Trending now

លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន រួមគ្នាសាទរខួប៧០ឆ្នាំនៃចំណងមិត្តភាពចិន-កូរ៉េខាងជើង

23:33 | 06/10/2019 (សរុបដោយវិច្ឆិកា)

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ព្រមទាំងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាថ្ងៃអាទិត្យនេះ បាន​ផ្លាស់ប្តូរសារអបអរសាទរគ្នាទៅវិញទៅមក ក្នុងឱកាសខួប៧០ឆ្នាំនៃការបង្កើតចំណងមិត្តភាពក៏ដូចជាការទូតរវាងប្រទេសទាំងពីរ​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩។

លោក គីម ជុងអ៊ុន និង លោក ស៊ី ជិនពីង។​ (ប្រភព៖ KCNA)

ក្នុងសារអបអររបស់លោក លោកប្រធានាធិបតីចិន បាននិយាយថា ចំណងមិត្តភាពចិន-កូរ៉េខាងជើង បានពុះពារឆ្លងឧបសគ្គនិង​ស្ថានការណ៍អន្តរជាតិរាប់មិនអស់ ក្នុងអំឡុងពេល៧០ឆ្នាំកន្លងទៅ ហើយនៅតែមានភាពរឹងមាំដដែល។ លោក ស៊ី បានរំលេចថា ការដោះដូរបទពិសោធន៍និងកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យរវាងចិននិងកូរ៉េខាងជើង បានដើរតួនាទីយ៉ាងសំខាន់និង​ប្រកប​ដោយភាពវិជ្ជមាន ក្នុងការរក្សាសុខសន្តិភាពក៏ដូចជាស្ថិរភាពក្នុងតំបន់។

សម្រាប់សាររបស់លោក គីម វិញ លោកបានលើកឡើងថា ទំនាក់ទំនងកូរ៉េខាងជើង-ចិន បានឈានដល់ដំណាក់កាលពីដ៏សំខាន់​បំផុត។ លោកបានសង្កត់ធ្ងន់ថា វាគឺជាគោលនយោបាយចម្បងឥតងាករេរបស់គណបក្សក៏ដូចជារដ្ឋាភិបាលកូរ៉េខាងជើង ក្នុងការ​នាំយកចំណងមិត្តភាពកូរ៉េខាងជើង-ចិន ឆ្ពោះទៅមុខពីមួយជំនាន់ទៅមួយជំនាន់ ហើយសម្រេចឲ្យបាននូវការធ្វើឲ្យប្រសើរឡើង​កាន់តែខ្លាំងនៃចំណងកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងប្រទេសទាំងពីរ។

គួរជម្រាបថា គិតចាប់តាំងពីឆ្នាំមុនមក លោក ស៊ី ជិនពីង និង លោក គីម ជុងអ៊ុន ធ្លាប់បានជួបគ្នា៥លើក ហើយមេដឹកនាំទាំងពីរ​សម្រេចបានការព្រមព្រៀងគ្នាជាច្រើន៕


(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ