Trending now

យោធាឈីលីបញ្ជាក់ថា យន្តហោះដឹកជញ្ជូនដែលបាត់ដំណឹងជាមួយមនុស្ស៣៨នាក់ បានធ្លាក់បាត់ហើយ

14:59 | 10/12/2019 (ប្រភព៖ Fresh News)

យន្តហោះយោធាមួយគ្រឿងរបស់កងទ័ពអាកាសឈីលី ដែលមានផ្ទុកមនុស្សចំនួន៣៨នាក់ បានដាច់ការទាក់ទង កំឡុងពេលធ្វើដំណើរឆ្ពោះទៅកាន់ទ្វីបអង់តាក់ទិចនៃប៉ូលខាងត្បូងរបស់ភពផែនដី ហើយឥឡូវនេះយោធាប្រទេសឈីលី បានបញ្ជាក់ថាវា បានធ្លាក់បាត់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។

យោធាបានបញ្ជាក់ថា យន្តហោះនោះបានធ្លាក់បាត់ទៅហើយ ជោគវាសនារបស់មនុស្សទាំង៣៨នាក់ មិនទាន់អាចដឹងច្បាស់នៅឡើយទេ។

យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសឈីលី យន្តហោះយោធាខាងលើនេះគឺប្រភេទ C-130 បានបាត់ដំណឹងនៅកំឡុងម៉ោង ៦៖០០នាទីល្ងាចថ្ងៃចន្ទ (ម៉ោងនៅអាមេរិកខាងត្បូង) បន្ទាប់ពីបានហោះចាកចេញពីទីក្រុង Punta Arenas ស្ថិតនៅភាគខាងត្បូងប្រទេសឈីលី។ ខណៈយោធាបានបញ្ជាក់ថា យន្តហោះនោះបានធ្លាក់បាត់ទៅហើយ ជោគវាសនារបស់មនុស្សទាំង៣៨នាក់ មិនទាន់អាចដឹងច្បាស់នៅឡើយទេ។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកជិះទាំង៣៨នាក់នៅលើយន្តហោះយោធាខាងលើ គឺមាន១៧នាក់ជាសហសេវិក និង២១ នាក់ជាអ្នកដំណើរ ហើយវាមានគោលដៅទៅកាន់ទ្វីបអង់តាក់ទិច ដើម្បីធ្វើការស្រាវជ្រាវ។ អាជ្ញាធរឈីលីអះអាងថា ពេលនេះប្រតិបត្តិការរុករក និងជួយសង្រ្គោះកំពុងតែប្រព្រឹត្តទៅ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤