នូលរបស់អាស៊ាន ជាពិសេសគឺក្នុងទំនាក់ទំនងកិច្ចការបរទេសជាមួយដៃគូនិងអង្គការអន្តរជាតិផងដែរ"។

មិនត្រឹមតែមានមោទនភាពពីអតីតកាលប៉ុណ្ណោះទេ ប្រជាជនវៀតណាមដឹងពីរបៀបប្រើប្រាស់បទពិសោធន៍ដ៏ថ្លៃថ្នូរពីរាប់ពាន់ជំនាន់ជីដូនជីតាក្នុងអតីតកាលដើម្បីយកមកពូនជ្រំសម្រាប់ធនធានអភិវឌ្ឍន៍នាពេលអនាគត។ នោះគឺជាវិធី ដែលយើងបាននឹងកំពុងធ្វើដោយមិនត្រឹមតែធ្វើជាប្រធានអាស៊ានឆ្នាំ ២០២០ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការងារទៀងទាត់នៅក្នុងរាល់សកម្មភាពនិងរាល់ជំហាននៃសមាជិកដែលមានទំនួលខុសត្រូវក្នុងការខិតខំប្រឹងប្រែងរបស់យើងក្នុងការកសាងសហគមន៍អាស៊ានឲ្យកាន់តែរឹងមាំថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ»៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤