Trending now

លោក ស៊ី ជិនពីង៖ «អនាគតនៃប្រទេសចិនមុខជានឹងកាន់តែភ្លឺស្វាងជាមិនខាន»

17:02 | 01/10/2019 (សរុបដោយវិច្ឆិកា)

ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ លោក ស៊ី ជិនពីង មេដឹកនាំកំពូលរបស់ប្រទេសចិនបានថ្លែងថា ប្រទេសចិនពីអតីតកាលបានចារក្នុងសៀវភៅប្រវត្តិសាស្ត្រ នៃមនុស្សជាតិទៅហើយ បច្ចុប្បន្នភាពនៃប្រទេសចិនកំពុងបង្កបង្កើតឡើងដោយប្រជាជនរាប់ម៉ឺនរាប់លាននាក់ ហើយអនាគតនៃប្រទេសចិន មុខជានឹងកាន់តែភ្លឺស្វាងជាមិនខាន។


លោក ស៊ី ជិនពីង៖ «អនាគតនៃប្រទេសចិនមុខជានឹងកាន់តែភ្លឺស្វាងជាមិនខាន»។

លោក ស៊ី ជិនពីង មេដឹកនាំកំពូលរបស់ប្រទេសចិនបានថ្លែងថា ប្រទេសចិនពីអតីតកាលបានចារក្នុងសៀវភៅប្រវត្តិសាស្ត្រ នៃមនុស្សជាតិទៅហើយ បច្ចុប្បន្នភាពនៃប្រទេសចិនកំពុងបង្កបង្កើតឡើងដោយប្រជាជនរាប់ម៉ឺនរាប់លាននាក់ ហើយអនាគតនៃប្រទេសចិន មុខជានឹងកាន់តែភ្លឺស្វាងជាមិនខាន។

លោក ស៊ី ជីនពីង ក៏បានគូសបញ្ជាក់ក្នុងពិធីអបអរសាទរខួបឆ្នាំទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅក្រុងប៉េកាំងថា ក្នុងដំណើរឆ្ពោះទៅមុខ ប្រទេសចិនត្រូវប្រកាន់ខ្ជាប់នូវការដឹកនាំរបស់បក្សកុម្មុយនិស្តចិន និងប្រកាន់ខ្ជាប់ឋានៈជាម្ចាស់របស់ប្រជាជន ក៏ដូចជាប្រកាន់ខ្ជាប់នូវមាគា៍សង្គមនិយម ដែលប្រកបដោយលក្ខណៈពិសេសចិន ព្រមទាំងអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវទ្រឹស្តីមូលដ្ឋាន មាគ៌ាមូលដ្ឋាន និងយុទ្ធសាស្ត្រមូលដ្ឋានរបស់បក្សកុម្មុយនិស្តចិន សំដៅបំពេញជាបន្តបន្ទាប់នូវបំណងប្រាថ្នារបស់ប្រជាជន ចំពោះជីវភាពរស់នៅដ៏ល្អបវរ និងបង្កើតថ្មីនូវស្នាដៃប្រវត្តិសាស្ត្រដ៏មហិមា។

ក្នុងពិធីអបអរសាទរខួបទី ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជិនពីង បានអំពាវនាវឱ្យបក្សទាំងមូលកងទ័ពទាំងមូល ប្រជាជនគ្រប់ជនជាតិទាំងអស់រួមសាមគ្គីគ្នាឱ្យកាន់តែស្អិតល្មួត ដើម្បីបន្តពង្រឹង និងអភិវឌ្ឍសាធារណរដ្ឋប្រជាមានិតចិនឱ្យកាន់តេល្អប្រសើរ បន្តខិតខំតស៊ូដើម្បីសម្រេចគោលដៅមួយសតវត្សរ៍ចំនួន ២ និងសម្រេចសុបិនចិនដែលស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះគឺជាខួប ៧០ឆ្នាំ នៃការប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយអតីតប្រមុខដឹកនាំចិនលោក ម៉ៅ សេទុង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤៩ បន្ទាប់ពីកងទ័ពបក្សកុម្មុយនិស្ដចិន បានវាយបំបាក់កងទ័ពរបស់លោក ចាង ខាយចៀក (Chiang Kai-shek) ឱ្យរត់ភៀសខ្លួនទៅនៅកោះតៃវ៉ាន់៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤